ភ្នំពេញ៖ ក្រោយមានព័ត៌មាននៅក្នុងស្រុក បានចុះផ្សាយពីរឿងធ្លាយតម្លៃខ្លួនរបស់នាងស្រេង សុកាន់ដា ហៅនាង ខ្ញុង ពេលទៅថតសម្តែងរឿងម្តងៗ ទទួលបានលុយថ្លៃខ្លួនប្រហែលជា ៤០០-៥០០ ក្នុងមួយថ្ងៃ កញ្ញា សាឡាត់ ស្រីឡាង ក៏បានបង្ហើបពីការយល់ឃើញរបស់នាងផងដែរទៅលើនាងខ្ញុង។

តារាសម្តែងស្រីវ័យក្មេង កម្ពស់ក៏បាន រាងក៏បាន ថែមទាំងមានភាពក្រមិចក្រមើមគួរឱ្យក្នាញ់ផង ស្រីឡាង បានប្រាប់នៅក្នុងហ្វេសប៊ុកខ្លួនឱ្យដឹងថា នាងពិតជាស្រលាញ់តារាកំប្លែងខ្ញុងណាស់ និងបាននិយាយឱ្យដឹងយ៉ាងដូច្នេះទៀត ទាក់ទងនឹងរឿងពេលខ្ញុងទៅសម្តែងម្តងៗថា៖ 

«ប៉ុន្ដែការងារគាត់ មួយថ្ងៃក៏មិនតិចដែរ បារ៉ូចាំលឿន ការងាររហ័ស ថែមបារ៉ូឲ្យម៉ាឆ្ងាញ់ Make up ខ្វាច់ៗ ធ្វើតែខ្លួនឯងមិនចាំបាច់គេហត់ ស្រលាញ់ត្រង់របស់ញ៉ាំមានគឺដាក់មកអស់ហើយការងារ មួយថ្ងៃដឹងមួយថ្ងៃ ស្រលាញ់ណាស់ និយាយមែន»។

ទាំងនេះគឺជាចំណុចទាក់ទាញ របស់តារាកំប្លែងស្រី សម្លេងដូចមាន់ចែ នាងខ្ញុង។ អាចនិយាយបានថា អ្នកនាងខ្ញុង ប្រហែលគឺជាអាយដល (Idol) សំណព្វចិត្តរបស់កញ្ញា សាឡាត់ ស្រីឡាង ផងក៏មិនដឹង ទើបធ្វើឱ្យស្រីឡាង ដឹងច្បាស់ពីសកម្មភាពរបស់តារាកំប្លែងស្រីរូបនេះ ថែមទាំងបានស្រលាញ់ជាប់ចិត្តយ៉ាងខ្លាំងបែបនេះ។

គួរឱ្យដឹងដែរថា កញ្ញា វ័យ១៩ឆ្នាំ សាឡាត់ ស្រីឡាង និងតារាកំប្លែងស្រី នាងខ្ញុង បច្ចុប្បន្នកំពុងតែទទួលបានភាពជោគជ័យ យ៉ាងខ្លាំងនៅក្នុងសង្គមសិល្បៈខ្មែរ។ ជាពិសេសការថតខ្សែភាពយន្តមួយរឿងចប់ ឱ្យផលិតកម្មនានានៅក្នុងស្រុក​ ដែលភាគច្រើន ស្រីឡាង និងខ្ញុង ក៏ឧស្សាហ៍បានសម្តែងជាមួយគ្នាដែរ ដោយនៅក្នុងរឿងបែបកំប្លែងៗសើចចុកពោះផ្សេងៗ។ ពួកគេតែងទទួលបានការគាំទ្រគួរឱ្យកត់សម្គាល់ពេលខ្សែភាពយន្ត ដាក់បញ្ចាំងនៅតាមរោងកុនទូទាំងប្រទេស៕

សាឡាត់ ស្រីឡាង
អ្នកនាង ស្រេង សុកាន់ដា ហៅខ្ញុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាឡាត់ ស្រីឡាង