ភ្នំពេញ៖ តារាសម្តែងស្រីរាងស្លីមវ័យ ១៩ឆ្នាំ មិនចូលចិត្តលេងខ្លួនបែបសិចស៊ី កញ្ញា សាឡាត់ ស្រីឡាង ហៅអាឡាង ​ត្រូវក្រុម​ហ៊ុន​គ្រឿង​សម្អាង​ថៃ​ ប្រចាំ​នៅ​កម្ពុជា​ជ្រើស​រើស ​នាង​ឲ្យ​ទៅចូល​រួម​សម្ពោធ ​គ្រឿង​សម្អាង​នៅ​ប្រទេស​ថៃ ដោយសារ​គិត​ថា​ នាងមាន​រូប​សម្រស់​ស្រស់​ស្អាត​ទាំង​កំពស់​ និង​រូប​រាង​​ ។

តារាសម្តែងដែលមិនចូលចិត្ត លេងខ្លួនបែបសិចស៊ី កញ្ញា សាឡាត់ ស្រីឡាង បានឲ្យដឹងថា "បើ​និយាយ​ទៅ​នេះ​គឺ​ជា​លើក​ទី​១​សម្រាប់​នាង​ខ្ញុំ​ដែល​មាន​ ឱកាស​ចេញ​ទៅក្រៅ​ប្រទេស​ ពិតជារំភើប ការ​ចេញ​ទៅ​នេះគឺ​ក្រុម​ហ៊ុន​ថៃ ​ដែល​មាន​តំណាង​ចែក​ចាយ​គ្រឿង​សម្អាង​ផលិត​ផល ​Mille នៅ​កម្ពុជា​ជា​​អ្នក​អញ្ជើញ​នាង​ខ្ញុំ​ ។ ខ្ញុំទៅ​រយៈ​ពេល​៣​ថៃ​ បង​គឺ​ថ្ងៃ​ទី១៤ ដល់​ថ្ងៃ​ទី១៦​" ។

សី្រឡាង បាន​បន្ត​ថា​​ ការ​ចេញ​ទៅ​សម្ពោធ​គ្រឿង​ សម្អាង​ឲ្យ​ផលិត​ផល​ខាងលើ មាន​វត្ត​មាន​នាង​តែ​ម្នាក់​គត់ ដែល​​តំណាង​ឲ្យ​កម្ពុជា​។​ ចំពោះ​ការ​ទៅ​ចូល​រួម​ សម្ពោធ​គ្រឿង​សម្អាង​ នៅ​ប្រទេស​ថៃ​នេះ​ មាន​បណ្តា​ប្រទេស​ជា​ច្រើន នៅ​ក្នុង​តំ​បន់​អា​ស៊ី​មាន​ប្រទេស​ភូមា ថៃ វៀត​ណាម ឡាវ និង​ប្រទេស​មួយ​ចំនួន​ទៀត​បង ។ មូល​ហេតុ​ដែល​តំណាង​ ចែក​ចាយ​ក្រុម​ហ៊ុន​គ្រឿង​ សម្អាង​ថៃ​ប្រចាំ​នៅ​កម្ពុជា​ជ្រើស​រើស​នាង​ឲ្យ​ទៅ ចូល​រួម​សម្ពោធ​គ្រឿង​សម្អាង​ នៅ​ប្រទេស​ថៃ ដោយសារ​តែ​ខាង​ក្រុម​ហ៊ុន​គិត​ថា​ ស្រី​ឡាង មាន​រូប​សម្រស់​ស្រស់​ស្អាត​ទាំង​កំពស់​ និង​រូប​រាង​ ។

កញ្ញា សាឡាត់ ស្រីឡាង ហៅអាឡាង វ័យ១៩ឆ្នាំ ធ្លាប់បង្ហើបប្រាប់ ​Looking TODAY ថា ខ្លួនមិនចូលចិត្តបង្ហាញសាច់នោះទែ អាចត្រឹមតែពាក់អាវវាលៗ និងអាវបញ្ចេញសាច់ ក្បាលពោះសម្រាប់នាង ក៏នាងមានអារម្មណ៍ថា ពេលខ្លះទៅមិនរួចឡើយ ។ ខ្ញុំមិនចូលចិត្តលេងខ្លួន បែបសិចស៊ីតាំងដំបូងមកម្ល៉េះ។ ខ្ញុំខ្លាចទទួលការរិះគន់ពីមហាជន ខ្ញុំខ្លាចប៉ះពាល់ដល់គេ ដូច្នេះខ្ញុំអត់ចូលចិត្ត បែបសិចស៊ីនោះទេ" ។ សូមរំលឹកថា កញ្ញា សាឡាត់ ស្រីឡាង ហៅអាឡាង ប្រឡូកចូលសិល្បៈភ្លាម បានថតជាតួស្រីក្នុងរឿង “ក្រឡអីហ្នឹង?” វគ្គ១ ។

បន្ទាប់មកនាងក៏បានថតក្នុងរឿង “ឋានសួគ៌ស្នេហ៍” ទៀត។ ក្រោយពីល្បីឈ្មោះនាងក៏បានជតួឯស្រី ដែលថតជាតារាកំប្លែងនាយចឹម ក្នុងរឿង “ខ្មោចអាសង្ហា”។ តារាស្រីរូបនេះក៏បន្តបាន តំណែងតួឯកស្រីទៀតក្នុងរឿង “អ្នកលេងជើងខ្វេរ” របស់ផលិតកម្មអិលឌី។ នាងកំពុងតែសិក្សាថ្នាក់ទី១២ ដែលមានបងប្អូនចំនួន ៧នាក់ ហើយគ្រួសាររបស់នាង មានជីវភាពធូរមធ្យម ៕

ប្រភព៖ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាឡាត់ ស្រីឡាង