ភ្នំពេញ៖ មួយរយៈពេលខ្លីចុងក្រោយនេះ យើងសង្កេតឃើញមានបណ្តាញសារព័ត៌មាននៅក្នុងស្រុកជាច្រើន បានចុះផ្សាយព្រោងព្រាតលឿនដូចផ្លេកបន្ទោរ អំពីរឿងរ៉ាវតារាចម្រៀង ពេជ្រ សោភា និងតារាសម្តែងប្រុសវ័យក្មេង លោក ឆឹម សក្កដា យ៉ាងរសើបថា ពន្លកស្នេហាកំពុងតែរីកដុះដាលឡើងៗហើយ ក្នុងទំនាក់ទំនងរបស់អ្នកទាំងពីរ។

ប៉ុន្តែស្របពេលជាមួយគ្នានេះដែរ អ្នកនាង ពេជ្រ សោភា តារាចម្រៀងស្រីជើងចាស់ និងល្បីឈ្មោះនៅក្នុងផលិតកម្មរស្មីហង្សមាស បានបង្ហើរពាក្យមួយឃ្លាថា «ពួកយើងជាមិត្តភក្តិ» ពេលឃើញសារព័ត៌មានក្នុងស្រុកមួយបានចុះផ្សាយ ដោយដាក់ក្រោមចំណងជើងថា «ពេជ្រ សោភា បែកធ្លាយចំណងស្នេហាជាមួយ ឆឹម សក្កដា»

ទោះជាយ៉ាងនេះក្តី បច្ចុប្បន្នគេក៏តែងតែសង្កេតឃើញនាង និងតារាប្រុសដែលទើបឈានចូលវិស័យសិល្បៈថ្មីៗ កំពុងតែមានប្រជាប្រិយភាពក្នុងពិភពសិល្បៈរូបនេះ មានភាពផ្អែមល្ហែមជាមួយគ្នាណាស់ ទំនងដូចជាលើសពីពាក្យថា មិត្តភាព។ ជាក់ស្តែងកាលពីកំឡុងថ្ងៃបុណ្យណូអែលកន្លងទៅ លោកសក្កដាបាន Surprise កាដូជាតុក្កតាពណ៌ស្វាយយ៉ាងស្រស់ស្អាតដ៏ធំមួយឱ្យអ្នកនាងពេជ្រ សោភា និងមានកាដូជានាឡិកាគូស្នេហ៍ថែមទៀតផង។

ទន្ទឹមគ្នានេះដែរ ក៏មានប្រិយមិត្តអ្នកគាំទ្រជាច្រើនរបស់នាង ហាក់ពេញចិត្តណាស់នៅពេលដែលបានលឺដូច្នេះ និងចូលរួមអបអរឱ្យវាក្លាយទៅជាការពិតថែមទៀតផង។ ឯអ្នកខ្លះទៀតវិញ មានសុទ្ធតែពាក្យជូនពរអ្នកទាំងពីរ ហើយសរសើរថា ពិតជាសមធ្វើជាគូស្នេហ៍នឹងគ្នាខ្លាំងណាស់។ ប៉ុន្តែការពិតជាក់លាក់យ៉ាងណានោះ អ្នកទាំងពីរនៅមិនទាន់បានប្រកាសបើកចំហជាសាធារណៈនៅឡើយទេ។ មានតែពេលវេលាប៉ុណ្ណោះទើបអាចស្រាយចម្លើយជាក់ស្តែងបាន៕

លោក ឆឹម សក្កដា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆឹម សក្កដា