ភ្នំពេញ៖ ឲ្យតែមកដល់ថ្ងៃទី២៥ ខែធ្នូ មិនថាតែខាងបែកអឺុរ៉ុបឬក៏ខាងប៉ែកអាស៊ីនោះទេ គឺគេតែងតែប្រារព្ធធ្វើបុណ្យChristmas ឬ ថ្ងៃបុណ្យណូអែលនេះ ដោយមានរៀបចំជាភ្លើងពណ៌តូចៗ និងដើមឈើChristmas ទៅតាមដងផ្លូវ សាលារៀន និងតាមផ្ទះ ជាដើម រីឯអ្នកខ្លះទៀតក៏មានរៀបចំជាស្ករគ្រាប់ ឬជាកាដូ Surprise ជូនទៅកាន់ក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រលាញ់របស់ខ្លួនផងដែរ ។

យ៉ាងណាមិញ ថ្ងៃបុណ្យណូអែល ក្នុងឆ្នាំ២០១៦នេះផងដែរ តារាចម្រៀង និង តារាសម្តែងកម្ពុជា យើងមួយចំនួន ក៏បានបង្ហោះជាសារ អបអរសាទរថ្ងៃបុណ្យChristmas ទៅកាន់អ្នកគាំទ្ររបស់ខ្លួន នៅលើបណ្តាញសង្គមហ្វេសប៊ុក និង អីុនស្តាក្រាម របស់ពួកគេផងដែរ។ លើសពីនេះទៅទៀត ក៏មានតារាមួយចំនួនផ្សេងទៀត ក៏បានទទួលកាដូជាទីគាប់ចិត្ត ពីក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រលាញ់របស់ពួកគេផងដែរ។

ដោយក្នុងនោះមានដូចជា៖

១) កញ្ញា ទឹម រដ្ឋា 

២) លោក ឆន សុវណ្ណារាជ

៣) សុខ សោម៉ាវត្តី

កម្សត់ណាស់ ជូនកាដូខ្លួនឯង

៤) អ្នកនាង ពេជ្រ សោភា

ត្រូវបាន លោក សក្កដា Surprise កាដូ នៅនាទីទី ៧:២២

រីឯវីដេអូខាងក្រោមនេះ គឺអ្នកនាង ពេជ្រ សោភា ទទួលបានកាដូជាទីគាប់ចិត្តយ៉ាងច្រើន ពីសំណាក់អ្នកគាំទ្រ ហើយបើតាមសង្កេតទៅ កាដូនីមួយៗរបស់អ្នកនាង គឺសុទ្ធសឹង តែជាពណ៌ស្វាយ ពណ៌សំណព្វចិត្តរបស់អ្នកនាងតែម្តង៕

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក ករណីមួយផ្សេងទៀត កាលពីប៉ុន្មានថ្ងៃមុន កញ្ញា ផន ស្រីខួច ដែលជាអតីតអ្នកចំរៀងមួយរូបនៃផលិតកម្មរ៉ក់ និងបច្ចុប្បន្នកំពុងស្ថិតនៅទ្រនំធំនៃ ផលិតកម្មរស្មីហង្សមាស បានសម្តែងអារម្មណ៍កំសត់មួយ ដែលក្នុងថ្ងៃបុណ្យណូអែល មិនមានអ្នកណាទិញកាដូអោយទេក្នុងថ្ងៃពិសេសនេះ មានតែទៅទិញកាដូទុកជូនខ្លួនឯងប៉ុណ្ណោះ។

ខាងក្រោមជាសារដែលកញ្ញា ផន ស្រីខួចបានរៀបរាប់ពីអារម្មណ៍កំសត់ ដែលមិនមានអ្នកណាទិញកាដូជូនក្នុងបុណ្យណូអែលនេះ៖

«កំសត់ណាស់ ជិត Christmas អត់មានអ្នកទិញកាដូ អោយមកទិញអោយខ្លួនឯង គួរអោយអាណិតអត់? » 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា