(ភ្នំពេញ)៖ ខណៈដែលដំណើររឿងក្តីនៃបណ្តឹងរបស់តារាចម្រៀងស្រី វ៉ាន់ នីឡា បាននឹង កំពុងដំណើរការព្រមជាមួយការដង្ហើយស្វែងរកយុត្តិធម៌ពីសំណាក់សាមីខ្លួនជនរងគ្រោះ និងលោក សុខ ជំនោ ត្រូវជាបងប្រុស រហូតលោកបានធ្វើការរិះគន់លើចំណាត់ការរបស់ប្រព័ន្ធតុលាការថា កាត់ក្តីគ្មានភាពយុត្តិធម៌នោះ កាលពីថ្ងៃទី២៣ ខែធ្នូឆ្នាំ២០១៦មេធាវីពារក្តីឲ្យកញ្ញា វ៉ាន់ នីឡា ចំនួនពីររូបបានដាក់ពាក្យស្នើរសុំថតចម្លងឯកសារនៅក្នុងសំណុំរឿងក្តីពីចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក ឆៃ វីវៈ ។នេះបើតាមការឲ្យដឹងពីលោក សុខ ជំនោ ដែលបានសរសេរនៅបណ្តាញសង្គម Facebook របស់លោកនៅថ្ងៃនេះ។

ដោយបង្ហាញភ្ជាប់មកជាមួយនូវពាក្យស្នើសុំថតចម្លងឯកសារ នៅក្នុងសំណុំរឿងក្តីរបស់តារាស្រីកញ្ញា វ៉ាន់ នីឡា ពីសំណាក់មេធាវីការពារក្តីនាងចំនួនពីររូប គឺមេធាវី ជា សុខចាន់ និងមេធាវី នួន បូរ៉ា រួចមក លោក ឆៃ វីវៈ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក សុខ ជំនោ បានលើកឡើងថា «មេធាវីជនរងគ្រោះ ដែលផ្តល់ដោយសមាគម មិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានរៀបចំលិខិតនេះដើម្បីដំណើរការ ទៅតាមនិតិវិធីប្រទេសមួយនេះ ដោយសារយើងមិនអាច ទទួលបាននូងឯកសារសម្រេចដោយចៅក្រមស៊ើប។ វាគ្រប់គ្រាន់សម្រាប់មហាជន ដែលជាអ្នកល្ងិតល្ងង់យើងរង់ចាំមើលបន្តទៀត....»។

ដោយឡែកបើយោងតាមពាក្យស្នើរសុំថតចម្លងឯកសារ នៅក្នុងសំណុំរឿងក្តីរបស់តារាស្រីកញ្ញា វ៉ាន់ នីឡា ដែលធ្វើឡើងដោយមេធាវីការពារក្តី របស់នាងទាំងពីរ រូបខាងលើនេះក្នុងគោលបំណ ងគឺដើម្បីសុំថតចម្លងឯកសានៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេ៣៥៣៤ចុះថ្ងៃទី២៦ ខែកកដាឆ្នាំ២០១៦របស់សាលាដំបូង រាជធានីភ្នំពេញចំនួន ៤ចំណុចគឺ៖ ១-ឯកសាថតចម្លងដែលត្រូវបានជនត្រូវចោទ គុយ សិទ្ធិសក្តិ ដាក់ជូនមកកាន់ តុលាការ (ក្នុងករណីជនត្រូវចោទដាក់ជូនតុលាការ)។២-កំណត់ហេតុសួរចម្លើយជនត្រូវចោទ។

ចំណែកឯទី- ៣គឺដីការសម្រេចមិនឃុំខ្លួនបណ្តោះអាសន្ននិង ដីការសម្រេចដាក់ជនត្រូវចោទឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ និងទី៤-សេចក្តីសម្រេច របស់តុលាការឬឯកសារដែលពាក់ព័ន្ធផ្សេងៗទៀតដែលមាននៅក្នុងសំណុំរឿងព្រហម្មទណ្ឌលេ៣៥៣៤ចុះថ្ងៃទី២៦ ខែកកដាឆ្នាំ២០១៦របស់សាលាដំបូង រាជធានីភ្នំពេញក្រោយ ការបរិច្ឆេទថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦រហូតដល់ថ្ងៃទី២៣ខែធ្នូឆ្នាំ២០១៦។

ចាប់អារម្មណ៍ងាកមកមើលអ្នកនិពន្ធល្បីឈ្មោះលោក សុខ ជំនោ ត្រូវជាបងប្រុសបង្កើតកញ្ញា វ៉ាន់ នីឡា ឯណោះវិញ កាលពីម្សិលមិញដែលមានប្រតិកម្ម ជាមួយនឹងមន្រី្តតុលាការ ត្រូវបាន អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា ឆ្លើយតបភ្លាមៗផងដែរ លើករណីសំណុំរឿងព្រហ្មទណ្ឌរបស់កញ្ញា វ៉ាន់ នីឡា៕

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា