បរទេស៖ កម្មវិធី Killer Karaoke គឺជាកម្មវិធីទូរទស្សន៍ដ៏ល្បីល្បាញមួយលំដាប់ថ្នាក់ពិភពលោក ដែលមានបណ្តាប្រទេសនៅជុំវិញពិភពលោកជាច្រើន បានទិញសិទ្ធិយកទៅថតចម្លងតាម។ ជាក់ស្តែងប្រទេសកម្ពុជាយើង ក៏មានស្ថានីយ៍ទូរទស្សន៍ហង្សមាសបានសុំសិទ្ធិបង្កើតកម្មវិធីនេះឡើងដែរ ដោយមានឈ្មោះថា Killer Karaoke Cambodia ដែលបានឈានមកដល់រដូវកាលទី២ហើយ បន្ទាប់ពីបានបញ្ចប់រដូវកាលទី១របស់ខ្លួន កាលពីកំឡុងចុងឆ្នាំ២០១៥កន្លងទៅ។

នៅក្នុងរដូវកាលទី២នេះ កម្មវិធី Killer Karaoke Cambodia យើងឃើញវត្តមានតារាប្រុសស្រីល្បីៗជាច្រើនបានចូលរួមលេងកម្សាន្ត ហើយកាលពីដើមខែធ្នូ ដែលត្រូវជាសប្តាហ៍ទី៦របស់កម្មវិធី កញ្ញា ទេព បូព្រឹក្ស តារាចម្រៀងនៅផលិតកម្មរស្មីហង្សមាសក៏បានចូលលេងដែរ ដោយនាងបានប៉ះលើវិញ្ញាសា «យោងទោងពន្លិចទឹក»។

បន្ទាប់ពីមានការចូលលេងជាមួយ ការស្រែកច្រៀងចម្រៀងរ៉េប និងភាពភ័យខ្លាចយ៉ាងខ្លាំងរបស់កញ្ញា ទេព បូព្រឹក្ស ក៏បានធ្វើឱ្យមានភាពល្បីល្បាញរហូតទៅដល់បរទេសឯណោះ ដោយត្រូវបានបណ្តាញអ៊ីនស្តារក្រាមរបស់បរទេសមួយមានឈ្មោះថា hotvocals យកទៅធ្វើការផុសផ្សព្វផ្សាយបន្ត។

ជាពិសេស អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺ មានចំនួនអ្នកចូលទៅទស្សនារហូតដល់ជិត៦លានដងឯណោះ។ នេះគឺជាចំនួនមួយនឹកស្មានមិនដល់ ដែលវីដេអូឃ្លីបរបស់អ្នកលេងក្នុងកម្មវិធី Killer Karaoke Cambodia របស់យើងមានភាពល្បីល្បាញ និងទទួលបានការចាប់អារម្មណ៍ខ្លាំងលើពិភពលោក៕

ចង់ដឹងពីទិដ្ឋភាពរបស់កញ្ញា ទេព បូព្រឹក្ស ក្នុងកម្មវិធី Killer Karaoke Cambodia យ៉ាងណាខ្លះ? តោះទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖ 

កញ្ញា ទេព បូព្រឹក្ស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស