ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង រ៉េត ស៊ូហ្សាណា បានជាប់ក្នុងTop 10 នៅក្នុងវគ្គ «Blind Auditions» របស់ The Voice Global ក្នុងឆ្នាំ២០១៦។

នៅក្នុងទំព័រហ្វេសប៊ុករបស់ The Voice Cambodia សរសេររៀបរាប់ថា «អបអរសាទរ មោទនភាពកូនខ្មែរ មោទនភាពរបស់ប្រទេសកម្ពុជា! THE VOICE CAMBODIA រដូវកាលទី២ វគ្គBlind Auditions របស់ រ៉េត ស៊ូហ្សាណា ដែលជាកូនក្រុមរបស់ Coach ឱក សុគន្ធកញ្ញា បានជាប់ក្នុងចំណាត់ថ្នាក់លេខ៤ ក្នុងកម្មវិធី THE VOICE ជុំវិញពិភព លោកក្នុងឆ្នាំ២០១៦ TOP 10 "Best Blind Auditions" of 2016! The Voice Global។

ក្រោយពីបានឃើញវីដេអូនេះ អ្នកគាំទ្រជាច្រើននាក់ មានការសប្បាយចិត្តយ៉ាងខ្លាំង ដែលតារាស្រីខ្មែរ វ័យក្មេង រ៉េត ស៊ូហ្សាណា បានជាប់ចំណាត់ថ្នាក់លេខ៤ វគ្គ "Blind Auditions"  ក្នុងកម្មវិធី THE VOICE ជុំវិញពិភពលោក៕ 

តោះទស្សនាវីដេអូខាងក្រោម៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថាបទចម្រៀងថ្មី របស់ កញ្ញា រ៉េត ស៊ូហ្សាណា ត្រូវបានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ថាជាបទកូនក្មេង។

ក្រោយពីបទចម្រៀងថ្មី «Christmas Is Back» របស់តារាស្រី វ័យក្មេង រ៉េត ស៊ូហ្សាណា ដែលទើបតែចេញមិនបានប៉ុន្មានថ្ងៃផង សន្ទុះនៃអ្នកចាប់អារម្មណ៍ បានកើនឡើងជាលំដាប់។

ប៉ុន្តែនៅក្នុងការចាប់អារម្មណ៍នេះដែរ ក៏មានមតិមួយចំនួន បានធ្វើការរិះគន់ ទៅលើ បទចម្រៀងរបស់តារាស្រីរូបនេះ ដែលអ្នកខ្លះ បាននិយាយថា បទនេះដូចជាបទកូនក្មេង ស្តាប់មិនចូលត្រចៀក ហើយពួកគេបានបន្តថា កញ្ញា រ៉េត ស៊ូហ្សាណា ច្រៀងមិនសូវច្បាស់សោះ ទាំងភាសាអង់គ្លេស និងភាសាខ្មែរ។

មិនតែប៉ុណ្ណោះ ក៏មានអ្នកខ្លះទៀត ហាក់ដូចជាមិនពេញចិត្ត ដែលផលិតកម្ម ចេញបទចម្រៀងឲ្យ កញ្ញា រ៉េត ស៊ូហ្សាណា ច្រើនហួសហេតុ ខណៈតារាចម្រៀងផ្សេងៗ ដែលជាអតីតបេក្ខជន The Voice Cambodia មានសមត្ថភាពខ្លាំង តែចេញបទចម្រៀង ឲ្យតែ១ រឺក៏២ តែប៉ុណ្ណោះ៕

នេះគ្រាន់តែជាមតិមួយចំនួន របស់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ដែលបាននិយាយពាក់ព័ន្ធ ជាមួយនឹងបទថ្មី របស់កញ្ញា រ៉េត ស៊ូហ្សាណា។ ចុះចំណែកប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉េត ស៊ូហ្សាណា