(ភ្នំពេញ)៖ ពិតជាគួរឲ្យភ្ញាក់ផ្អើលមែន ខណៈដែលតារាចម្រៀង អ្នកនាង យ៉ាន លីនដា បានបង្ហាញវត្តមាន នៅក្នុងប្រទេសកម្ពុជា រយៈពេលមួយសប្ដាហ៍មកហើយ ក្នុងដំណើរមកលេងស្រុកកំណើត និងនាំអ្នកមានគុណទាំងពីរដើរលំហែកាយ តាមតំបន់រមណីយដ្ឋាននានា។ ប៉ុន្តែអ្វីដែលមហាជនចង់ដឹង ពីដំណឹងស្នេហ៍ ដែលជួបភាពប្រេះឆា រយៈពេលជិតពីរឆ្នាំមកនេះ ត្រូវបាននាងបដិសេធមិនធ្វើអត្ថាធិប្បាយនោះទេ ពោលគឺនាងមកនេះ ចង់សប្បាយ មិនចង់គិតរឿងអ្វីទាំងអស់។

ជួបជាមួយ Khmertalking កាលពីពេលថ្មីៗនេះ តារាចម្រៀង យ៉ាន លីដា ដែលត្រូវបានមជ្ឈដ្ឋានមហាជន ក៏ដូចជាអ្នកសិល្បៈចាប់អារម្មណ៍ខ្លាំង កាលពីប៉ុន្មានឆ្នាំមុននេះ ជុំវិញរឿងរ៉ាវ ប្ដឹងប្ដល់លែងលះជាមួយស្វាមី គឺលោក យ៉ែម សំអូន បានថ្លែងបញ្ជាក់ឲ្យដឹងថា នាងមកលេងស្រុកខ្មែរ បានប្រមាណជាង១សប្ដាហ៍ហើយ ដោយនាំមកទាំងឪពុកម្ដាយ និងកូនស្រីផងដែរ។ អ្វីដែលនាងត្រូវធ្វើ ពេលមកដល់ប្រទេសកម្ពុជា គឺការនាំឪពុកម្ដាយ និងកូនស្រីដើរលេង តាមតំបន់កម្សាន្តនានា ដើម្បីឲ្យល្ហែល្ហើយខួរក្បាល បន្ទាប់ពីបំពេញការងារ យ៉ាងហត់នឿយ នៅឯប្រទេសអូស្រ្តាលី។

យ៉ាន លីនដា និយាយថា « ច៎ា..បង ខ្ញុំមកលេងស្រុកខ្មែរ ជាង១សប្ដាហ៍ហើយ ខ្ញុំមកជាមួយម៉ាក ប៉ា និងកូនស្រីខ្ញុំ ដើម្បីដើរលេងឲ្យសប្បាយម្ដង។ ខ្ញុំទៅវិញនៅចុងខែនេះ បង..! និយាយទៅប្រហែលជាខ្ញុំ នៅលេងបុណ្យណូអែល (Christmas) នៅទីនេះសិនហើយ ទើបត្រឡប់ទៅវិញ។ ម្យ៉ាងទៀតដោយសារកូនស្រីខ្ញុំ សម្រាកវិស្សមកាលធំ ទើបខ្ញុំនៅលេងស្រុកខ្មែរ បានយូរ»។

យ៉ាងណាមិញ ពេលចោទសួរ ទៅដល់រឿងគ្រួសារ ជាពិសេស គឺរឿងលែងលះ ជាមួយអតីតស្វាមី គឺលោក យ៉ែម សំអូន ត្រូវបានតារាចម្រៀង យ៉ាន លីនដា បដិសេធមិនបកស្រាយអ្វីឡើយ ពោលនាងមិនចង់ឲ្យមានការលេចឮ អ្វីផ្សេងពីនេះ ក្រៅពីដំណើរទស្សនកិច្ចកម្សាន្ត របស់នាងមកលេងស្រុកខ្មែរ ជាលក្ខណៈគ្រួសារ។

សូមរំឭកថា បន្ទាប់ពីរស់នៅបែកបាក់គ្នា រវាងគ្រួសារអ្នកសិល្បៈ តារាសម្ដែង និងបង្ហាញម៉ូដ លោក យ៉ែម សំអូន និងភរិយាអ្នកនាង យ៉ាន លីនដា អស់រយៈពេលជិត២ឆ្នាំមកនេះ បានធ្វើឲ្យលោក យ៉ែម សំអូន រស់នៅក្នុងប្រទេសកម្ពុជាតែម្នាក់ឯង ពោរពេញដោយភាពឯកា ខណៈដែលប្រពន្ធរបស់ខ្លួន បានប្រកាសយ៉ាងដាច់អហង្កាថា លែងលះលោកតាមផ្លូវច្បាប់ និងមិនវិលរួមរស់ជាមួយគ្នាវិញឡើយ។ ដំណើររឿងដ៏គួរឲ្យភ្ញាក់ផ្អើល របស់លោក យ៉ែម សំអូន និង ភរិយា បានធ្វើឲ្យផ្អើលអស់អ្នកសិល្បៈ និងមហាជនទូទៅ ព្រោះតែម្នាក់ៗមិននឹកស្មានដល់ថា ជីវិស្នេហារបស់ពួកគេ ឈានដល់ដំណាក់កាលបែបនេះសោះ ។

ជារឿយៗ លោក យ៉ែម សំអូន តែងតែបង្ហាញសារខូចចិត្ត ស្ដាយក្រោយនូវទង្វើរបស់ខ្លួន ជាសាធារណៈ ជាពិសេសដើម្បីឲ្យបានដឹងដល់ភរិយា និងកូនស្រីបណ្ដូលចិត្ត ក្នុងចេតនា បានរស់នៅជុំគ្នាវិញ ។ ប៉ុន្តែអ្វីដែលលោកទទួលបាន គឺគ្មានចម្លើយ គ្មានការផ្ដល់ភ្លើងខៀវថា ភរិយាវិលវិញនោះឡើយ។

ដោយអំណាចនៃការនឹករឭកកូនស្រី បណ្ដូលចិត្តពេក លោក យ៉ែម សំអូន នៅតែចិញ្ចឹមចិត្តចាកចេញ ពីប្រទេសកម្ពុជាយូរៗម្ដង ទៅកាន់ប្រទេសអូស្រ្តាលី ដើម្បីជួបមុខកូនស្រី បើទោះបីជារូបលោកត្រូវប្រឈមមុខ ឬមើលមុខគ្នាមិនត្រង់ ជាមួយភរិយា គឺអ្នកនាង យ៉ាន លីនដា ក្ដី ។ ប៉ុន្ដែនៅពេលនេះ កូនស្រីបានមកដល់ប្រទេសកម្ពុជា ខណៈដែលអ្នកនាង យ៉ាន លីនដា ក៏មិនបានហាមឃាត់ ឬឃាឃាំងកូនស្រី មិនឲ្យជួបមុខឪពុកដែរ៕

ប្រភព៖ Khmertalking

ព័ត៌មានចាប់អារម្មណ៍ក្នុងពេលថ្មីៗ៖

ភ្នំពេញ៖នេះជាស្នាដៃទី២ហើយ ដែលតារាចម្រៀងស្រគត់ស្រគុំ កញ្ញា អីុវ៉ា បាននិពន្ធចម្រៀងដ៏មានអត្ថន័យជ្រាលជ្រៅចាក់ដល់បេះដូងអ្នកស្តាប់ ដើម្បីរំលឹកគុណជូនដល់អ្នកមានគុណទាំង២របស់នាង។

ជាការពិតណាស់ ដោយបទចម្រៀងទី១ មានចំណងជើងថា «អ្នកម្តាយកំសត់» ដែលក្រោយពីម្តាយរបស់នាង បានទទួលមរណភាព ដោយរោគាពាធមក នាងតែងតែនឹករលឹកដល់ម្តាយរបស់នាងជានិច្ច រហូតដល់នាងបានតាក់តែងចម្រៀង មួយបទនេះឡើង ដើម្បីបង្ហាញពីភាពនឹករលឹក និងរៀបរាប់ពីខ្សែជិវិតរបស់ម្តាយនាង។

យ៉ាងណាមិញ ចំពោះបទចម្រៀងថ្មីរលឹកគុណឪពុក ដែលជាស្នាដៃនិពន្ធថ្មីរបស់នាងផ្ទាល់មួយទៀត មានចំណងជើងថា «ភ្លេចស្រលាញ់ប៉ា» ដែលទើបនឹងចេញនៅចុងឆ្នាំ២០១៦នេះ នាងបានលើកយកមកច្រៀងជាលើកដំបូងនៅលើឆាកតន្រ្តីមួយ ដោយខណៈដែលនាងបង្ហើរសំនៀងបណ្តើរទឹកភ្នែកដ៏ស្រកបណ្តើរតែម្តង។

ទន្ទឹមនឹងនេះផងដែរ បើនិយាយពីអត្ថន័យនៃបទចម្រៀងនេះវិញ យើងអាចដឹងបានថា ក្តីស្រលាញ់របស់កញ្ញា អ៊ីវ៉ា ដែលមានចំពោះឪពុកម្តាយ គឺពិតជាជ្រាលជ្រៅខ្លាំងមែនទែន ហើយបទចម្រៀងមួយបទនេះផងដែរ ក៏មានអត្ថន័យរណ្តំចាក់ដល់បេះដូងអ្នកស្តាប់គ្រប់គ្នាផងដែរ៕

ដូចនេះ កុំឲ្យខាតពេលយូរទស្សនាទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យ៉ាន លីនដា