ភ្នំពេញនេះជាស្នាដៃទី២ហើយ ដែលតារាចម្រៀងស្រគត់ស្រគុំ កញ្ញា អីុវ៉ា បាននិពន្ធចម្រៀងដ៏មានអត្ថន័យជ្រាលជ្រៅចាក់ដល់បេះដូងអ្នកស្តាប់ ដើម្បីរំលឹកគុណជូនដល់អ្នកមានគុណទាំង២របស់នាង។

ជាការពិតណាស់ ដោយបទចម្រៀងទី១ មានចំណងជើងថា «អ្នកម្តាយកំសត់» ដែលក្រោយពីម្តាយរបស់នាង បានទទួលមរណភាព ដោយរោគាពាធមក នាងតែងតែនឹករលឹកដល់ម្តាយរបស់នាងជានិច្ច រហូតដល់នាងបានតាក់តែងចម្រៀង មួយបទនេះឡើង ដើម្បីបង្ហាញពីភាពនឹករលឹក និងរៀបរាប់ពីខ្សែជិវិតរបស់ម្តាយនាង។

យ៉ាងណាមិញ ចំពោះបទចម្រៀងថ្មីរលឹកគុណឪពុក ដែលជាស្នាដៃនិពន្ធថ្មីរបស់នាងផ្ទាល់មួយទៀត មានចំណងជើងថា «ភ្លេចស្រលាញ់ប៉ា» ដែលទើបនឹងចេញនៅចុងឆ្នាំ២០១៦នេះ នាងបានលើកយកមកច្រៀងជាលើកដំបូងនៅលើឆាកតន្រ្តីមួយ ដោយខណៈដែលនាងបង្ហើរសំនៀងបណ្តើរទឹកភ្នែកដ៏ស្រកបណ្តើរតែម្តង។

ទន្ទឹមនឹងនេះផងដែរ បើនិយាយពីអត្ថន័យនៃបទចម្រៀងនេះវិញ យើងអាចដឹងបានថា ក្តីស្រលាញ់របស់កញ្ញា អ៊ីវ៉ា ដែលមានចំពោះឪពុកម្តាយ គឺពិតជាជ្រាលជ្រៅខ្លាំងមែនទែន ហើយបទចម្រៀងមួយបទនេះផងដែរ ក៏មានអត្ថន័យរណ្តំចាក់ដល់បេះដូងអ្នកស្តាប់គ្រប់គ្នាផងដែរ៕

ដូចនេះ កុំឲ្យខាតពេលយូរទស្សនាទាំងអស់គ្នា

«អ្នកម្តាយកំសត់» ច្រៀងដោយ អីុវ៉ា 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែករំលឹកព័ត៌មានចាស់ កាលពីលើកមុនផងដែរថា តារាស្រីដែលមាន ស្រុកកំណើត នៅខេត្តកំពង់ស្ពឺ កញ្ញា អ៊ីវ៉ា បានបង្ហោះសារក្រៀមក្រំ បង្កប់ដោយទុក្ខសោក នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤ នេះ ដោយសរសេរជា ភាសាខ្មែរយ៉ាងខ្លី តែបង្គប់ន័យ ឈឺចាប់ជ្រៅថា " អ្នកម្តាយ កំសត់ …. ម៉ែអើយ កូននឹកម៉ែណាស់ " ។

តាមរយៈសម្តី ទាំងអស់នេះ បានសរបញ្ជាក់ឲ្យឃើញថា ភាពកក់ក្តៅ ការរស់នៅ ជិតដើមទ្រូងម្តាយ គឺពិតជាមានអត្ថន័យ និងសុភមង្គល ខ្លាំងណាស់ សម្រាប់គ្រួសារ និងកូនៗ។ ជាក់ស្តែងពេលនេះ អ្វីដែលជាភាពកក់ក្តៅ សម្រាប់ កញ្ញា អ៊ីវ៉ា បានឃ្លាតចេញឆ្ងាយ ពីនាងគ្មាន ថ្ងៃត្រឡប់មកវិញទេ។ ហេតុដូចនេះហើយ ទើបធ្វើឲ្យនាង ត្រូវរស់បៀមទុក្ខព្រួយ សម្ងំសម្រក់ ទឹកភ្នែក ព្រោះតែក្តីឈឺចាប់ ត្រូវឃ្លាត និងនឹកម្តាយខ្លាំងពេក ។ ម្យ៉ាងទៀតរាល់ពេល ដែលនាងបង្ហាញសារ ត្អូញត្អែរ នឹកម្តាយគឺ នាងរមែងតែប្រើពាក្យថា "ម្តាយកំសត់" ពាក្យនេះ គេអាចដឹងថា នាងនិងម្ដាយពិត ជាមានប្រវត្តិតស៊ូ លំបាកលំបិនខ្លាំងណាស់ ទម្រាំនាង មានថ្ងៃនេះ។

គួររំឭកថា ម្តាយរបស់តារាចម្រៀងស្រី ល្បីឈ្មោះគួរសម កញ្ញា អ៊ីវ៉ា គឺ អ្នកស្រី ភួង សុខា បានទទួលមរណភាព កាលពីថ្ងៃទី១ខែធ្នូ ឆ្នាំ២០១៣ ដោយរោគាពាធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អីុវ៉ា