ភ្នំពេញ៖ លោក យ៉ែម សំអូន ជាទូទៅត្រូវបានស្រទាប់មហាជនស្គាល់ថា លោកគឺជាតារាជើងចាស់មួយដួង ដែលមានកេរ្តិ៍ឈ្មោះនៅក្នុងសង្គមសិល្បៈខ្មែរយើង ហើយបច្ចុប្បន្ននេះលោកក៏កំពុងតែបានក្តោបក្តាប់អាជីពជាច្រើនម្នាក់ឯងផងដែរ ដែលនៅក្នុងនោះយើងសង្កេតឃើញមានដូចជា តារាសម្តែង តារាបង្ហាញម៉ូត តារាចម្រៀង និងជាពិធីករ ពោរពេញទៅដោយសំនួនវោហារ មិនចេះរីងស្ងួតមួយរូបទៀតផង។

ប៉ុន្តែទោះបីជាមានការងារមមាញឹក យ៉ាងណាក៏ដោយ ក៏គេនៅតែឃើញតារាប្រុសវ័យចំណាស់រូបនេះ ឆ្លៀតពេលវេលា មកស្កាត់មកជួបកូនស្រីជាទីស្រលាញ់របស់ខ្លួនដែរ ដើម្បីបង្ហាញពីក្តីនឹករលឹកដ៏ធំធេង ដោយការណាត់គ្នាទៅបរិភោគអាហារថ្ងៃត្រង់ នៅផ្សារទំនើបអ៊ីអនម៉ល (AEON MALL) ក្នុងរាជធានីភ្នំពេញ ។

នៅពេលបានជួបគ្នាយ៉ាងដូច្នេះ លោក យ៉ែម សំអូន ក៏បានផុសរូបភាពឱ្យដឹងតាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ព្រមទាំងសរសេររៀបរាប់៖ « ក្រៅពីការងារ ដ៏រវល់ខ្លាំងរបស់ខ្ញុំ ពេលវេលាដំបូងដែលខ្ញុំប្រើមុនគេ គឺការទទួលទាន បាយថ្ងៃត្រង់ដ៍មាន អត្ថន័យបំផុតជាមួយកូនស្រី សំណព្វចិត្តរបស់ខ្ញុំ។ នេះជាការបន្ថែម កម្លាំងចិត្តមួយទៀតដែលមិនអាចកាត់ថ្លៃបាន ប៉ាប៉ា អគុណកូនដែលនៅតែ គោរព ស្រលាញ់ និងផ្ដល់ពេលវេលា សម្រាប់បា៉បា៉។ ប៉ាស្រលាញ់កូនលើស ពីជីវិតប៉ាប៉ាទៅទៀត»។

គួរឱ្យដឹងផងដែរថា កាលពីពេលកន្លងទៅ ក្រោយបានទទួលដំណឹងភ្លាមថា កូនស្រីរូបស្អាត បានវិលត្រឡប់មកដល់ទឹកដីកម្ពុជាវិញ លោក យ៉ែម សំអូន មិនបានបង្អង់យូរទេ ក៏ប្រញាប់រួសរាន់ធ្វើដំណើរទៅជួបមុខកូនស្រីជាទីស្រលាញ់ ដែលជាដំណក់ឈាមរួមគ្នា ជាមួយអតីតភរិយារបស់ខ្លួន គឺអ្នកនាង យ៉ាន លីនដា ម្តងរួចមកហើយ៕

លោក យ៉ែម សំអូន និងកូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យ៉ែម សំអូន