ភ្នំពេញ៖ ថ្មីៗនេះអ្នកនាង យ៉ាន លីដា ដែលជាអតីតភរិយារបស់លោក យ៉ែមសំអូន បានធ្វើដំណើរពីប្រទេសអូស្ត្រាលី ត្រលប់មកមាតុភូមិកំណើតវិញ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីមិត្តជិតស្និតរបស់អ្នកនាង គឺអ្នកនាង គង់ ចាន់ស្រីមុំផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រោយពីជីវិតគូ របស់អ្នកទាំងពីរគឺ អ្នកនាងយ៉ាន លីដា និងលោក យ៉ែម សំអូន បានដើរដល់ផ្លូវបំបែកអ្នកនាង យ៉ាន លីដា និងកូនស្រីបានទៅរស់នៅប្រទេសអូស្រ្តាលីអស់រយៈជាយូរ និងមានដំណឹងថាប្រហែលជាមិនអាចត្រលប់មកវិញទៀតទេ ហើយចំពោះបញ្ហា និងមូលហេតុដែលធ្វើអោយអ្នកទាំងពីរ ឈានដល់ការចែកផ្លូវគ្នានេះ គឺដោយសារលោកយ៉ែម សំអូនដែលជាស្វាមី មានអំពើមិនគប្បី និងប្រើហិង្សា ដើម្បីដោះសា្រយបញ្ហាជាមួយអ្នកនាង ទើបធ្វើអោយអ្នកនាង យ៉ាន លីដា កាត់ចិត្តទ្រាំមិនបានក៏ទៅ រស់នៅប្រទេសអូស្រ្តាលីអស់មួយរយៈពេលវែង។

ក្រោយពីមានដំណឹងថាប្រពន្ធ និងកូនស្រីបានត្រលប់មកដល់ប្រទេសកម្ពុជា ដែលជាមាតុភូមិកំណើតវិញនោះ លោកយ៉ែមសំអូន ដែលត្រូវជាឪពុក និងកំពុងរវល់នឹងការងារផងដែរនោះ បានខិតខំរកយកពេលវេលាដ៏មានតំលៃ មកស្កាត់ជួបកូនស្រីជាទីស្រលាញ់អោយខានមិនបាន។ ក្រោយពីបានជួបកូនស្រីលោកយ៉ែម សំអូន ក៏បានសំដែងអារម្មណ៍រីករាយយ៉ាងខ្លាំង និងបន្ថែមទៀតថារាល់ការហត់នឿយ និងការលំបាកត្រូវបានរំសាយទាំងអស់ ក្រោយពីបានជួបម្ចាស់ជីវិតរបស់គាត់ គឺកូនស្រីរបស់គាត់ យ៉ែម រននី។

ខាងក្រោមនេះជាសាររបស់យ៉ែមសំអូន ដែលបានរាប់ពីទឹកចិត្ត ឪពុកបានជួបកូនស្រីម្តងទៀត៖

«ថ្ងៃនេះកាងាររវល់ ស្ទើដកឃ្លារ ដកដង្ហើមមិនដល់គ្នា តែអារម្មណ៍ហត់នឿយ បែរជាត្រូវរសាយ ជាមួយនិង ថាមពល ដង្ហើម ជីវិតរបស់ខ្ញុំ សប្បាយចិត្តដែលបានជួបម្ចាស់ជីវិតរបស់ខ្ញុំ កូនជាកម្លាំងចិត្តដែលធ្វើឲ្យប៉ាប៉ាស៊ូ និងខំប្រឹងបន្ថែមទៀត happy to see you my only on princess ​  @ronnyyem »

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះការជួបគ្នារវាងអ្នកទាំងពីរ ដែលបានបែកគ្នាអស់មួយរយៈពេលវែង? តើពួកគាត់ទាំងពីរអាច នឹងផ្សះផ្សាគ្នាវិញបានដែរ ឬទេ រវាងលោកយ៉ែម សំអូន និងអ្នកនាង យ៉ាន​​ លីដា?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យ៉ាន លីនដា