ភ្នំពេញ៖ ក្រោយពីខាងតុលាការចេញដីការកោះហៅភាគីទាំងសងខាង ដើម្បីទៅធ្វើការបំភ្លឺទាក់ទងទៅនឹងសំណុំរឿងក្តី អតីតមិត្តប្រុស របស់នាង វ៉ាន់ នីឡា លោក គុយ សទ្ធិស​ក្តិ បានបង្ហោះរូបថតអាក្រាតកាយរបស់នាងមក ក្នុងនោះគេសង្កេតឃើញថា លោក គុយ សទ្ធិសក្តិ តែងតែគេចវេសមិនព្រមចូលខ្លួន មកបំភ្លឺចំនួន ៥លើកមកហើយ ដោយលើកចុងក្រោយតុលាការ បានកោះហៅម្តងទៀតឲ្យចូលខ្លួនមកបំភ្លឺនៅថ្ងៃទី ១៧ ខែវិច្ឆិកា ប៉ុន្តែភាគីខាងប្រុស មិនបានចូលខ្លួនមកបំភ្លឺតាមការបង្គាប់ របស់អង្គតុលាការឡើយ ហើយថែមទាំងសុំពន្យាពេលជួប រហូតមកដល់ថ្ងៃទី១២ ខែធ្នូនេះថែមទៀតផង ។

ប៉ុន្តែមិនថាយ៉ាងណា មកទល់រសៀលថ្ងៃទី១២ ខែធ្នូនេះ លោក គុយ សទ្ធិស​ក្តិ​ នៅតែមិនអើពើ និងមិនបានចូលខ្លួនបំភ្លឺនៅតុលាការ ដូចជាពាក្យសន្យានោះទេ ហើយបើការកោះហៅលើកចុងក្រោយរបស់តុលាការនៅល្ងាចនេះ លោកនៅតែមិនព្រមចូលខ្លួនមកបំភ្លឺទៀត លោក នឹងត្រូវប្រឈមនឹងការចាប់ខ្លួនពីខាងតុលាការហើយ ។

ដោយឡែក កាលពីថ្មីៗនេះ កញ្ញា វ៉ាន់នីឡា បានបង្ហោះសារសុំរកយុត្តិធម៌ នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាង ដោយក្នុងនោះនាងបានរៀបរាប់ថា៖

« ទៅរកអាណាធំជាងអញ ចាំមកធ្វើអញ" នេះជាសំដីរបស់កូនអ្នកមានអំណាច អាងបុណ្យសក្តិឪ មិនត្រឹមតែនិយាយចឹងទេ ថែមទាំងនិយាយថា " អញមានសិទ្ធវៃគេ តែគ្មានអាណាមានសិទ្ធវៃអញទេ " អាងឋានៈបែបនេះបានជាទង្វើ ធ្វើមកមើលស្រាលច្បាប់នឹងសមត្ថកិច្ច មិនដែលចូលខ្លួនតាំងពីនៅត្រឹមខណ្ខ័ ក្រសួងមហាផ្ទៃ រហូតដល់តុលាការ .. ខ្ញុំសូមអំពាវនាវអោយតុលាការជួយនាងខ្ញុំក្នុងនាមខ្ញុំជាជនរងគ្រោះ ឲ្យទទួលបានភាពយុត្តិធម៌ ទោះបីជានាងខ្ញុំក្រតូចទាប គ្មានទ្រព្យសម្បត្តិ និយាយតាមត្រង់រាល់ថ្ងៃនេះ មានបងប្អូនមហាជននិយាយប្រាប់ខ្ញុំជារឿយៗថា កុំសង្ឃឹមថានឹងមានភាពយុត្តិធម៌ សំរាប់ជនសាមញ្ញ គឺអ្នកមានអំណាច ខុសត្រូវអី គឺគេត្រូវតែឈ្នះ ខ្ញុំពិតជាខ្លាចត្រង់ចំនុចនេះ!» ៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា