ភ្នំពេញ៖ រឿងរ៉ាវបែកអូរហូរស្ទឹង ក្នុងពានរង្វាន់កម្មវិធី Apasara Award ២០១៦ ដែលមិនត្រឹមតែមាន លោក ម៉ា ដូណា មានការមិនពេញចិត្តនោះទេ សូម្បីតែលោក ហេង នរៈកក្កដា ក៏បង្ហាញក្តីឈឺចាប់ផងដែរ ដែលរូបលោក មិនបានពានរង្វាន់ ដូចអ្វីដែលខ្លួនបានរំពឹងទុក។

មិនតែប៉ុណ្ណោះ រូបលោកក៏បានបង្ហោះវីដេអូមួយ ដើម្បីធ្វើការរិះគន់ ទៅលើកម្មវិធី Apasara Award ២០១៦ យ៉ាងចាស់ដៃ មិនចាញ់លោក ម៉ា ដូណា ប៉ុន្មានទេ ដែលលោក បាននិយាយថា កម្មវិធីនេះ គឺប្រកាន់បក្សពួក ដែលអ្នកខ្លះ មិនដែលមកទាន់ពេលវេលានោះទេ បែរជាទទួលបានពានទៅវិញ។

ប៉ុន្តែមិនដឹងជាយ៉ាងណា កាលពីប៉ុន្មានម៉ោងមុននេះ តារាប្រុសទាំងពីរដួង លោក ហេង នរៈកក្កដា និង លោក​ ម៉ា ដូណា បែរជាសម្រេចចិត្តចេញមុខ មកសុំទោស ទៅកាន់ក្រុមការងារ និង លោក ហ្វៃ សំអាងទៅវិញ ដោយពួកគេ និយាយថា ពេលនេះពួកគេ បានដឹងខ្លួនខុស និងទទួលយកនូវលទ្ធផលគ្រប់យ៉ាងពីកម្មវិធីApasara Award ២០១៦។

ក្នុងនោះដែរ តារាប្រុសទាំងពីរដួងនេះ ក៏សុំចិត្តមហាជន ឲ្យបញ្ចប់រឿងត្រឹមពេលនេះ ព្រោះពួកគេមិនចង់មានរឿងវែងឆ្ងាយតទៅមុខទៀតនោះទេ៕

ចង់ដឹងថា យ៉ាងណា តោះស្តាប់ទាំងអស់គ្នា៖ 

ហេង នរៈកក្កដា
លោក ម៉ា ដូណា

កំណត់ហេតុខ្មែរឡូត៖

ពាក់ព័ន្ធនឹងកម្មវិធីនេះដែរលោក ម៉ាដូណា ក៏ត្រូវ លោក ហ្វៃ សំអាង បកស្រាយនូវមូលហេតុជាច្រើន ដែលលោក ម៉ាដូណាមិនសាកសម នឹងទទួលបាន ពានរង្វាន់ ប្រជាប្រិយភាព។

ក្រោយពី លោក ម៉ាដូណា មិនបានទទួលរង្វាន់ប្រជាប្រិយភាព នៅក្នុងកម្មវិធី Apsara Award ២០១៦ រួចមក បានធ្វើឲ្យរូបលោក កើតទុក្ខមិនសុខចិត្ត និងឈឺចាប់ ហួសថ្លែង ព្រោះលោក គិតថា ពានប្រជាប្រិយភាព គឺសមនឹងធ្លាក់មកលើលោក តែចុងក្រោយ លោកបានត្រឹមតែជាពានធម្មតាមួយតែប៉ុណ្ណោះ។

មិនបានប៉ុន្មានផង លោក ហ្វៃ សំអាង ក៏បានចេញមកបកស្រាយ ពីរឿង ម៉ាដូណា ដែលមិនបានពានផងដែរ ដោយសរសេរថា "ពានSuper star គឺជាពានដែលតារាអាចសម្តែងបានគ្រប់ទម្រង់ ហើយអាចសម្តែងបានល្អទៀតផង ចំពោះពានប្រជាប្រិយភាពគឺជាពានដែលយកពិន្ទុ ពីមហាជនមិនមែនដូចលោកម៉ាដូណា និយាយថាគួរតែបានទៅលើគាត់នោះទេ ចឹងលោកម៉ាដូណាគួរតែខឹង មហាជនដែលលោកមិនផ្ញើសារគាំទ្រលោក បែរជាផ្ញើសារគាំទ្រ លោក ដែន សក្កដាយ៉ាងច្រើនទៅវិញ? មួយទៀតខ្ញុំសូមប្រាប់ ម៉ាដូណាថា ឧទាហណ៍ថាបើសិនជារើសអ្នកបន្ទាប់ ក៏មិនមែនជាម៉ាដូណាដែរព្រោះពិន្ទុគាត់នៅក្រោមគេ នេះខ្ញុំនិយាយតាមដែលមិត្តហ្វូនគាត់ ឲ្យលទ្ធផលមកខ្ញុំ ម៉ាដូណាអាចទៅឆែកក្រុមហ៊ុនមិត្តហ្វូនបាន ហើយពេលនោះគួរទទួលស្គាល់ការពិតផង កម្មវិធីអប្សរាAward មិនលំអៀងមិនមានបក្សពួកអីទេ បើសិនជាបក្សពួកម្លេះ ម៉ាដូណាមិនបានចូលរួមប្រលងនោះទេ សូមម៉ាដូណា គេងគិតពិចារណាម្តងទៀតនៅរាល់ពាក្យពេចន៍ដែលបាននិយាយធ្វើឲ្យ ប៉ះដល់ទូរទស្សន៍អប្សរា ដល់លោកគ្រូ អ្នកគ្រូជាគណមេប្រយោគ"។

មិនតែប៉ុណ្ណោះគណនីហ្វេសប៊ុកលោក ហ្វៃ សំអាង ក៏បានបង្ហោះវីដេអូមួយ ដែលអ្នកសម្របសម្រួល នៅក្នុងកម្មវិធី Apsara Award ២០១៦ ជាអ្នកនិយាយដោយផ្ទាល់ ដោយធ្វើការច្រានចោល លើពាក្យដែល លោក ម៉ាដូណា និយាយចំៗថា កម្មវិធីនេះ មិនអយុត្តិធម៌ និងប្រកាន់តែបក្សពួក៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហេង នរៈកក្កដា