ភ្នំពេញ៖ ក្រោយពី លោក ម៉ាដូណា មិនបានទទួលរង្វាន់ប្រជាប្រិយភាព នៅក្នុងកម្មវិធី Apsara Award ២០១៦ រួចមក បានធ្វើឲ្យរូបលោក កើតទុក្ខមិនសុខចិត្ត និងឈឺចាប់ ហួសថ្លែង ព្រោះលោក គិតថា ពានប្រជាប្រិយភាព គឺសមនឹងធ្លាក់មកលើលោក តែចុងក្រោយ លោកបានត្រឹមតែជាពានធម្មតាមួយតែប៉ុណ្ណោះ។

មិនបានប៉ុន្មានផង លោក ហ្វៃ សំអាង ក៏បានចេញមកបកស្រាយ ពីរឿង ម៉ាដូណា ដែលមិនបានពានផងដែរ ដោយសរសេរថា "ពានSuper star គឺជាពានដែលតារាអាចសម្តែងបានគ្រប់ទម្រង់ ហើយអាចសម្តែងបានល្អទៀតផង ចំពោះពានប្រជាប្រិយភាពគឺជាពានដែលយកពិន្ទុ ពីមហាជនមិនមែនដូចលោកម៉ាដូណា និយាយថាគួរតែបានទៅលើគាត់នោះទេ ចឹងលោកម៉ាដូណាគួរតែខឹង មហាជនដែលលោកមិនផ្ញើសារគាំទ្រលោក បែរជាផ្ញើសារគាំទ្រ លោក ដែន សក្កដាយ៉ាងច្រើនទៅវិញ? មួយទៀតខ្ញុំសូមប្រាប់ ម៉ាដូណាថា ឧទាហណ៍ថាបើសិនជារើសអ្នកបន្ទាប់ ក៏មិនមែនជាម៉ាដូណាដែរព្រោះពិន្ទុគាត់នៅក្រោមគេ នេះខ្ញុំនិយាយតាមដែលមិត្តហ្វូនគាត់ ឲ្យលទ្ធផលមកខ្ញុំ ម៉ាដូណាអាចទៅឆែកក្រុមហ៊ុនមិត្តហ្វូនបាន ហើយពេលនោះគួរទទួលស្គាល់ការពិតផង កម្មវិធីអប្សរាAward មិនលំអៀងមិនមានបក្សពួកអីទេ បើសិនជាបក្សពួកម្លេះ ម៉ាដូណាមិនបានចូលរួមប្រលងនោះទេ សូមម៉ាដូណា គេងគិតពិចារណាម្តងទៀតនៅរាល់ពាក្យពេចន៍ដែលបាននិយាយធ្វើឲ្យ ប៉ះដល់ទូរទស្សន៍អប្សរា ដល់លោកគ្រូ អ្នកគ្រូជាគណមេប្រយោគ"

មិនតែប៉ុណ្ណោះគណនីហ្វេសប៊ុកលោក ហ្វៃ សំអាង ក៏បានបង្ហោះវីដេអូមួយ ដែលអ្នកសម្របសម្រួល នៅក្នុងកម្មវិធី Apsara Award ២០១៦ ជាអ្នកនិយាយដោយផ្ទាល់ ដោយធ្វើការច្រានចោល លើពាក្យដែល លោក ម៉ាដូណា និយាយចំៗថា កម្មវិធីនេះ មិនអយុត្តិធម៌ និងប្រកាន់តែបក្សពួក៕

ចង់ដឹងថាយ៉ាងណា តោះស្តាប់ទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថាលោក ម៉ាដូណា បានយំយ៉ាងខ្លាំង ពេលមិនបានពានរង្វាន់ប្រជាប្រិយភាព នៅក្នុង Apsara Award ២០១៦។

កម្មវិធីប្រកួតប្រជែងសមត្ថភាពសិល្បៈ ដ៏ល្បីមួយក្នុងព្រះរាជាណាចក្រកម្ពុជា Apsara Award 2016 ប្រចាំទូរទស្សន៍អប្សរា បានបញ្ចប់ទៅ ខណៈគេសង្កេតឃើញថា មានតារាប្រុសស្រីមួយចំនួន ក៏បានសម្តែងក្តីរីករាយ ក្នុងការលើកពានរបស់ខ្លួន រីឯតារាមួយចំនួនទៀត ក៏មានការអាក់អន់ស្រពន់ចិត្ត និងពានរង្វាន់ដែលខ្លួនទទួលបាន ហាក់បីដូចជាមិនសមស្រប ទៅនឹងសមត្ថភាពរបស់ពួកគេផងដែរ។

ជាក់ស្តែង តារាសម្តែងនិងជាតារាកំប្លែង ដ៏មានប្រជាប្រិយ មិនចេះរីងស្ងួត លោក ម៉ា ដូណា បានបញ្ចេញវីដេអូឃ្លីប ទាក់ទងទៅនឹងកម្មវិធីនេះ ទាំងទឹកភ្នែកសស្រាក់ យំឡាំប៉ា បកស្រាយ នៅលើគណនីហ្វេសប៊ុករបស់ខ្លួន ដោយសារតែកើតទុក្ខមិនសុខចិត្ត នឹងពានរង្វាន់ដែលរូបលោកទទួលបាន ពីកម្មវិធីនេះផងដែរ។

ក្នុងនោះលោក ម៉ា ដូណា បានសរសេររំលេចថា «ខ្ញុំឆ្អែតចិត្តនឹងកម្មវិធីអប្សរា Award ហ្នឹងណាស់ សូមឲ្យអ្នកអែងវិនាស....អប្សរា Award 2016 ជាកម្មវិធីអយុត្តិធម៌សម្រាប់ខ្ញុំ និងបានធ្វើឲ្យខ្ញុំឈឺចាប់ជាទីបំផុត» ។

តោះចង់ដឹងយ៉ាងណានោះ ទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]