កូរ៉េខាងត្បូង៖ កក្រើកជាថ្មី ក្រោយពីPark Bom បានបាត់មុខស្ងាត់ឈឹង នៅលើបណ្តាញទំនាក់ទំនងសង្គមមួយរយៈធំមក ថ្មីៗនេះនាងបានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាថ្មីម្តងទៀត ដោយនាងបានចុចLike នូវរូបថតមួយសន្លឹក នៅលើបណ្តាញទំនាក់ទំនងសង្គម Instagram ដែលធ្វើឲ្យអ្នកគាំទ្រសឹងតែគួរមិនជឿ ដោយក្នុងអត្ថន័យនៃរូបថតនោះ បានអះអាងថា ក្រុម2NE1 នឹងត្រឡប់មកវិញ ជាមួយនឹងសមាជិកក្រុម៣នាក់ ព្រមទាំងផ្លាស់ប្តូរឈ្មោះក្រុមជាថ្មីថា XXI ។

គួររំលឹកថា កាលពីមួយរយៈមុននេះ ធ្លាប់បានផ្ទុះឡើងនូវពាក្យចចាមអារ៉ាមដ៏ធំមួយ ធ្វើឲ្យផ្អើលពេញពិភពតន្ត្រីKpop ដោយថាផលិតកម្ម YG បានប្រកាសរំសាយក្រុមចម្រៀង 2NE1 ចោល។ ប៉ុន្តែមិនថាយ៉ាងណា បើយើងតាមពាក្យចចាមអារ៉ាមចុងក្រោយនេះ បានឲ្យដឹងថា មូលហេតុដែល2NE1 ចាំបាច់ត្រូវរំសាយក្រុមចោលនោះ ពីព្រោះតែ ផលិតកម្ម YG ចង់ឲ្យអ្នកគាំទ្រ និង សមាជិកក្រុម 2NE1 ទាំងអស់ចាប់ផ្តើមជាថ្មី ដោយគ្មានMinzy។ ដូច្នេះហើយ ក្រុមថ្មីដែលមានឈ្មោះថា XXIនេះ នឹងមានសមាជិកត្រឹមតែ៣រូបតែប៉ុណ្ណោះ នោះគឺ CL ,Sandara និង Park Bom ប៉ុន្តែពាក្យចចាមអារ៉ាម ឬ សេចក្តីថ្លែងការណ៍មួយនេះ នៅមិនទាន់មានប្រភពជាក់ច្បាស់នៅឡើយនោះទេ។

ប៉ុន្តែទោះជាយ៉ាងណា ពាក្យចចាមអារ៉ាមដែលកើតចេញពីការ Like របស់Park Bom នៅលើបណ្តាញសង្គម IG នេះ គឺជាក្តីសង្ឃឹមដែលអ្នកគាំទ្ររបស់2NE1 (BlackJack) រំពឹងទុកថាពួកគេនឹងអាចជួប Idol របស់ពួកគេជាថ្មីម្តងទៀត បើទោះបីជា2NE1ត្រូវរំលាយបាត់ ជារៀងរហូត ហើយជួបជាឈ្មោះថ្មីថា XXI យ៉ាងណាក៏ដោយ ក៏ពួកគេនៅតែគាំទ្រដូចគ្នា។

បន្ថែមពីនេះទៅទៀត មួយរយៈចុងក្រោយនេះ បើយោងតាមសកម្មភាពរបស់Park Bom ដែលអ្នកគាំទ្រតាមដាន និងចាប់បាន គឺពាក្យចចាមអារ៉ាមនៃការវិលត្រឡប់មកវិញនេះ គឺជាការពិត។ ដោយរូបថតខាងក្រោមនេះ គឺជា «ភស្តុតាង» ដែលអ្នកគាំទ្រលួចថតបាន Park Bom ពេលកំពុងដើរចូលអាគារ YG Entertainment៖

ខាងក្រោមនេះជាសេចក្តីថ្លែងការណ​​៍ ដែលPark Bom ចុចLike នៅលើ IG៖

ប្រភព៖Koreaboo

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  ក្រោយពីផលិតកម្ម YG Entertainment បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការថាក្រុម 2NE1 នឹងត្រូវបានរំសាយចោល ហើយនឹងគ្មានការច្រៀងជាក្រុមតទៅទៀត ដំណឹងនេះ បានធ្វើឲ្យអ្នកគាំទ្រ(BlackJack)រាប់លាននាក់របស់2NE1 មានការសោកស្តាយយ៉ាងខ្លាំង ក្នុងការបាត់បង់ក្រុមចម្រៀងដែលខ្លួនស្រលាញ់។

ប៉ុន្តែមិនថាយ៉ាងណា មួយរយៈមុននេះ ផលិតកម្ម YG ក៏បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល និងធ្វើឲ្យឧស្សាហកម្មចម្រៀង Kpop មានការរង្គោះរង្គើរជាថ្មីម្តងទៀត ដោយផលិតកម្មYG បានលុបចោល នូវសេចក្តីថ្លែងការណ៍របស់ខ្លួន ដែលប្រកាសថា 2NE1 នឹងត្រូវរំលាយក្រុម រួមទាំងព័ត៌មាន ដែលថា Nam Tae hyung ចាកចេញពីក្រុមWinner នៅលើវ៉េបសាយ Blog របស់ផលិតកម្មផ្ទាល់ ដែលមានឈ្មោះថា YG-Life ។

ជាការពិតណាស់ ដោយដំណឹងថ្មីនៃការលុបចោលសារនេះ បានធ្វើឲ្យក្រុមអ្នកគាំទ្រ( BlackJack) មានក្តីសង្ឃឹមជាថ្មី ថា 2NE1 នឹងមានឱកាសបានត្រឡប់មកជួបពួកគេជាថ្មីម្តងទៀត បើទោះបីជាការត្រឡប់មកវិញនេះ​ នៅសល់សមាជិកតែ៣នាក់យ៉ាងណាក្តី ។ ហើយមកទល់ពេលនេះផងដែរ អ្នកគាំទ្ររាប់លាននាក់របស់ 2NE1 កំពុងតែទន្ទឹមរង់ចាំស្តាប់ សេចក្តីប្រកាសបន្តទៀតរបស់ ផលិតកម្ម ថាតើ2NE1 នឹងត្រូវរំសាយក្រុម ឬត្រឡប់មកវិញឬយ៉ាងណា?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]