កូរ៉េខាងត្បូង៖ តារាចំរៀង វ័យ២២ឆ្នាំ សមាជិកក្រុម 2NE1 នាង Minzy ដែលពូកែខាង Rap រួមជាមួយនឹងក្បាច់រាំរស់រវើកផងនោះ ថ្មីៗនេះបានប្រកាសថាខ្លួនថា នឹងចាកចេញពីក្រុមចំរៀងមួយនេះហើយ។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា Minzy កំពុងតែស្វែងរកទ្រនំថ្មី បន្ទាប់ពីរូបនាងបានផុតកុងត្រាជាមួយនឹងផលិតកម្ម YG មក ដែលធ្វើឲ្យមានមន្ទិលសង្ស័យថា ក្រុមចំរៀងស្រី 2NE1 អាចនឹងបែកបាក់ក្រុម។ ដោយហេតុថាថ្មីៗនេះ សមាជិក្រុម 2NE1 ទាំងអស់បានធ្វើរឿងរៀងៗខ្លួន ដែលនាង CL ផ្តោតតែទៅលើការសំដែងរបស់នាង នៅឯសហរដ្ឋអាមេរិក ខណៈដែលនាង Sandara Park វិញបច្ចុប្បន្នកំពុងតែមមារញឹក នឹងយកចិត្តទុកដាក់ ទៅលើកម្មវិធីផ្សេងៗជាច្រើន។ យ៉ាងនេះហើយទើបធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើន មានការខ្វល់ចិត្ត គិតថាក្រុមចំរៀងមួយនេះ នឹងអាចបែកបាក់ នាពេលខាងមុខ។

បើតាមប្រភពបានឲ្យដឹងថា ផលិតកម្ម YG Entertainment បានចេញមុខបកស្រាយ ជាផ្លូវការណ៍មួយ ទាក់ទងទៅនឹងពាក្យចចាមអារ៉ាមពីការបែកបាក់ក្រុម 2NE1 ។ ក្រុមហ៊ុនផលិតកម្ម YG Entertainment មានប្រសាសន៍ថា «ជាដំបូងខាងពួកយើងខ្ញុំសុំធ្វើការសូមទោស ទៅកាន់អ្នកគាំទ្រទាំងអស់គ្នា ដែលមានព័ត៌មានលេចលឺយ៉ាងដូច្នេះ ធ្វើឲ្យអ្នកទាំងអស់គ្នាប្រតិកម្ម និងរង់ចាំចម្លើយយូរ។ ប៉ុន្តែសម្រាប់ពេលនេះពួកយើងសូមប្រកាសជាផ្លូវការថា Minzy ដែលធ្លាប់ជាសមាជិកក្រុម 2NE1 ចាប់ពីពេលនេះទៅ នឹងមិនមែនជាសមាជិកក្រុមមួយនេះទៀតឡើយ»

YG បន្តថា «YG បានព្យាយាមទាក់ទងសមាជិកក្រុមមួយនេះ តាំងពីខែមករា មកម៉្លេះដើម្បីបន្តកុងត្រា ដោយសង្ឃឹមថា ពួកគេទាំងអស់គ្នា នឹងវិលត្រលប់មកវិញ។ យ៉ាងណាមិញ មកដល់ពេលនេះសមាជិកក្រុម 2NE1 ទាំងអស់ឯកភាព នឹងចាប់ផ្តើមបន្តកិច្ចសន្យាការងាររបស់ពួកគេ នៅថ្ងៃទី៥ ឧសភា ឆ្នាំ២០១៦ខាងមុខនេះ។ ដោយឡែក Minzy វិញនាងបានបដិសេធ មិនចូលក្រុមចំរៀងមួយនេះទៀតឡើយ។ ដូចនេះមានន័យថា សមាជិកក្រុម៣នាក់ទៀត នឹងបន្តក្រុមរបស់ពួកគេ ហើយនឹងមានចេញអាល់ប៊ុមបទចំរៀងថ្មីៗ នាពេលខាងមុខនេះ ហើយពួកយើង ក៏មិនត្រូវការបន្ថែមសមាជិកផ្សេងទៀត មកជំនួសកន្លែង Minzy ដែរ»

រូបថត៖ Park Boom
រូបថត៖ CL
រូបថត៖ Sandara Park
រូបថត៖ Minzy ដែលនិងចាកចេញពីក្រុម 2NE1

ប្រភព៖ Koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]