កូរ៉េខាងត្បូង៖ គួររំលឹកថា ក្រោយពីផលិតកម្ម YG Entertainment បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការថាក្រុម 2NE1 នឹងត្រូវបានរំសាយចោល ហើយនឹងគ្មានការច្រៀងជាក្រុមតទៅទៀត ដំណឹងនេះ បានធ្វើឲ្យអ្នកគាំទ្រ(BlackJack)រាប់លាននាក់របស់2NE1 មានការសោកស្តាយយ៉ាងខ្លាំង ក្នុងការបាត់បង់ក្រុមចម្រៀងដែលខ្លួនស្រលាញ់។

ប៉ុន្តែមិនថាយ៉ាងណា ថ្មីៗនេះ ផលិតកម្ម YG ក៏បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល និងធ្វើឲ្យឧស្សាហកម្មចម្រៀង Kpop មានការរង្គោះរង្គើរជាថ្មីម្តងទៀត ដោយផលិតកម្មYG បានលុបចោល នូវសេចក្តីថ្លែងការណ៍របស់ខ្លួន ដែលប្រកាសថា 2NE1 នឹងត្រូវរំលាយក្រុម រួមទាំងព័ត៌មាន ដែលថា Nam Tae hyung ចាកចេញពីក្រុមWinner នៅលើវ៉េបសាយ Blog របស់ផលិតកម្មផ្ទាល់ ដែលមានឈ្មោះថា YG-Life ។ 

ជាការពិតណាស់ ដោយដំណឹងថ្មីនៃការលុបចោលសារនេះ បានធ្វើឲ្យក្រុមអ្នកគាំទ្រ( BlackJack) មានក្តីសង្ឃឹមជាថ្មី ថា 2NE1 នឹងមានឱកាសបានត្រឡប់មកជួបពួកគេជាថ្មីម្តងទៀត បើទោះបីជាការត្រឡប់មកវិញនេះ​ នៅសល់សមាជិកតែ៣នាក់យ៉ាងណាក្តី ។ ហើយមកទល់ពេលនេះផងដែរ អ្នកគាំទ្ររាប់លាននាក់របស់ 2NE1 កំពុងតែទន្ទឹមរង់ចាំស្តាប់ សេចក្តីប្រកាសបន្តទៀតរបស់ ផលិតកម្ម ថាតើ2NE1 នឹងត្រូវរំសាយក្រុម ឬត្រឡប់មកវិញឬយ៉ាងណា?

គួរឲ្យដឹងថា ប៉ុន្មានមកថ្ងៃនេះ ផលិតកម្ម YG បានកើតរឿងជាច្រើនផ្ទួនៗគ្នា ដោយប្រកាសថាក្រុម2NE1 រំសាយក្រុម លោក Nam Tae Hyun ក៏ត្រូវបានដកខ្លួនចេញពីក្រុម Winner បន្ថែមពីនេះ នៅលើគណនីហ្វេសប៊ុកផ្លូវការ របស់ផលិតកម្មYG ក៏បានកាត់តរូបភាព សមាជិកក្រុម Winner ដោយបានកាត់រូប លោក Nam Tae hyun ចេញថែមទៀតផង៕

ប្រភព៖ Koreaboo

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក រំលឹកព័ត៌មានចាស់ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះផង ដែរថា ផលិតកម្ម YG Entertainment បានប្រកាសជាផ្លូវការថាក្រុម 2NE1 នឹងត្រូវបានរំសាយចោល ហើយនឹងគ្មានការច្រៀងជាក្រុមទៀតនោះទេ ស្របពេលដែលមានអ្នកគាំទ្រជាច្រើននាក់បានសង្ឃឹមទុកជាមុនថាក្រុមចម្រៀង 2NE1 នឹងអាចឆក់យកប្រជាប្រិយភាពវិញបាន ក្រោយការវិលត្រឡប់មកវិញ របស់កញ្ញា CLដែលជាមេក្រុមរបស់ក្រុមនោះ។

តាមដែលដឹងកន្លងមក កញ្ញា CL និង Sandara Park សមាជិកក្រុម 2NE1 បានចុះហត្ថលេខាសារជាថ្មីម្តងទៀតឡើងវិញ ជាមួយផលិតកម្ម YG Entertainment ក្នុងនាមជាអ្នកចម្រៀងទោលមួយរូប ដោយមិនមានច្រៀងជាក្រុមដូចមុនទេ ក្រោយពេលដែលបានផុតកុងត្រា ហើយមានតែនាង Park Bom ម្នាក់ប៉ុណ្ណោះដែលមិនបានចុះហត្ថ លេខាឡើងវិញ។

ខាងក្រោមនេះគឺជាសេចក្តីថ្លែងការណ៍ដែលបានធ្វើឡើងដោយផលិតកម្ម YG Entertainment:

«នៅខែឧសភាឆ្នាំ២០១៦ នេះ កិច្ចសន្យារបស់ក្រុម 2NE1 ជាមួយនឹង YG ត្រូវបានបញ្ចប់ហើយ និងមើលឃើញថានាង Minzy មិនអាចបន្តការងារជាមួយក្រុមនេះបានតទៅទៀតផលិតកម្ម YG រួមជាមួយសមាជិកដទៃទៀត ក៏បានសម្រេចចិត្តថា រំសាយក្រុមនេះជាផ្លូវការបន្ទាប់ពីការពិភាក្សាជាច្រើនជាមួយក្រុម 2NE1 រួចមក........»។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]