ភ្នំពេញ៖ អតីតតារាចម្រៀង និងជាពិធីការិនីល្បីឈ្មោះបោះសម្លេងមួយរូប នៅក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក «កំពូលតារាបង្ហាញម៉ូតកម្ពុជា» (Cambodia Next Top Model) អ្នកនាង យ៉ាន លីនដា កាលពីថ្ងៃម្សិលមិញនេះ បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាជាមាតុភូមិកំណើតវិញហើយ ថែមទាំងមានអ្នកនាង គង់ ចាន់ស្រីមុំ ទៅទទួលដល់ព្រលានយន្តហោះផ្ទាល់ទៀតផង បន្ទាប់ពីនាង និងកូនស្រីជាទីស្រលាញ់ បានចាកចេញទៅរស់នៅក្នុងប្រទេសអូស្ត្រាលី អស់មួយរយៈពេលវែងកន្លងមកនេះ។

ក្រោយពីបានបាត់មុខពីក្នុងវិស័យសិល្បៈ អ្នកនាង យ៉ាន លីនដា បាននាំកូនស្រីខ្លួនទៅសម្ងំរស់នៅក្នុងប្រទេសអូស្តា្រលី ដោយតារាស្រីរូបនេះក៏ធ្លាប់បានប្រាប់ឱ្យមហាជន និងអ្នកគាំទ្រនាងទាំងអស់បានដឹងថា នាងនឹងចេញទៅរស់នៅប្រទេសអូស្រា្តលីរហូត មិនវិលមកទឹកដីកំណើតវិញទេ ប៉ុន្តែស្រាប់តែពេលនេះនាងបាន បង្ហាញវត្តមាន ជាថ្មីម្តងទៀត ដោយបានធ្វើឱ្យអ្នកគាំទ្ររបស់នាង ជាច្រើនសប្បាយចិត្តគ្រប់គ្នា។

ចំណែកឯ បើរំលឹកទៅដល់អតីតកាលចាស់វិញ មូលហេតុធំដែលបានលេចឮកន្លង មក ដែលបណ្តាលឱ្យអ្នកនាង យ៉ាន លីនដា និងកូនស្រី សម្រេចចិត្តទៅរស់នៅអូស្ត្រាលីនោះ គឺដោយសារតែនាងមិនចង់ជួបមុខអតីតស្វាមីរបស់ខ្លួន គឺលោក យ៉ែម សំអូន ព្រោះថាស្វាមីរូបនេះបានធ្លាប់បានប្រើអំពើហិង្សា និងអំពើមិនគប្បីមួយចំនួនទៀតមកលើរូបនាង ដែលមិនអាចនឹងធ្វើការផ្សះផ្សាគ្នាឱ្យល្អ ដូចដើមឡើងវិញបាន។

គួររំលឹកឱ្យដឹងផងដែរថា អ្នកនាង យ៉ាន លីនដា និងអ្នកនាង គង់ចាន់ស្រីមុំ គឺមិត្តភក្តិស្និទ្ធស្នាលនឹងគ្នាដូចជាបងប្អូនបង្កើត ហើយទោះបីជាឃ្លាតឆ្ងាយពីគ្នាយ៉ាងណាក្តី ក៏ពួកគេនៅតែស្រលាញ់រាប់អានគ្នាដែរ៕ 

អ្នកនាង គង់ ចាន់ស្រីមុំ និង អ្នកនាង យ៉ាន លីន ដា ព្រលានយន្តហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ