ភ្នំពេញ៖ និយាយដល់រឿងអាពាហ៍ពិពាហ៍អ្នកដែលស្រលាញ់គ្នាហើយ បានរៀបការជាមួយគ្នាពួកគេពិតជាសប្បាយ ហើយអ្នកខ្លះតែងតែទៅថតរូប ឬធ្វើវីដេអូផ្សេងៗទុកមុនថ្ងៃរៀបការ ដើម្បីទុកជាអនុស្សាវរីយ៍បស់ពួកគេ។

ជាក់ស្តែងថ្មីៗនេះពិធីកររូបសង្ហា និង ជាអតីតហ្រ្វេសស៊ីប៊យលោក ជា វណ្ណារិទ្ធ និង អ្នកនាងបេឡា ទោះជាពួកគេបានរៀបមង្គលការ នឹងគ្នាជាងបីឆ្នាំហើយក៏ដោយ ក៏ពួកគេបានបង្ហោះវីដេអូ Pre-wedding មួយរបស់ពួកគេ ដែលមាន Cover ជាមួយបទចំរៀងមួយបទ ដែលមានចំណងជើងថា «Forever» ដែលវីដេអូ និងចំរៀងនេះត្រូវបាននិពន្ធ និងទំនុកច្រៀងដោយលោក ម៉ានិត។

ក្នុងអត្ថន័យនៃបទចំរៀង បើតាមការសរសេរនៅលើទំព័ររបស់លោកជា វណ្ណារិទ្ធ បានអោយដឹងថា វាបានរៀបរាប់ពីរឿងពិតរវាងអ្នកទាំងពីរ លោកជា វណ្ណារិទ្ធ និងអ្នកនាងបេឡា។

ចង់ដឹងទេថា តើជីវិតពិតរបស់អ្នកទាំងពីរ បែបណានោះ? តោះទៅទស្សនាវីដេអូទាំងអស់គ្នា៖

កំណត់ត្រាខ្មែរឡូត៖

គួរបញ្ជាក់ដែរថា ថ្មីៗនេះកាលពីចុងខែវិច្ឆិកា ប្អូនស្រីរបស់ លោក ម៉ុង មានិត ដែលជាអ្នកនិពន្ធ និងទំនុកច្រៀងបទ«Forever» សំរាប់លោកជា វណ្ណារិទ្ធ និងអ្នកនាងបេឡាដែលនៅក្នុង វីដេអូ Pre-Wedding នេះក៏បានរៀបការដែរហើយ ក្រោយពីអ្នកទាំងពីរបានស្គាល់គ្នា ក្នុងអំឡុងពេលមង្គលការរបស់លោកជា វណ្ណារិទ្ឋនិងបេឡា ដែលអ្នកទាំងពីរ ជាអ្នកកំដរ។ ជាផងដែរ ប្អូនស្រីរបស់លោក ម៉ុង ម៉ានិត គឺអ្នកនាង ម៉ុង ម៉ូលីនណា ក៏មានជាចំរៀងជាចំណងដៃ សំរាប់មង្គលរបស់ពួកគេទាំងពីរ ដែលក្រោមចំណងជើងថា «មនុស្សចុងក្រោយ» ដែលអត្ថន័យនៃបទចំរៀងនោះ ក៏បានរៀបរាប់ពីស្នេហារបស់ពួកគេទាំងពីរផងដែរ។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជា វណ្ណារិទ្ធ