ថៃ៖ ក្រោយពីឪពុកជាទីស្រលាញ់របស់ តារាស្រីថៃវ័យក្មេង នាង Kimberley បានលាចាកលោក អស់ រយៈពេលប៉ុន្មានថ្ងៃរួចមក បានធ្វើឲ្យសង្សាររបស់នាង លោកMark Prin មើលថែនាងយ៉ាងល្អបំផុត មិនឲ្យទាស់ចិត្ត។

អ្វីដែលធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលនោះ គឺគ្រាន់តែដឹងថា ឪពុករបស់នាង Kimberley បានស្លាប់ភ្លាម លោក Mark Prin ប្រញាប់មករកនាង ហើយថែមទាំងលុបចោលការងារដែលនៅសល់ចោលទាំងអស់ ដើម្បីមានពេលវេលា រៀបចំខុសត្រូវពិធីបុណ្យសព និងមើលថែ Kimberley ព្រោះថាពេលនេះ រូបនាងពិតជាត្រូវការមនុស្សមកមើលថែ និងលើកកម្លាំងចិត្ត ដល់នាង។ 

មិនតែប៉ុណ្ណោះ នៅក្នុងពិធីបុណ្យសព មានអ្នកគាំទ្រ បានលួចថតសកម្មភាពដ៏ផ្អែមល្ហែមយ៉ាងខ្លាំង ដែលលោក Mark Prin បានធ្វើដាក់សង្សារ គឺនៅជាមួយ និងផ្គាប់ចិត្តនាង គ្រប់ពេលវេលាតែម្តង។ ជាពិសេស សូម្បីតែ បើកទ្វារ និងចង់ញ៉ាំទឹក ក៏លោក Mark Prin យកឲ្យ Kimberley ដែរ ទោះបីវានៅជិតដៃនាងក៏ដោយ។

ទង្វើរបស់លោក Mark Prin បានធ្វើឲ្យអ្នកគាំទ្ររំភើបចិត្តជំនួស ដែលនាង Kimberley បានសង្សារល្អ និងមើលថែនាងថ្នាក់ហ្នឹង។ ជាពិសេសក៏មានអ្នកខ្លះ បានពោលពាក្យថា រូបនាង យកលោក Mark Prin ពិតជាមិនខុសបំណងទេ ទាំងស្អាត ទាំងឆ្លាត និងស្រលាញ់នាងយ៉ាងខ្លាំងទៀតផង៕

តោះមើលវីដេអូខាងក្រោមទាំងអស់គ្នា៖ 

រូបនៅក្នុងបុណ្យសពឪពុកនាង Kimberly

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថានាងKimberly បានបង្ហូរទឹកភ្នែក នៅក្នុងថ្ងៃបុណ្យសពឪពុកនាង។

វាជារឿងមួយដែលពិបាកចិត្ត និងក្តុកក្តួលខ្លាំងជាទីបំផុត ដែលតារាស្រីថៃដ៏ល្បី នាង Kimberly ត្រូវបាត់បង់ឪពុកជាទីស្រលាញ់យ៉ាងដូច្នេះ។

លោក Hans Wolthomas ដែលត្រូវជាឪពុករបស់តារាស្រីរូបនេះ បានទទួលមរណភាព កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ដែលធ្វើឲ្យក្រុមគ្រួសារទាំងមូល មានការកើតទុក្ខ និងសោកសង្រេងយ៉ាងខ្លាំង រកអ្វីប្រៀបផ្ទឹមមិនបាន។

បើក្រឡេកទិដុ្ឋភាព នៅក្នុងពិធីបុណ្យសព បានឃើញ នាង Kimberly យំស្ទើរតែបោកខ្លួន និងហើមភ្នែកអស់ ព្រោះមិននឹកស្មានថា ឪពុកបានចាកចេញនាង ក្នុងមួយពព្រិចភ្នែក បែបនេះសោះ។ ក្នុងនោះដែរ គេក៏ឃើញនាងAnn Thongprasom បាននៅក្បែរ និងមើលថែយកចិត្តទុកដាក់នាង Kimberly ប្រៀបដូចជាម្តាយបង្កើត។

ទោះជាយ៉ាង អ្នកគាំទ្រភាគច្រើន បានឆ្ងល់ថា ហេតុអ្វី បានជាមិនឃើញសង្សារនាង លោក Mark Prin នៅក្បែរ ខណៈពេលនាងត្រូវការមនុស្សជាទីស្រលាញ់ លួងលោមអារម្មណ៍នោះ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា លោក Mark Prin កំពុងតែបំពេញភារកិច្ច ថតរឿងថ្មី នៅឯ ឈៀងម៉ៃ តាំងពីថ្ងៃអង្គារមកម្លេះ។ ប៉ុន្តែគ្រាន់តែដឹងដំណឹង ថាឪពុកនាង ស្លាប់ រូបលោក ក៏ពិតជាពិបាកចិត្តយ៉ាងខ្លាំង និងចង់ត្រឡប់មក នៅក្បែរនាងខ្លាំងណាស់ តែកាតព្វកិច្ចក្នុងនាមជាតារាពិតជាសំខាន់ ដូច្នេះរូបលោក មិនអាចត្រឡប់មកភ្លាមៗបាននោះទេ។ ប៉ុន្តែយ៉ាងណាមិញ ប្រភពព័ត៌មានដដែល ក៏បានបន្ថែមសេចក្តីរាយការណ៍ផងដែរថា កាលពីយប់មិញ លោក Mark Prin ក៏បានចាកចេញ ពី ឈៀងម៉ៃ និងត្រឡប់មកបាងកក ដើម្បីមកមើលថែ និងរៀបចំចាត់ចែងបុណ្យសព ជាមួយនឹងគ្រួសារនាងKimberly ។

ចំពោះសាកសពរបស់ លោកHans Wolthomas បានតម្កល់ទុកធ្វើបុណ្យរយៈពេល៧ថ្ងៃ នៅឯវត្ត Phrasri Mahathat Woramahawihan ចំណែកឯពិធីបូជាសព នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ នៅវេលាម៉ោង ១៦:00 រសៀល។

គួរឱ្យដឹងផងដែរថា បន្ទាប់ពីបានទទួលការវះកាត់ចុងក្រោយ ប្រមាណជា២សប្តាហ៍មុននេះលោក Hans Wolthomas បានទទួលការមើលថែទាំ យ៉ាងជិតដិតពីសំណាក់ក្រុមគ្រួសារ ដោយនាង Kimberly ក៏បានលុបចោលការសម្តែង និងកម្មវិធីជាច្រើនទៀត ជាអ្នកគាំទ្រដើម្បីនៅថែរក្សាឪពុករបស់នាងយ៉ាងជិតស្និទ្ធ។ ប៉ុន្តែគួរឱ្យសោកស្តាយដែលលោក Hans Wolthomas នៅតែមិនអាចជាសះស្បើយបាន។

ដំណឹងនេះក៏បានធ្វើឱ្យអ្នកគាំទ្រសោកស្តាយយ៉ាងខ្លាំង និងពួកគេទាំងអស់គ្នា ក៏បានផ្ញើសារចូលរួមរំលែកទុក្ខនាង Kimberly ពីចម្ងាយ ទាំងនៅក្នុង IG និងនៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]