ភ្នំពេញ៖ កញ្ញា វ៉ាន់ នីឡា តារាចម្រៀងស្រីប្រចាំផលិតកម្មភ្លេងរីខត មួយរយៈចុងក្រោយនេះដូចជាស្ងាត់ប្រជាប្រិយភាព និងស្ងាត់ការងារនៅក្នុងសង្គមសិល្បៈមួយចំនួនធំ តែនាងក៏នៅមានមិត្តៗអ្នកគាំទ្រជាច្រើនទៀតដែរ នៅក្នុងហ្វេសប៊ុកដែលតែងតែស្រលាញ់រាប់អាននាងជានិច្ច។

តារាស្រីដែលមានរឿងអាស្រូវជាប់ខ្លួន កញ្ញា វ៉ាន់ នីឡា កន្លងមកត្រូវបានគេស្គាល់ថានាងគឺជាតារាស្រីម្នាក់ដែលចូលចិត្តតែងខ្លួនតែងកាយ និងប្រើរបស់របរទំនើបៗស៊ីវីល័យមួយរូបនឹងគេដែរ ប៉ុន្តែកាលពីម្សិលមិញនាងបានផុស Status ក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនថា៖ «សូមផ្អាកត្រឹមនេះ របស់ដែលអត់បានការដូចជា កាបូប ខោអាវស្បែកជើង ខំប្រឹងរិះទៅតាមសមត្ថភាព ក្រដល់ពេលណាទៅជីវិតអើយ»។ តាមរយៈ សារនេះ កញ្ញា វ៉ាន់ នីឡា ពិតជាផ្អាកប្រើរបស់ទាំងនេះហើយ ហើយថែមទាំងថាជារបស់អត់បានការទៅវិញ។

តើមានរឿងអ្វីទៅបានជាធ្វើឲ្យ កញ្ញាតូចច្រឡឹង វ៉ាន់ នីឡា ត្អូញត្អែរយ៉ាងកម្សត់ដូច្នេះ ឬដោយសារតែគ្មានការងារធ្វើនៅក្នុងវិស័យសិល្បៈនឹងគេដូចកាលពីមុន?

យ៉ាងណាមិញ ជាក់ស្តែងគេមិនដែលបានឃើញតារាចម្រៀងរូបនេះ ចេញច្រៀងតាមកម្មវិធីប្រគំតន្រ្តីនានា ឬចេញបទចម្រៀងថ្មីដូចនៅក្នុងផលិតកម្មភ្លេងរីខតដូចមុននោះទេ ជាហេតុធ្វើឱ្យប្រជាប្រិយភាពរបស់នាង កាន់តែធ្លាក់ចុះជាបណ្តើរៗផងដែរ។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តីក៏ កញ្ញា វ៉ាន់ នីឡា តែងតែរក្សានូវស្នាមញញឹមរបស់នាងជានិច្ច ទោះបីជាដំណើរជីវិតនាងនៅលើវិថីសិល្បៈ មិនសូវជាមានភាពល្អប្រសើរប៉ុន្មានក៏ដោយ។ ចំណែកឯមិត្តភក្តិអ្នកគាំទ្រនាងឯណោះវិញ ក៏បាននិយាយចំអន់នាងលេងដែរថា «មើលមុខអ្នកក្រស្អាតជាងអ្នកមានទៅទៀត» ជាដើមផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា