ភ្នំពេញ៖ មុននេះបន្តិច ផលិតកម្មរស្មីហង្សមាស ដែលជាផលិតកម្មដ៏ល្បី និង ពេញនិមយមួយនៅក្នុងប្រទេសកម្ពុជា បានចេញវីដេអូ Trailer បទ «ហុយ ហុយ!» របស់អ្នកនាងពេជ្រ សោភា។

សម្រាប់បទភ្លេងថ្មីបែបកន្ត្រាក់អារម្មណ៍ ដែលច្រៀងដោយ អ្នកនាងពេជ្រ សោភា គួបផ្សំជាមួយអ្នកនិពន្ធបទភ្លេង និងទំនុកច្រៀង កំលោះរូបសង្ហា G-Davith នេះ ធ្លាប់បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល និងចាប់អារម្មណ៍ម្ដងរួចមកហើយ នៅពេលដែលចេញ វីដេអូខ្លី កាលពីថ្ងៃ១៣ តុលាកន្លងទៅនេះ។ យ៉ាងណាមិញ ចំពោះ Trailer បទ «ហុយ ហុយ!» ដែលទើបតែចេញនេះវិញ រឹតតែធ្វើឲ្យអ្នកគាំទ្រ ចង់ទស្សនាវីដេអូ MV ពេញផ្លូវការបន្ថែមទៀត ដោយសារតែអ្នកនាង ពេជ្រ សោភាព បានតុបតែងខ្លួនបែប Cute Cute រួមជាមួយនឹង វត្ដមានកំពូលតារាកំប្លែងជើងចាស់ គឺលោកពូក្រឹម ចូលរួមសម្ដែងផងដែរ។

ចង់ដឹងថា តើបទចម្រៀងថ្មីនេះ មានភាពកន្ត្រាក់អារម្មណ៍ដល់ទស្សនិកជន រួមផ្សំជាមួយនឹង បច្ចេកទេសថត កាត់ត និង ការដឹកនាំសម្ដែង បានល្អប៉ុណ្ណានោះ សូមប្រិយមិត្តអញ្ជើញទស្សនា វីដេអូ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយក្រឹម