ភ្នំពេញ៖ ពិធីការិនី អ្នកនាង ឈិន ច័ន្ទសុធារី កន្លងមក ប្រិយមិត្តតែងតែឃើញ រូបនាងរៀបរាប់ពីបញ្ហារាប់មិនអស់ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ដែលពាក់ព័ន្ធនឹងជីវិតគ្រួសាររបស់នាង បានជួបរឿងរង្គោះរង្គើនឹងគ្នា។ ប៉ុន្តែស្រាប់តែថ្មីៗនេះ រូបនាងបានបង្ហាញមុខ នារីវ័យក្មេងម្នាក់ ដោយនិយាយយ៉ាងច្បាស់ថា ជាស្រីស្នេហ៍ថ្មី របស់ស្វាមីរបស់នាង គឺលោក សុវណ្ណ មករា។

មិនត្រឹមបង្ហាញតែរូបថតនារីស្រស់ស្អាតប៉ុណ្ណោះទេ អ្នកនាង ឈិន ច័ន្ទសុធារី ក៏បានសរសេរសារខាងលើរូបថតនោះដែរថា "បងប្អួនប្រិយមិត្ត និងអ្នកគាំទ្រនាងខ្ញុំទាំងអស់ សូមជួយឲ្យយោបល់នាងខ្ញុំបន្តិច តើរូបប្អួនស្រីម្នាក់ គាត់មានមុខមាត់ស្អាតទេ? សុភាព ស្លូត ញេញ ឬឆ្នាស់ ឈ្លើយ ព្រហើន ថ្លើមធំ ឬគួរឲ្យស្រលាញ់? នេះជាជំហ៊ានទីមួយ"។  

ជាពិសេស រូបនាងថែមសរសេរឆ្លើយឆ្លងបន្ថែម ជាមួយនឹងមិត្តក្នុងហ្វេសប៊ុកទៀតថា "ទ្រាំច្រើនខែហើយ និយាយល្អមិនស្តាប់ ថែមទាំងព្រហើន ឈ្លើយដាក់យើងប្រពន្ធដើម មើលងាយយើងគ្រប់យ៉ាង ឃើញខ្ញុំស្លូតពេក""ជាស្រីសម្រាប់កំដរអារម្មណ៍ប្រុសៗ អ្នកណាក៏ស្រួលជាមួយបានដែរ គួរឲ្យខ្លាច បងប្អូន បើមានប្អូនប្រុស ឬបងប្រុស សូមប្រយ័ត្នស្រីរូបនេះស្អាតតែមុខ ដើរតែហ៊ុចឲ្យប្រុសៗទេ""មិនណយទេអូន គួរឲ្យខ្លាច"

នេះជាលើកទីមួយហើយ ដែលអ្នកនាង អ្នកនាង ឈិន ច័ន្ទសុធារី សម្រេចចិត្តបង្ហាញមុខមាត់ស្រីស្នេហ៍របស់ ស្វាមីខ្លួន ក្រោយរូបនាង ឈឺចិត្តស្អិតទ្រូង អស់រយៈពេលជាយូរណាស់មកហើយ។ អ្វីដែលសំខាន់ ក៏មានបណ្តាអ្នកលេងហ្វេសប៊ុកមួយចំនួន បានស្គាល់នារីរូបនោះ ដែលអះអាងថា រូបនាងជាតារាទើបតែរះ ហើយពេលនេះ ក៏កំពុងតែថតរឿងភាគឲ្យស្ថានីយទូរទស្សន៍មួយផងដែរ។

យ៉ាងណាមិញ អ្នកគាំទ្រជាច្រើន ក៏បានបង្ហាញក្តីអាណិតអាសូរមកកាន់ អ្នកនាង ឈិន ច័ន្ទសុធារី ដែលមានអ្នកខ្លះ បាននិយាយថា រូបនាង ស្អាត និងស្លូតប៉ុណ្ណឹងហើយ នៅស្វាមីមានស្រីក្រៅទៀត រីឯអ្នកខ្លះទៀត បានពោលពាក្យថា ឲ្យនាងចេះមើលថែខ្លួន និងកូនឲ្យបានល្អ កុំគិតច្រើនពេក បណ្តោយទៅតាមកម្មទៅចុះ៕ តើប្រិយមិត្តយល់យ៉ាងណាដែរ? 

រូបនារីម្នាក់​ ដែលអ្នកនាង ឈិន ច័ន្ទសុធារី ជាស្រីស្នេហ៍របស់ស្វាមីនាង

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  អ្នកនាង ឈិន ច័ន្ទសុធារី បានទម្លាយអារម្មណ៍របស់ខ្លួន តាមហ្វេសប៊ុកជាញឹកញាប់ ជាមួយនឹងការបង្ហោះរូប និងសារក្រៀមក្រំជាច្រើន។

ក្នុងនោះដែរ សារមួយដែលពិធីការិនីរូបនេះ បានសរសេរថា"ពិបាកទ្រាំណាស់ លោកអើយ មានអ្នកណា យល់អារម្មណ៍នេះ និយាយតាមត្រង់ចុះ មិនចង់រស់នៅទេ ប៉ុន្តែខ្លោចផ្សានឹងកូន បើអត់ពីម៉ាក់ទៅ តើមានអ្នកណាមើលថែកូន រឺមានដែរ តើគេអាចមើលថែកូនៗបានដូចម៉ាក់ទេ? សំនួរគ្មានចម្លើយ"។

ជីវិតគ្រួសារ របស់អ្នកនាង ឈិន ច័ន្ទសុធារី មិនមានអ្នកណាដឹងទេថា រូបអ្នកនាងបានជួបរឿងរ៉ាវបញ្ហារកាំរកូស ជាមួយស្វាមីមែន ឬយ៉ាងណានោះទេ។ ប៉ុន្តែទោះជាយ៉ាងណា អ្នកលេងបណ្តាញសង្គមជាច្រើននាក់ ក៏បានលើកទឹកចិត្តដល់នាង ឲ្យមានភាពរឹងមាំក្នុងជីវិត ដើម្បីមើលថែខ្លួន និងកូនភ្លោះរបស់នាងផងដែរ៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈិន ច័ន្ទសុធារី