ភ្នំពេញ៖ ក្រោយពីការចាកចេញពីផលិតកម្មថោនរួចមក កញ្ញា សុគន្ធ និសា ក៏វិលត្រលប់មកជ្រកកោណ ក្នុងផលិតកម្មចាស់វិញ គឺរស្មីហង្សមាស ដែលការវិលត្រលប់នេះ កញ្ញាក៏បានចេញបទចម្រៀងជាបន្ដបន្ទាប់ និងទទួលបានការចាប់អារម្មណ៍ជាខ្លាំង ដូចជា បទ មាតាដៃមួយរយ ជាដើម។

ក្រោយពីចេញបទនេះដែរ កញ្ញា សុគន្ធ និសា ក៏បានចេញបទថ្មីដែលមានចំណងជើងថា <<មនុស្សអស់តម្លៃ>> ដែលទើបតែបង្ហោះឡើងនៅក្នុងបណ្ដាញសង្គម និងបទនេះបានស្រូបយក ការចាប់អារម្មណ៍ជាខ្លាំងពីមហាជន ជាពិសេសអ្នកគាំទ្រតែម្ដង។ សម្រាប់បទនេះផ្ទាល់ គឺជាស្នាដៃបទថ្មីរបស់កញ្ញា សុគន្ធ និសា ​និងមាននិពន្ធទំនុកច្រៀង និង Melody ដោយ ទ្រី សក្កដា ខណៈនិពន្ធបទភ្លេងវិញ ដោយ តូណូ។

ទស្សនាវីដេអូស្នាដៃបទថ្មីរបស់កញ្ញា សុគន្ធ និសា ខាងក្រោមទាំងអស់គ្នា៖

ទស្សនាវីដេអូបទ មាតាដៃមួយរយ ខាងក្រោម៖

ចំណាប់អារម្មណ៍ខ្មែរឡូត៖

គួរបញ្ជាក់ថា កញ្ញា សុគន្ធ និសា តែងត្រូវបានគេសរសើរថា សម្រស់របស់នាងដូចជា មិនចាស់ជ្រីវជ្រួញទៅណាសោះ ថ្វីបើពេលនេះនាងមានវ័យទៅដល់ ៣៣ឆ្នាំ យ៉ាងណាក៏ដោយ។

ជាមួយនឹងរូបថតថ្មីៗជាច្រើនសន្លឹក ក្នុងឈុតប្រពៃណីខ្មែរ របស់តារាស្រីរូបនេះ បានធ្វើឲ្យអ្នកគាំទ្រ លាន់មាត់ថា ពិតជាស្រស់ស្អាតខ្លាំង ដូចជាតុក្កតាជ័រ និងវ័យក្មេង មិនចាញ់តារាស្រីជំនាន់ក្រោយប៉ុន្មានទេ។ ហើយអ្វីដែលសំខាន់ នៅពេលនាងគ្រងនូវឈុតប្រពៃណីខ្មែរបែបនេះ គឺកាន់តែលើកសម្រស់របស់នាង ថែមមួយកម្រិតទៀត។

សម្រស់វ័យក្មេងមិនងាយចាស់របស់ តារាចម្រៀងស្រី សុគន្ធ និសានេះហើយ ត្រូវបាននារីៗភាគច្រើន សរសើរ និងច្រណែនរូបនាងយ៉ាងខ្លាំង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា