ភ្នំពេញ៖ ចំពោះប្រិយមិត្ត ដែលនិយមចូលចិត្ត និងគាំទ្រ បទចម្រៀង Original Songs ឬ បទភ្លេងស្នាដៃនិពន្ធថ្មី មិនចម្លងពីបរទេស ប្រាកដជាបានស្គាល់នូវបទចម្រៀង ទាំង៤បទ ខាងក្រោមនេះហើយ ដែលថ្មីៗនេះ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្លា ពីសំណាក់មហាជន និងសុទ្ធសឹងតែជាបទចម្រៀងពិរោះៗ ចាក់ដោតក្នុងដួងចិត្ត មិត្តយុវវ័យតែម្តង។

យ៉ាងណាមិញ បទចម្រៀងទាំងប៉ុន្មាននេះ នៅមិនទាន់បានចេញ វីដេអូចម្រៀងពេញនៅឡើយទេ ប៉ុន្តែកំពុងតែឆក់យកបេះដូងប្រិយមិត្តជាច្រើន ហើយខ្មែរឡូត ក៏ចង់ដឹងថា បទចម្រៀងរបស់ កំពូលតារាចម្រៀងស្រីប្រចាំប្រទេសកម្ពុជាមួយណា ដែលបានចេញចម្រៀងOriginal Songs មានការទាក់ទាញជាងគេ នាចុងឆ្នាំនេះ។ ដូច្នេះប្រិយមិត្តអាចធ្វើការដាក់ពិន្ទុ និងបញ្ចេញមតិបាន តើបទចម្រៀង របស់កំពូលតារាចម្រៀងស្រីរូបណា ដែលអ្នកពេញចិត្ត?

១) បទ«ចង់ទៅ ទៅៗ» ច្រៀងដោយ កញ្ញា ឱក សុគន្ធកញ្ញា 

២) បទ«ម្នាក់ឯងមិនស្លាប់ទេ» ច្រៀងដោយ កញ្ញា មាស សុខសោភា

៣) បទ«អូនទៅហើយ» ច្រៀងដោយ អ្នកនាង ពេជ្រ សោភា

៤) បទ«បើស្រលាញ់ម្តេចទុកអូនចោល» ច្រៀងដោយ កញ្ញា សុគន្ធ នីសា

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន  យើងសង្កេតឃើញថា វិស័យសិល្បៈកម្ពុជា កំពុងតែចាប់ផ្តើមក្រោកឈរឡើងវិញសាជាថ្មី មិនថាវិស័យភាពយន្ត បទចម្រៀង Original​ នោះទេ ត្រូវបានទស្សនិកជនចាប់ផ្តើមឲ្យតម្លៃ ដែលបង្ហាញពីភាពវិជ្ជមាន នៃសិល្បៈខ្មែរគួរឲ្យកត់សម្គាល់។

មិនថាយ៉ាងណា ខ្មែរឡូតសូមបង្វែរអារម្មណ៍ប្រិយមិត្តងាកមកចាប់អារម្មណ៍ប្រជាប្រិយភាពតារាកម្ពុជាវិញម្តង ដោយចង់ដឹងថា តើតារារូបណាខ្លះ ដែលទទួលបានអ្នកគាំទ្រច្រើនជាងគេបង្អស់ នៅលើបណ្តាញសង្គមហ្វេសប៊ុក

ក្នុងចំណោមតារាកម្ពុជាទាំងអស់ មាន៤ដួងតែប៉ុណ្ណោះ ដែលពួកគេទទួលបានការ Like ពេញចិត្តពីអ្នកគាំទ្រលើ Page ហ្វេសប៊ុកផ្លូវការលើសពីមួយលាននាក់ នៃអ្នកគាំទ្រ៕

យើងមកមើលទាំងអស់គ្នា ថាតារាទាំង៤ដួងនោះមាននរណាខ្លះ!?

ចំណាត់ថ្នាក់លេខ១៖ គឺបានទៅលើតារាចម្រៀងប្រចាំផលិតកម្ម Town កញ្ញា មាស សុខសោភា ដែលទទួលបានការ Like រហូតទៅដល់ជាង ៣លាននាក់ ។

ចំណាត់ថ្នាក់លេខ២៖ បានទៅលើ VJ Taboi ទទួលបានជាង២លាន​២សែន Like។

ចំណាត់ថ្នាក់លេខ៣៖ បានទៅលើ តារាហ្វេសប៊ុក PeyPey Dy ដែលទទួលបានការ Like Page រហូតទៅដល់ជាង ១,០៥៧,០០០+ ផងដែរ។ 

ចំណាត់ថ្នាក់លេខ៤៖ បានទៅលើ តារាចម្រៀង ពេជ្រ សោភា ដែលទើបនឹងទទួលបានចំនួនជាង ១លាន Like ពីអ្នកគាំទ្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា