កម្ពុជា៖ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថា វិស័យសិល្បៈកម្ពុជា កំពុងតែចាប់ផ្តើមក្រោកឈរឡើងវិញសាជាថ្មី មិនថាវិស័យភាពយន្ត បទចម្រៀង Original​ នោះទេ ត្រូវបានទស្សនិកជនចាប់ផ្តើមឲ្យតម្លៃ  ដែលបង្ហាញពីភាពវិជ្ជមាន នៃសិល្បៈខ្មែរគួរឲ្យកត់សម្គាល់។

មិនថាយ៉ាងណា ខ្មែរឡូតសូមបង្វែរអារម្មណ៍ប្រិយមិត្តងាកមកចាប់អារម្មណ៍ប្រជាប្រិយភាពតារាកម្ពុជាវិញម្តង ដោយចង់ដឹងថា តើតារារូបណាខ្លះ ដែលទទួលបានអ្នកគាំទ្រច្រើនជាងគេបង្អស់ នៅលើបណ្តាញសង្គមហ្វេសប៊ុក។

ក្នុងចំណោមតារាកម្ពុជាទាំងអស់ មាន៤ដួងតែប៉ុណ្ណោះ ដែលពួកគេទទួលបានការ Like ពេញចិត្តពីអ្នកគាំទ្រលើ Page ហ្វេសប៊ុកផ្លូវការលើសពីមួយលាននាក់ នៃអ្នកគាំទ្រ៕

យើងមកមើលទាំងអស់គ្នា ថាតារាទាំង៤ដួងនោះមាននរណាខ្លះ!?

ចំណាត់ថ្នាក់លេខ១៖ គឺបានទៅលើតារាចម្រៀងប្រចាំផលិតកម្ម Town កញ្ញា មាស សុខសោភា ដែលទទួលបានការ Like រហូតទៅដល់ជាង ៣លាននាក់ (៣,០២២,០០០+) នាក់។

ចំណាត់ថ្នាក់លេខ២៖ បានទៅលើ VJ Taboi ទទួលបានជាង២លាន​២សែន Like។

ចំណាត់ថ្នាក់លេខ៣៖ បានទៅលើ តារាហ្វេសប៊ុក PeyPey Dy ដែលទទួលបានការ Like Page រហូតទៅដល់ជាង ១,០៥៧,០០០+ ផងដែរ។ 

ចំណាត់ថ្នាក់លេខ៤៖ បានទៅលើ តារាចម្រៀង ពេជ្រ សោភា ដែលទើបនឹងទទួលបានចំនួនជាង ១,០០៦,០០០+ Like ពីអ្នកគាំទ្រ កាលពីប៉ុន្មានថ្ងៃមុននេះ។

ចំណាប់អារម្មណ៍ខ្មែរឡូត

ដោយឡែក សូមបង្វែរអារម្មណ៍ប្រិយមិត្ត ងាកមកចាប់អារម្មណ៍ពី ម៉ាករថយន្តថ្លៃៗ ដែលតារាខ្មែរកំពុងជិះ នាពេលបច្ចុប្បន្ននេះវិញម្តង ដោយភាគច្រើន ប្រិយមិត្តធ្លាប់តែបានដឹង ពីភាពជោគជ័យក្នុងការងារសិល្បៈ របស់តារាខ្មែរល្បីៗ ប៉ុន្តែអ្នកប្រហែលជាមិនដែលបានជ្រាបនោះទេថា ថាតារាទាំងនោះ ជិះរថយន្តម៉ាកអ្វីខ្លះ ក្នុងពេលបច្ចុប្បន្ន?

យោងតាមទំព័រហ្វេសប៊ុកមួយ បានបង្ហាញនូវរថយន្តផ្ទាល់ខ្លួន របស់តារាខ្មែរល្បីៗជាច្រើននាក់ ដែលពួកគេកំពុងជិះសព្វថ្ងៃ។ ហើយភាគច្រើន តារាទាំងនោះ សុទ្ធតែប្រើប្រាស់រថយន្តម៉ាកទំនើប និងថ្លៃៗ ដើម្បីបង្អួតពីភាពស៊ីវិល័យរបស់ពួកគេ ដល់មហាជន៕

ចង់ដឹងថា​ តារាខ្មែរល្បីៗ ជិះរថយន្តម៉ាក ក្នុងពេលបច្ចុប្បន្ន តោះតាមដានជាមួយ ខ្មែរឡូតទាំងអស់គ្នា៖​

១) ព្រាបសុវត្ថិ ប្រើប្រាស់ រថយន្តស៊េរីទំនើបម៉ាក FORD និងរថយន្តម៉ាក RANG ROVER
២) ពេជ្រ សោភា ប្រើប្រាស់រថយន្តម៉ាក RANG ROVER
៣) ឱក សុគន្ធកញ្ញា ប្រើប្រាស់រថយន្តម៉ាក MAZDA CX5
៥) ឆន សុវណ្ណរាជ ប្រើប្រាស់រថយន្តម៉ាក TOYOTA SINA
៦) សុខ ពិសី ប្រើប្រាស់រថយន្តម៉ាក RANG ROVER
៧) កែវ វាសនា ប្រើប្រាស់រថយន្តម៉ាក LEXUS RX 330
៩) ទេពបូព្រឹក្ស ប្រើប្រាស់រថយន្តម៉ាក LEXUS ES300
១០) EVA ប្រើប្រាស់រថយន្តម៉ាក LEXUS RX 330

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

Peypey Dy