ទ្រាំមិនបាន Peypey Dy ចេញមកនិយាយបែបនេះ ក្រោយមានអ្នករិះគន់ ពេលហ័ង ហ័ង មានរឿង មិត្តភក្តិមិនខ្វល់

//s9.kh1.co/c6/c63d537b86f1f7f34fd55f6701bdef4e75b31eaa.jpg
តារា & កម្សាន្ដ

 ០៥-មិថុនា-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

នៅស្ងៀមមិននិយាយអីក៏ខុស ស្រាប់តែ Peypey Dy ចេញមកនិយាយបកស្រាយបែបនេះពីរឿង ហ័ងហ័ង។

ភ្នំពេញ៖ ជាការពិតណាស់ កាលពីម្សិលមិញ មហាជននាំគ្នា ភ្ញាក់ផ្អើលខ្លាំង ក្រោយពេល កញ្ញា ហ័ងហ័ង មិត្តភក្តិជិតស្និទ្ធតារាប្រុស Peypey Dy ទៀបភ្លឺ ម៉ោង៣និង៣០នាទី កាលថ្ងៃទី ០៤ មិថុនា ២០២១ បានបើករថយន្ត​បុ.ក.រហូតធ្វើឲ្យ ភាគីខាងម៉ូត របួសធ្ង.ន់ ដោយបា.ក់ដៃ និងបា.ក់ជើង ក្រោយអូ.សជនរងគ្រោះ រាប់ស៊ិបម៉ែត្រ តាំងពីស្តុបណានជីង រហូតដល់ អាងទឹកអូឡាំពិក នេះបើតាមការប្រាប់ឲ្យដឹងពី សមត្ថកិច្ចនៅកន្លែងកើតហេតុ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរ បន្ទាប់ពីមានហេតុការណ៍ គ្រោះ.ថ្នា.ក់.ចរាចរណ៍កើតឡើង ស្រាប់តែចាប់ផ្តើមមានមតិរិះគន់ទៅលើមិត្តភក្តិក្នុងក្រុមទៅវិញ ដែលសំដៅទៅលើ ដូចជាលោក Peypey Dy និង ម៉ែសេះថា មិនឃើញនិយាយអ្វីនិងចេញមុខជួយដោះស្រាយអ្វីទាល់តែសោះ។

យ៉ាងណាមិញ ក្រោយពីទទួលបានពាក្យរិះគន់ថាខ្លួនបែរជាមិនអើរពើរនឹងមិត្តភក្តិយ៉ាងដូច្នេះ Peypey Dy ក៏បានចេញមកបង្ហោះ Story នៅលើហ្វេសប៊ុកបកស្រាយយ៉ាងដូច្នេះថា៖

ខ្ញុំមិននិយាយ ខ្ញុំស្ងប់ស្ងាត់ព្រោះខ្ញុំមិនទាន់និយាយអ្វីបាន ក្រៅពីការរង់ចាំដោះស្រាយពីច្បាប់ ហើយខ្ញុំក៏មិនបាននៅក្នុងហេតុការណ៍ តើឲ្យខ្ញុំមានយោបល់បែបម៉េច? ខ្ញុំអត់ខ្វល់? ហេតុអីក៏គិតបែបនេះ? មិននិយាយក៏ខុស និយាយក៏កាន់តែខុស ព្រោះដូចបានសរសើរខាងលើ ថាខ្ញុំមិនបាននៅក្នុងហេតុការណ៍  ខ្ញុំនៅថៃទើបមកដល់ខ្មែរ ការវែកញែក ការកាត់ក្តីរបស់មួយចំនួន ក៏មិនប្រាកដថាត្រូវ ច្បាប់កំពុងដោះស្រាយហើយ ខ្ញុំមិននិយាយក៏មិនមែន សំងំយករួចខ្លួននោះទេ។

សារ Peypey Dy

សូមទស្សនារូបភាពខាងក្រោម៖

Peypey Dy
Peypey Dy
Peypey Dy
Peypey Dy
ហ័ងហ័ង
ហ័ងហ័ង
សារ Peypey Dy
សារ Peypey Dy
Peypey Dy
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T