ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃ តារាស្រីកូនមួយ អ្នកនាង សុខ សោម៉ាវត្តី នៅតែបញ្ចេញកាយវិការផ្អែមល្ហែម ជាមួយនឹងកីឡាបាល់ទាត់ លី វ៉ាហេទ ដដែល។

សកម្មភាពផ្អែមល្ហែមដូចទឹកឃ្មុំ កាន់តែធ្វើឲ្យអ្នកគាំទ្រ គិតថា អ្នកនាង សុខ សោម៉ាវត្តី និង លោក លី វ៉ាហេទ  អាចនឹងស្រលាញ់គ្នាពិតប្រាកដ ព្រោះថាបើត្រឹមតែថតខ្សែភាពយន្ត មិនមែនរូបនាង បង្ហោះវីដេអូស្និទ្ធស្នាលក្រៅឆាកជាច្រើនដង ជាមួយនឹងលោក លី វ៉ាហេទ ដល់ថ្នាក់ហ្នឹងនោះទេ។ ជាពិសេស ចំនុចមួយទៀត ដែលអាចចាប់អារម្មណ៍បាន គឺថា អ្នកនាង សុខ សោម៉ាវត្តី មិនមែនទើបតែថតជាមួយនឹង តារាប្រុសរូបសង្ហារតែម្តងនេះឯណា គឺរូបនាងតែងតែថតជាមួយនឹង តួប្រុសជាច្រើនរាប់មិនអស់ ដែលមានមុខមាត់ស្អាតសង្ហារមិនចាញ់ លោកលី វ៉ាហេទ ចុះហេតុអ្វី នាងមិនបង្ហាញភាពផ្អែមល្ហែមជាមួយពួកគេ ដូចពេលនៅជាមួយលោកលី វ៉ាហេទ ដែរ?

ជាក់ស្តែង កាលពីយប់មិញ តារាស្រីរូបនេះ បានបញ្ចេញឃ្លីបវីដេអូស៊ីអារម្មណ៍មួយទៀតហើយ ដែលឃើញ លោក លី វ៉ាហេទ បានចងសក់ឲ្យនាង មើលទៅដូចជាគូស្នេហ៍នឹងគ្នាពិតៗ។ មិនតែប៉ុណ្ណោះ រូបនាងក៏បានសរសេរថា "ចងសក់ឲ្យម្តងនិយាយច្រើនជាងឃ្មុំទៀត"

វីដេអូមួយនេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ចាប់អារម្មណ៍យ៉ាងខ្លាំង និងមានអ្នកខ្លះ ចង់ឲ្យពួកគេស្រលាញ់គ្នាមែនទែនទៀតផង។

ទោះបីជា អ្នកនាង សុខ សោម៉ាវត្តី និង លោក លី វ៉ាហេទ បង្ហាញភាពស្និទ្ធស្នាល លើសពីមិត្តភក្តិរួមសិល្បៈក៏ដោយ ក៏ពួកគេមិនទាន់ប្រកាសថា ជាអ្វីនឹងគ្នាឲ្យច្បាស់នោះដែរ។ ដូច្នេះមានតែរង់ចាំមើល ដំណឹងល្អរបស់អ្នកទាំងពីរក្នុងពេលឆាប់ៗ ថាចម្លើយរបស់ពួកគេ ពិតដូចជាប្រិយមិត្តគិតដែរទេ? 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា តារាសម្តែងស្រី និងជាពិធីការីនីរូបស្រស់ អ្នកនាង សុខ សោម៉ាវត្តី បានបង្ហោះនូវ សារដ៏វែងអន្លាយមួយ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់នាង ដែលបាននិយាយបរិយាយពីអារម្មណ៍ក្នុងបេះដូង ទំនោរហាក់បីដូចជា មនុស្សដែលទើបតែមានស្នេហាថ្មោងថ្មី និងចង់បង្ហាញក្តីស្រលាញ់ និងការយល់ចិត្តមួយនេះ ទៅកាន់មនុស្សម្នាក់នោះដូច្នោះដែរ។

ជាការពិតណាស់ ដោយនៅក្នុងសារនោះ អ្នកនាងបាន និយាយរៀបរាប់ថា៖

«ព្រោះតែទំនេរពេក ស្នេហា....គេនោះមិនចាំបាច់ជាអ្នកមានអីពេកទេ សុំត្រឹមតែជាមនុស្សធម្មតាម្នាក់ តែអាចផ្តល់អារម្មណ៏ល្អៗពេលវេលាល្អៗឲ្យខ្ញុំ សំខាន់ពេលនៅក្បែរគេខ្ញុំកក់ក្ដៅ នៅក្បែរគេខ្ញុំត្រូវយកខួរក្បាលខ្ញុំទុកសិនក៏បាន ព្រោះត្រូវបានគេគិតជំនួសគ្រប់ជ្រុងជ្រោយ ស្ទើរតែមានអារម្មណ៍ថាខ្លួនឯងដូចកូនក្មេងដែលត្រូវគេថ្នាក់ថ្នម ពេលដែលគេហត់នឿយ គឺត្រូវតែជាខ្ញុំដែលជាអ្នកចែករំលែក អុកឡុករឺក៏ថ្នាក់ថ្នមជារឿងរបស់ខ្ញុំសំខាន់គេពេញចិត្ត ឲ្យខ្ញុំចូលទៅក្នុងពេលវេលាសំរាករបស់គេ មិនចាំបាច់សង្ហារពេកទេ ត្រឹមតែមើលទៅcuteល្មមសាកសមនឹងខ្ញុំ មិនចាំបាច់sweet អី ដូចគេផ្សេង សុំត្រឹមនិយាយអ្វីដែលចេញពីចិត្តពិត ទោះអាក្រក់ស្ដាប់រឺក៏ល្អសើចក៏ស្ដាប់ហើយ មានក្ដីសុខស្ដាប់ហើយធ្វើឲ្យញញឹមបិតមាត់មិនជិត ហើយសុំត្រឹមដឹងពីចិត្ត ហើយយល់ពីអារម្មណ៍ខ្ញុំច្រើនជាងអ្នកដ៏ទៃ មិនទុកខ្ញុំចោល មិនទៅចោលខ្ញុំគ្រប់កាលៈទេសៈ សំខាន់ឲ្យតំលៃខ្ញុំ ក្នុងឋានៈជាមនុស្សសំខាន់ក្នុងចិត្តគេ ហើយអាចស្រលាញ់ខ្ញុំដូចថ្ងៃដែលចាប់ផ្តើម មិនផ្លាស់ប្តូរអាចទ្រាំទ្រ មិនធុញ នឹងចរិកដែលចូលចិត្ត ប្រច័ណ្ឌហួងហែង ហើយយល់ថាគ្រប់យ៉ាងព្រោះតែស្រលាញ់ ហើយប្រច័ណ្ឌខ្ញុំតិចតិចបានហើយ សំខាន់គឺយើងទុកចិត្តគ្នាទៅវិញទៅមក ថ្ងៃពិសេសរបស់យើងមិនបាច់ធ្វើអី sweet ដូចគេ តែសុំត្រឹមដឹងថាអ្នកមានទឹកចិត្ត និង ចងចាំវាទៅក៏គ្រប់គ្រាន់ ពេលវេលានៅក្បែរគ្នាវាជាកាដូពិសេសហើយសំរាប់ខ្ញុំ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី