ភ្នំពេញ៖ ថ្មីៗនេះ តារាសម្តែងស្រី និងជាពិធីការីនីរូបស្រស់ អ្នកនាង សុខ សោម៉ាវត្តី បានបង្ហោះនូវ សារដ៏វែងអន្លាយមួយ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់នាង ដែលបាននិយាយបរិយាយពីអារម្មណ៍ក្នុងបេះដូង ទំនោរហាក់បីដូចជា មនុស្សដែលទើបតែមានស្នេហាថ្មោងថ្មី និងចង់បង្ហាញក្តីស្រលាញ់ និងការយល់ចិត្តមួយនេះ ទៅកាន់មនុស្សម្នាក់នោះដូច្នោះដែរ។

ជាការពិតណាស់ ដោយនៅក្នុងសារនោះ អ្នកនាងបាន និយាយរៀបរាប់ថា៖

«ព្រោះតែទំនេរពេក ស្នេហា....គេនោះមិនចាំបាច់ជាអ្នកមានអីពេកទេ សុំត្រឹមតែជាមនុស្សធម្មតាម្នាក់ តែអាចផ្តល់អារម្មណ៏ល្អៗពេលវេលាល្អៗឲ្យខ្ញុំ សំខាន់ពេលនៅក្បែរគេខ្ញុំកក់ក្ដៅ នៅក្បែរគេខ្ញុំត្រូវយកខួរក្បាលខ្ញុំទុកសិនក៏បាន ព្រោះត្រូវបានគេគិតជំនួសគ្រប់ជ្រុងជ្រោយ ស្ទើរតែមានអារម្មណ៍ថាខ្លួនឯងដូចកូនក្មេងដែលត្រូវគេថ្នាក់ថ្នម ពេលដែលគេហត់នឿយ គឺត្រូវតែជាខ្ញុំដែលជាអ្នកចែករំលែក អុកឡុករឺក៏ថ្នាក់ថ្នមជារឿងរបស់ខ្ញុំសំខាន់គេពេញចិត្ត ឲ្យខ្ញុំចូលទៅក្នុងពេលវេលាសំរាករបស់គេ មិនចាំបាច់សង្ហារពេកទេ ត្រឹមតែមើលទៅcuteល្មមសាកសមនឹងខ្ញុំ មិនចាំបាច់sweet អី ដូចគេផ្សេង សុំត្រឹមនិយាយអ្វីដែលចេញពីចិត្តពិត ទោះអាក្រក់ស្ដាប់រឺក៏ល្អសើចក៏ស្ដាប់ហើយ មានក្ដីសុខស្ដាប់ហើយធ្វើឲ្យញញឹមបិតមាត់មិនជិត ហើយសុំត្រឹមដឹងពីចិត្ត ហើយយល់ពីអារម្មណ៍ខ្ញុំច្រើនជាងអ្នកដ៏ទៃ មិនទុកខ្ញុំចោល មិនទៅចោលខ្ញុំគ្រប់កាលៈទេសៈ សំខាន់ឲ្យតំលៃខ្ញុំ ក្នុងឋានៈជាមនុស្សសំខាន់ក្នុងចិត្តគេ ហើយអាចស្រលាញ់ខ្ញុំដូចថ្ងៃដែលចាប់ផ្តើម មិនផ្លាស់ប្តូរអាចទ្រាំទ្រ មិនធុញ នឹងចរិកដែលចូលចិត្ត ប្រច័ណ្ឌហួងហែង ហើយយល់ថាគ្រប់យ៉ាងព្រោះតែស្រលាញ់ ហើយប្រច័ណ្ឌខ្ញុំតិចតិចបានហើយ សំខាន់គឺយើងទុកចិត្តគ្នាទៅវិញទៅមក ថ្ងៃពិសេសរបស់យើងមិនបាច់ធ្វើអី sweet ដូចគេ តែសុំត្រឹមដឹងថាអ្នកមានទឹកចិត្ត និង ចងចាំវាទៅក៏គ្រប់គ្រាន់ ពេលវេលានៅក្បែរគ្នាវាជាកាដូពិសេសហើយសំរាប់ខ្ញុំ។

ខ្ញុំស្រលាញ់គ្រប់យ៉ាងមិនមែនអ្វីដែលគេមាន តែគឺជាគេ អ្វីដែលចង់បានត្រឹមភាពស្មោះត្រង់ ស្នាមញញឹម មិនធ្វើអោយខ្ញុំខូច មា៉ស្ការា ( តែអាចធ្វើខូចក្រែមនៅលើមាត់ខ្ញុំបាន ) មានពេលវេលាល្អៗនៅក្បែរគ្នាឲ្យបានច្រើន មិនយូរទេត្រឹមតែ 30000 ថ្ងៃសំរាប់ខ្ញុំក៏គ្រប់គ្រាន់ហើយ ...!!»

តាមរយៈសារលួងលោមប្រឡោមស្នេហ៍ របស់អ្នកមេម៉ាយមួយស្រស់នេះផងដែរ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនរឹតតែមានការសង្ស័យ ទៅលើទំនាក់ទំនងស្អិតដ៏រមួតរវាងនាង និង កីឡាបាល់ទាត់ លោក លី វ៉ាហេទ ពីព្រោះថាចាប់តាំងពីអ្នកទាំងពីរ ទទួលសម្តែងរឿង «ខូចចិត្តអាជីព» ជាមួយគ្នាមក គេសង្កេតឃើញថា អ្នកទាំងពីរ តែងតែបង្ហាញ ពីភាពជិតដិត និងផ្អែមល្អែមដាក់គ្នា នៅលើបណ្តាញសង្គមហ្វេសប៊ុក លើសពីមិត្តរួមការងារទៅទៀត ពោលគឺដូចជាគូស្នេហ៍នឹងគ្នាដូច្នោះឯង។

ប៉ុន្តែមិនថាយ៉ាងណា នេះត្រឹមតែជាការយល់ឃើញរបស់អ្នកគាំទ្រតែប៉ុណ្ណោះ រឿងដែលពួកគេស្រលាញ់គ្នាពិតឬក៏មិនពិតនោះ គឺមានរង់តែចាំមើលការពិត ទាំងអស់គ្នាតែប៉ុណ្ណោះ៕

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា ក្រោយពីលេចឡើងនូវវីដេអូក្រៅឆាក ដ៏ផ្អែមល្អែមនៅក្នុងភោជនីយដ្ឋានមួយកន្លែងរវាង ពិធីការិនីរូបស្រស់ សុខ សោម៉ាវត្តី និងកីឡាករបាល់ទាត់លោក លី វ៉ាហេទ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន មានការសង្ស័យពីទំនាក់ទំនងរវាងអ្នកទាំងពីរមិនធម្មតា ពីព្រោះគេតែងសង្កេតឃើញថា មិនត្រឹមតែនៅក្នុងឆាក ឬក៏នៅខាងក្រៅឆាកនោះទេ គឺពួកគេអ្នកទាំងពីរតែងតែបង្ហាញ នូវភាពស្និទ្ធស្នាលខុសពីធម្មតា និងល្អូកល្អឺនដាក់គ្នា នៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលអាចនិយាយបានថា ស្និទ្ធស្នាលលើសពីមិត្តភក្តិរួមអាជីពក៏អាចថាបាន។

យ៉ាងណាមិញ ជាថ្មីម្តងទៀត នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់អ្នកនាង សុខ សោម៉ាវត្តី បានបង្ហោះរូបថតមួយសន្លឹកកាន់ដៃគ្នាជាមួយនឹងលោក លី​​ វ៉ាហេទ ក្នុងឈុតសម្លៀកបំពាក់កីឡា នៅក្នុងតារាងទាត់បាល់មួយ ទំនងដូចជាគូស្នេហ៍ដែលគេផ្អែមល្អែមជាមួយគ្នា ពេលមិត្តស្រីទៅគាំទ្រមិត្តប្រុសពេលកំពុងតែលេងបាល់ដូច្នោះដែរ លើសពីនេះនាងថែមទាំងប្រើពាក្យផ្អែមល្អែមថា «កន្លែងដែលបងប្រាថ្នា» ព្រមទាំងដាក់ឈ្មោះ(Tag) លោក លីវាហេទថែមទៀតផង។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ អ្នកនាង សុខ សោម៉ាវត្តី និង លោក លី វ៉ាហេទ កំពុងចាប់ដៃគូគ្នាសម្តែងខ្សែភាពយន្តមួយចំណងជើងថា "ខូចចិត្តអាជីព" ដែលជារឿងដំបូង បង្អស់របស់លោក លី វ៉ាហេទ ហើយក្នុងរឿងនេះទៀតសោត ក៏មានឈុតខ្លះ តម្រូវឲ្យអ្នកនាង សុខ សោម៉ាវត្តីតែងខ្លួនជាប្រុសផងដែរ ពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែន៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី