ភ្នំពេញ៖ បន្ទាប់ពីទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រ ទៅលើស្នាដៃនិពន្ធបទភ្លេងថ្មីដ៏ពិរោះ មានន័យមនោសញ្ចេតនាជ្រាលជ្រៅ ដែលមានចំណងជើងថាបទ «ចង់ទៅ ទៅៗ» របស់កញ្ញា ឱក សុគន្ធកញ្ញា ពេលនេះផលិតកម្មរស្មីហង្សមាស ក៏បានបញ្ចេញនូវស្នាដៃនិពន្ធបទភ្លេង យ៉ាងថ្មីស្រឡាងមួយបទទៀត ពីកំពូលតារាចម្រៀងសម្លេងស្រាលលោក ឆន សុវណ្ណរាជ ជាភាគបន្តដើម្បីអត្ថន័យឆ្លងឆ្លើយសុំទោសពីលោក ឆន សុវណ្ណរាជ ទៅកញ្ញា ឱក សុគន្ធកញ្ញា ក្នុងបទ «ចង់ទៅ ទៅៗ»។ នៅក្នុងបទចម្រៀងក្រោយនេះ មានចំណងជើងថា «សុំទោសដែលទុកអូនចោល»។ 

អត្ថន័យបង្កប់ភាពឈឺចាប់ ស្តាយក្រោយពន់ពេក ពីបុរសដឹងកំហុសម្នាក់ ស្តាប់ហើយអាណិតតួប្រុសខ្លាំងណាស់។ ក្រៅពីបទចម្រៀងឆ្លងឆ្លើយគ្នា មានអត្ថន័យស៊ីគ្នាបង្ហាញពីមនោសញ្ចេតនាស្នេហាធំធេង របស់កម្លោះក្រមុំទាំងពីរ ហើយរឹតតែពិសេសជាងនេះទៅទៀតនោះគឺ ក៏មានការសម្តែងកាយវិការរួមគ្នារវាងកញ្ញា ឱក សុគន្ធកញ្ញា ជាមួយនឹងកម្លោះសង្ហារ លោក ឆន សុវណ្ណរាជ ផងដែរ ដែលជាហេតុធ្វើឱ្យ ទាំងបទចម្រៀង ទាំងកាយវិការសម្តែង មានភាពស៊ីចង្វាក់គ្នាយ៉ាងល្អ។

នេះគឺដោយសារ ម្យ៉ាងទៀតមានអ្នកគាំទ្រជាច្រើន មានគំនិតយោបល់ស្របគ្នាថា ចង់ឱ្យតារាចម្រៀងមានឈ្មោះល្បីមួយគូនេះ ស្រឡាញ់គ្នាមែនទែន នៅក្នុងជីវិតពិតពោលគឺមិនត្រឹមតែជាការសម្តែង ធ្វើជាគូស្នេហ៍ជាមួយគ្នានៅក្នុងឆាកសាច់រឿងប៉ុណ្ណោះទេ។ ប៉ុន្តែបំណងប្រាថ្នា និងការទន្ទឹងរង់ចាំអ្នកគាំទ្រ នាពេលបច្ចុប្បន្ននេះ បានត្រឹមតែជាស្រមោលមិនទាន់លេចចេញ​ ជារូបរាងពិតប្រាកដនៅឡើយផង គឺមានតែរង់ចាំមើលបន្តទៅមុខទៀតតែប៉ុណ្ណោះ៕

តោះទៅស្តាប់ OFFICIAL TEASER ថ្មីរបស់លោក ឆន សុវណ្ណរាជ ជាមួយគ្នា ថាតើបង្កប់អត្ថន័យ មនោសញ្ចេតនាស្នេហាជ្រាលជ្រៅស៊ីអារម្មណ៍ខ្លាំងប៉ុណ្ណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ