ភ្នំពេញ៖ កាលពីម្សិលមិញនេះ ក្នុងផេកហ៊្វេសប៊ុកផ្ទាល់របស់ផលិតកម្មរស្មីហង្សមាស បានបង្ហោះនូវវីដេអូចម្រៀង Teaser រយៈពេលជាងមួយនាទី បទ «ចង់ទៅ ទៅៗ» ច្រៀងដោយកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រ។

បើយោងតាមវីដេអូចម្រៀងនោះផងដែរ អ្វីដែលធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ខ្លាំង គួរឲ្យកត់សម្គាល់នោះ គឺមានការចូលរួមសម្តែងពិសេស ពីដៃគូសម្តែងនិងសាកសមបំផុត ប្រចាំផលិតកម្មរស្មីហង្សមាស នោះគឺ លោក ឆន សុវណ្ណារាជ និង កញ្ញា ឱក សុគន្ធកញ្ញា។ ដូចដែលប្រិយមិត្តបានជ្រាបហើយថា តារាចម្រៀងទាំងពីរនាក់នេះ បើនិយាយពីការសម្តែងវិញ គឺពិតជាស្និតស្នាល និងស៊ីចង្វាក់គ្នាបានល្អខ្លាំងមែនទែន ដែលធ្វើឲ្យអ្នកទស្សនាយល់ថា ជាសាច់រឿងពិតៗ រហូតដល់ថ្នាក់មានប្រិយមិត្តមួយចំនួនក៏ចង់ឲ្យអ្នកទាំងពីរ ស្រលាញ់គ្នានៅខាងក្រៅឆាកផងដែរ។

មិនថាយ៉ាងណា ក្រឡេកមកចាប់អារម្មណ៍នឹង MV ចម្រៀង«ចង់ទៅ ទៅៗ» ថ្មីនេះវិញម្តង តាមរយៈសាច់រឿង និងការសម្តែងនៃបទចម្រៀងនេះ យើងអាចនិយាយបានថា ពិតជាចាក់ដោតចិត្តយុវវ័យ នាពេលបច្ចុប្បន្នតែម្តង។ លើសពីនេះ ទើបតែរយៈពេល ១៩ម៉ោងសោះ វីដេអូ Teaser នេះមានចំនួនអ្នកទស្សនារហូតទៅដល់ជាង ២សែនដង ឯណោះ។

ដូចនេះ កុំឲ្យខាតពេលយូរទស្សនាវីដេអូទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក រំលឹកព័ត៌មានចាស់ផងដែរថា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ កញ្ញា ឱក សុគន្ធកញ្ញា ក៏បានរៀបចំធ្វើពិធីខួបកំណើតដ៏តូចមួយ សម្រាប់រីករាយថ្ងៃកំណើតឱ្យលោកឆន សុវណ្ណរាជ។ ជាមួយនឹងនំតូចៗមួយចាន អបនឹងការដុតទៀនតូចៗ ២-៣ដើម ដើម្បីចូលរួមអបអរសាទរដល់ថ្ងៃខួបកំណើត របស់កំពូលតារាចម្រៀងប្រុសដ៏ល្បី ប្រចាំប្រទេសកម្ពុជាយើងដូចគ្នា គឺលោក ឆន សុវណ្ណរាជ កញ្ញារូបស្រស់ម្នាក់នេះថែមទាំងបាន សរសេរសារជូនពរខ្លីមួយ ដែលពោរពេញទៅដោយអត្ថន័យផ្តល់ភាព កក់ក្តៅយ៉ាងស្រទន់ដូច្នេះថា៖ «ចង់និយាយថា...រីករាយថ្ងៃកំណើតពូ ឆន សុវណ្ណរាជ សូមឲ្យជួបតែសេចក្តីសុខ ក្នុងជីវិត ជោគជ័យគ្រប់ ភារៈកិច្ច មានអ្នកស្រលាញ់ចូលចិត្តកាន់តែច្រើនឡើងៗ ប្រាថ្នាអ្វីបានដូចបំណង...»។

តាមរយៈការបង្ហាញភាពស្និទ្ធស្នាល និងភាពកក់ក្តៅជាមួយគ្នានៅក្នុង អ៊ីនស្តារក្រាមរបស់កញ្ញា ឱក សុគន្ធកញ្ញា ផ្ទាល់ក៏បានធ្វើឱ្យអ្នកគាំទ្រជាច្រើន ចូលរួមអបអរ និងផ្ញើរពាក្យជូនពរល្អៗរាប់មិនអស់ដល់លោក ឆន សុវណ្ណរាជ នៅក្នុងថ្ងៃខួបកំណើតរបស់ខ្លួននេះ។ ទន្ទឹមនឹងនេះផងដែរ គេក៏សង្កេតឃើញ មានបណ្តាអ្នកគាំទ្រជាច្រើននាក់ផ្សេងទៀត បង្ហាញនូវអារម្មណ៍សប្បាយ រីករាយពេញចិត្តណាស់ ដោយបានឃើញអ្នកទាំងពីរមានភាពផ្អែមល្ហែមជាមួយគ្នាដូច្នេះ ព្រមទាំងមានការជូនពរឱ្យ ពួកគេក្លាយជាគូស្នេហ៍នឹងគ្នាទៀតផង ប៉ុន្តែតារាល្បីទាំងពីរនាក់នេះ ហាក់ដូចជាមិនទាន់មានព័ត៌មានផ្លូវការណាមួយ បញ្ជាក់ពីទំនាក់ទំនងរបស់ពួកគេ ឱ្យបានស៊ីជម្រៅជាងនេះទៀតនោះទេ។

មានតែនៅរង់ចាំមើលលទ្ធផលទាំងអស់គ្នា ថាតើពួកគេអាចដើរផ្លូវមួយ រួមគ្នាបានដែរ ឬយ៉ាងណា?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ