ភ្នំពេញៈ តារាសម្តែងស្រីរាងស្លីមវ័យ១៩ឆ្នាំកញ្ញា សាឡាត់ ស្រីឡាង ហៅអាឡាង មិនចូលចិត្តលេងខ្លួនបែបសិចស៊ីនោះទេ ខ្លាចការរិះគន់ពីមហាជន​​ ហើយបើស្លៀកពាក់សិចស៊ី មានអារម្មណ៍ពិបាកក្នុងខ្លួនម៉េចមិនដឹងទេ។

កញ្ញា សាឡាត់ ស្រីឡាង ហៅអាឡាង វ័យ១៩ឆ្នាំ បានបង្ហើបប្រាប់​Looking Todayថា "ត្រឹមតែពាក់អាវវាលៗនិងអាវបញ្ចេញសាច់ក្បាលពោះសម្រាប់នាង ក៏នាងមានអារម្មណ៍ថាពេលខ្លះទៅមិនរួចឡើយ។ ខ្ញុំមិនចូលចិត្តលេងខ្លួនបែបសិចស៊ីតាំងដំបូងមកម្ល៉េះ។ ខ្ញុំខ្លាចទទួលការរិះគន់ពីមហាជន ខ្ញុំខ្លាចប៉ះពាល់ដល់គេ ដូច្នេះខ្ញុំអត់ចូលចិត្តបែបសិចស៊ីនោះទេ"។

កញ្ញា អាឡាង ដែលអ្នកគាំទ្របាល់ទាត់ផ្កាប់មុខនោះបាននិយាយថា "នៅពេលដែលខ្ញុំបញ្ចេញស្ទាយសិចស៊ីនោះ ខ្ញុំខ្លាចទទួលការរិះគន់ពីមហាជន។ ម្យ៉ាងខ្ញុំអត់ចូលចិត្តសោះឡើយ។ តាំងពីដើមសម្រាប់ខ្ញុំ គឺអត់ចូលចិត្តលក្ខណៈសិចស៊ីខ្លាំងតែម្តងមិនអាចទៅរួចដូចគេទេ។ ប៉ុន្តែបើអាចត្រឹមតែស្លៀកសំពត់ខ្លីតិចនិងពាក់អាវវាលធម្មតាប៉ុណ្ណោះ។ ខ្ញុំអត់ចូលចិត្តខាងនេះតែម្តង។ ខ្ញុំគិតថា ខ្ញុំនៅបែបសាមញ្ញធម្មតា គឺល្អជាង។ ខ្ញុំត្រូវបានគេហៅថតស្ពតឈុតហែលទឹក គេឱ្យពាក់ឈុតប៊ីគីហ្នឹងសិចស៊ី ប៉ុន្តែខ្ញុំបែរជាថែមស្លៀកសំពត់ខ្លីនិងអាវក្រៅពីលើប៊ីគីហ្នឹងទៀត អត់តាមគេពាក់ឈុតប៊ីគីទៅវាលៗបែបនោះទេ។ អោយតែស្លៀកពាក់សិចស៊ី ខ្ញុំចេះតែមានអារម្មណ៍ពិបាកក្នុងខ្លួនម៉េចមិនដឹងទេ"។

តារារាងស្លីមរូបនេះបានបញ្ជាក់ថា ប្រសិនបើអ្នកដឹកនាំ ស្នើរសុំនាងឱ្យថតជាតួស្រីសិចស៊ី ឬឈុតសិចស៊ីនោះ នាងសូមពិចារណាជាមុនសិន។ នាងសុំមើលតាមកាលទេសៈផងដែរ មិនមែនចេះតែកម្ម៉ង់ឱ្យនាងលេងខ្លួនឱ្យអស់ដៃនោះក៏មិនទៅរួចឡើយ។ បើត្រឹមឈុតថតណាសិចស៊ីល្មម នាងនឹងសម្រេចចិត្តតាមបាន។ ចិត្តនាងមិនមែនថាមិនចង់ឬមិនចូលចិត្តស្លៀកខ្លីនោះទេ ប៉ុន្តែនាងគ្រាន់មិនឱ្យខាងទូរទស្សន៍ឬបណ្តាញសារព័ត៌មាន ថតនាងផ្សាយទទួលការរិះគន់ពីមហាជនឡើយ។

សូមរំលឹកថា កញ្ញា សាឡាត់ ស្រីឡាង ហៅអាឡាង ប្រឡូកចូលសិល្បៈភ្លាមបានថតជាតួស្រីក្នុងរឿង “ក្រឡអីហ្នឹង?” វគ្គ១។ បន្ទាប់មកនាងក៏បានថតក្នុងរឿង “ឋានសួគ៌ស្នេហ៍” ទៀត។ ក្រោយពីល្បីឈ្មោះនាងក៏បានជតួឯស្រីដែលថតជាតារាកំប្លែងនាយចឹម ក្នុងរឿង “ខ្មោចអាសង្ហា”។ តារាស្រីរូបនេះក៏បន្តបានតំណែងតួឯកស្រីទៀតក្នុងរឿង “អ្នកលេងជើងខ្វេរ” របស់ផលិតកម្មអិលឌី។ នាងកំពុងតែសិក្សាថ្នាក់ទី១២ ដែលមានបងប្អូនចំនួន៧នាក់ហើយគ្រួសាររបស់នាងមានជីវភាពធូរមធ្យម៕

ប្រភព៖ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាឡាត់ ស្រីឡាង