ភ្នំពេញ៖ លោក ជា វិបុល ដែលជាពិធីករប្រុសដ៏ល្បីឈ្មោះម្នាក់ ត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យមួយកន្លែងក្នុងប្រទេសវៀតណាម កាលពីពេលថ្មីៗនេះ ដែលធ្វើឲ្យភរិយារបស់គាត់ អ្នកនាង គង់ សុជាតិ ព្រួយបារម្ភជាខ្លាំង។

ក្រោយពីសម្រាកព្យាបាលនៅទីនោះ អ្នកនាង គង់ សុជាតិ បានធ្វើដំណើរស្កាត់ទៅជួបស្វាមី ទោះជាមមាញឹកនឹងការងារដល់កម្រិតណា ដើម្បីមើលថែ ទាំងខ្លួនកំពុងតែពរពោះកូនជិត ៧ខែហើយនោះ។ សម្រាប់សកម្មភាពមួយនេះ បានធ្វើឲ្យលោក ជា វិបុល រំភើបចិត្ដ​ និងបង្ហាញពីអារម្មណ៍តាមបណ្ដាញសង្គមថា អាណិតណាស់ខំធ្វើដំណើរយ៉ាងឆ្ងាយ មកមើលថែផ្ដល់កំលាំងចិត្ដប្ដី ទាំងខ្លួនពរពោះជិតគ្រប់ខែទៀត

យ៉ាងណាមិញ មិនត្រឹមតែលោក ជា វិបុល រំភើបចិត្ដនោះទេ សូម្បីតែអ្នកលេងបណ្ដាញសង្គម ក៏នាំគ្នារំភើបជំនួស និងសរសើរពីទឹកចិត្ដអ្នកនាង គង់ សុជាតិ ហើយនឹងជូនពរឲ្យលោក ជា វិបុល ជាសះស្បើយពីជំងឺក្នុងពេលឆាប់ៗនេះ៕

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកថា កាលពីថ្ងៃទី ៨ មិនា ឆ្នាំ២០១៤ ដែលជាថ្ងៃបុណ្យសិទ្ធនារី លោក ជា វិបុល  ក៏បានបង្ហាញពីសេចក្ដីស្រឡាញ់ របស់ខ្លួន ទៅកាន់ភរិយាអ្នកនាង គង់ សុជាតិ នៅក្នុងកម្មវិធី ពេញចិត្ដអត់ នៃកញ្ចក់ទូរទស្សន៍ MYTV ពិតជារំភើប។

យ៉ាងណាមិញ ពិធីករប្រុសនេះ គឺជាលោក ជា វិបុល ដែលលោកបានរៀបការជាមួយ នឹងអ្នកនាង គង់សុជាតិ កាលពីឆ្នាំ២០១៣ ដែលធ្វើឲ្យរំជើបរំជួល សាធារណៈជាច្រើន ដោយសារតែលោក មានវ័យក្មេងជាងអ្នកនាង គង់សុជាតិ ហើយអ្នកនាង ថែមទាំងមាន កូន២នាក់ថែមទៀត។ ដោយនៅក្នុងនោះ លោកបានបង្ហាញ ខ្លួន នៅក្នុងកម្មវិធីខាងលើ ដែលមានភរិយាខ្លួន ជាគណៈកម្មការផងដែរ។ អ្វីដែលភ្ញាក់ផ្អើល និងរំភើប ដល់សាមីខ្លួន(អ្នកនាង គង់សុជាតិ) និងទស្សនិកជន ជាច្រើន ទូទាំងប្រទេស គឺ លោក ជា វិបុល បាននិយាយពី រឿងរ៉ាវស្នេហារវាងខ្លួន និងភរិយា ដែលពិតជាធ្វើឲ្យ អ្នកនាង គង់ សុជាតិ ទប់ទឹកភ្នែកមិនបាននោះទេ។

ចង់ដឹងសាច់រឿង ស្នេហាយ៉ាងណា សូមទស្សនាទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជា វិបុល