ក្រុងព្រះសីហនុ៖ ថ្វីបើពេលវេលាកាន់តែរំកិលទៅមុខ តែមិនបានធ្វើឲ្យ ពិធីការិនីរូបស្រស់ទាំងពីរដួង អ្នកនាង យុគ ចិន្តា និងអ្នកនាង មាស ម៉ូលីណា ធ្លាក់អន់ថយសម្រស់នោះទេ គឺនៅតែស្រស់ស្អាតដដែល។ កាលពីម្សិលមិញនេះដែរ ពួកគេបានបង្អួតសម្រស់ដាក់គ្នា នៅឯឆ្នេរសមុទ្រយ៉ាងរំភើយ។

រូបថតបីសន្លឹកដែលពិធីការិនីកូន៣ អ្នកនាង មាស ម៉ូលីណា បានបង្ហោះឡើង បានឲ្យឃើញថា រូបនាង និងអ្នកនាង យុគ ចិន្តា នៅតែក្មេងជាងវ័យ តែងខ្លួនឡើងខ្ញង់ មិនចាញ់តារាជំនាន់ក្រោយប៉ុន្មានទេ ទោះបីពេលនេះពួកគេទាំងពីរ មានវ័យរាងជ្រេបន្តិចក៏ដោយ។ 

ចំពោះរូបស្អាតៗរបស់តារាស្រីស្រស់ទាំងពីរដួងនេះ មិនបានបញ្ជាក់ប្រាប់អ្នកគាំទ្រឲ្យបានក្បោះក្បាយទេថា តើពួកគេទៅឆ្នេរសមុទ្រ ដើរលេងជាលក្ខណៈឯកជន ឬក៏ទៅថតកម្មវិធីនៅទីនោះ។

ក្នុងនោះដែរ មហាជនពិតជាសរសើរមិនដាច់ពីមាត់ ពេលឃើញពិធីការិនីទាំង២ដួង នៅតែអាចរក្សាសម្ផស្សបានដដែល ដោយគ្មានលេចចេញស្នាមជ្រីវជ្រួញបន្តិចទាល់តែសោះ៕

តោះមើលរូបថត៣សន្លឹក ដែលពិធីការិនី២ដួងនេះ បង្អួតសម្រស់ដាក់គ្នា នៅឯឆ្នេរសមុទ្រ៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថាយុគ ចិន្តា បាននាំយកថវិកាសប្បុរជនជិត៣០០ដុល្លារឧបត្ថម្ភ ជៀស ស្រួច។

ដោយក្តីអាណិតអាសូរ ក្រោយពីទទួលបានដំណឹងនៃការធ្លាក់ខ្លួនឈឺរហូតក្លាយជាកម្មករសំណងនិងអូរទេះនៅច្រកទ្វាព្រំដែលប៉ោយប៉ែត ពីសំណាក់អតីតតារាសម្តែងនិងកីឡាករធ្លាប់មានឈ្មោះល្បីលោក ជៀស ស្រួច ហើយត្រូវបានភរិយាតារាសម្តែងនាង សាត រស្មី លែងលះក្រោយរៀបការបានរយៈពេលប្រមាណ១ខែកាលពី១២ឆ្នាំមុននោះពិធីការិនីល្បីឈ្មោះប្រចាំស្ថានីយ៍ទូរទស្សន៍CTNអ្នកនាង យុគ ចិន្តា បាននាំយកថិការចំនួន២៨០ដុល្លារនិង២១ម៉ឺនរៀលឧបត្ថម្ភជួយដល់អតីតកីឡាករ ជៀស ស្រួច ដែលបច្ចុប្បន្នកំពុងស្នាក់នៅជាមួយលោក អេ ភូថង ។

តាមរយៈឃ្លីបវីដេអូដែលត្រូវបានអ្នកនាង យុគ ចិន្តា បង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនបាននិយាយថា ថ្ងៃនេះនាងខ្ញុំបាននាំយកថវិការដែលបានមកពីសប្បុរជនទាំងអស់មកឧបត្ថម្ភជួយដល់អតីតកីឡាករលោក ជៀស ស្រួច ដែលបានបាត់មុខពីវិស័យកីឡានិងសិល្បៈអស់រយៈពេលជាច្រើនឆ្នាំហើយនោះបន្ទាប់ពីរៀបការប្រពន្ធហើយក៏ត្រូវបែកបាក់គ្នាទៅវិញ។

ពិធីការិនីសម្តីផ្អែមអ្នកនាង យុគ ចិន្តា បានបន្តថា ក្រោយពីទទួលបានដំណឹងតាមរយៈបណ្តាញសារព័ត៌មានចុះផ្សាយអំពីជីវិតកំសត់របស់លោក ជៀស ស្រួច រហូតធ្លាក់ខ្លួនក្លាយជាកម្មករសំណង់និងអូរទេះនៅច្រកព្រំដែនកម្ពុជា-ថៃនោះនាងក៏កើតក្តីអាណិតអាសូរបានអំពាវនាវស្វែងរកថវិកាបានចំនួន២៨០ដុល្លារនិង២១ម៉ឺនពីសប្បុរជននឹងថវិកាផ្ទាល់ខ្លួនរបស់នាងខ្លះយកមកជួយដល់កីឡាករលោក ជៀស ស្រួច ដើម្បីជួយ សម្រួលការលំបាក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស​ ម៉ូលីណា