(ភ្នំពេញ)៖ ដោយក្តីអាណិតអាសូរ្យក្រោយពីទទួលបានដំណឹងនៃការធ្លាក់ខ្លួនឈឺរហូតក្លាយជាកម្មករសំណងនិងអូរទេះនៅច្រកទ្វាព្រំដែលប៉ោយប៉ែត​ពីសំណាក់អតីតតារាសម្តែងនិងកីឡាករធ្លាប់មានឈ្មោះល្បីលោក ជៀស ស្រួច ហើយត្រូវបានភរិយាតារាសម្តែងនាង សាត រស្មី លែង​លះក្រោយរៀបការបានរយៈពេលប្រមាណ១ខែកាលពី១២ឆ្នាំមុននោះពិធីការិនីល្បីឈ្មោះប្រចាំ​ស្ថានីយ៍ទូរទស្សន៍CTNអ្នកនាង យុគ ចិន្តា កាលពីម្សិលមិញបាននាំយកថិការចំនួន២៨០ដុ​ល្លា​រនិង២១ម៉ឺនរៀលឧបត្ថម្ភជួយដល់អតីតកីឡាករ ជៀស ស្រួច ដែលបច្ចុប្បន្នកំពុងស្នាក់​នៅ​ជាមួយលោក អេ ភូថង ។

តាមរយៈឃ្លីបវីដេអូដែលត្រូវបានអ្នកនាង យុគ ចិន្តា បង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុ​ក​ផ្ទា​ល់ខ្លួនបាននិយាយថា ថ្ងៃនេះនាងខ្ញុំបាននាំយកថវិការដែលបានមកពីសប្បុរជនទាំង​អស់​មកឧបត្ថម្ភជួយដល់អតីតកីឡាករលោក ជៀស ស្រួច ដែលបានបាត់មុខពីវិស័យកីឡានិងសិ​ល្បៈអស់រយៈពេលជាច្រើនឆ្នាំហើយនោះបន្ទាប់ពីរៀបការប្រពន្ធហើយក៏ត្រូវបែកបាក់គ្នាទៅវិញ។

ពិធីការិនីសម្តីផ្អែមអ្នកនាង យុគ ចិន្តា បានបន្តថា ក្រោយពីទទួលបានដំណឹងតាមរយៈបណ្តា​ញ​សា​រព័ត៌មានចុះផ្សាយអំពីជីវិតកំសត់របស់លោក ជៀស ស្រួច រហូតធ្លាក់ខ្លួនក្លាយជាកម្មករ​សំណ​ង់និ​ងអូរទេះនៅច្រកព្រំដែនកម្ពុជា-ថៃនោះនាងក៏កើតក្តីអាណិតអាសូរបានអំពាវនាវស្វែ​ងរ​កថវិកាបានចំនួន២៨០ដុល្លារនិង២១ម៉ឺនពីសប្បុរជននឹងថវិកាផ្ទាល់ខ្លួនរបស់នាងខ្លះយក​មកជួយដល់កីឡាករលោក​ ជៀស ស្រួច ដើម្បីជួយសម្រួលការលំបាក។

ខណៈពេលដែលលោក ជៀស ស្រួច បានទទួលអំណោយជាថវិការពីអ្នកនាង យុគ ចិន្តា កា​លពីថ្ងៃទី២៦ កក្កដា នេះដែរលោកក៏បានលើកម្រៀមដៃ១០សំពោះថ្លែងអំណរគុណដល់​សប្បុ​រជនម្ចាស់ថវិកាព្រមទាំងអ្នកនាង យុគ្គ ចិន្តា ដែលបានយកចិត្តទុកដាក់អាណិតដល់លោកគ្រា​ដែ​​លធ្លាក់ខ្លួនក្របែបនេះ។ ដើម្បីបានដឹងកាន់តែច្បាស់ជាងនេះសូមទស្សនាឃ្លីបវីដេអូខាង​ក្រោមនេះទាំង​អស់គ្នា៖

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  យុគ ចិន្តា យកអំណោយ ចែកជូនចាស់ជរា ក្នុងថ្ងៃខួបកំណើត គួររំលឹកផងដែរថា ជារៀងរាល់ឆ្នាំ គេសង្កេតឃើញ ពិធីការិនីសម្បូរវោហារ អ្នកនាង យុគ ចិន្តា តែងតែរៀបចំកម្មវិធី ជប់លៀងខួបកំណើត នៅភោជនីយដ្ឋាន ទំនើបៗ ចាយទុនរាប់ពាន់ដុល្លារ ឲ្យសមនិងកិត្តិយស កេរ្តិ៍ឈ្មោះរបស់នាង ក្នុងនាមជាអ្នកសិល្បៈ។

ដោយឡែកសម្រាប់ថ្ងៃ ខួបកំណើតរបស់នាង នៅឆ្នាំនេះគេសង្កេតឃើញថា នាងបានងាកមកធ្វើការងារមនុស្សធម៌ ដោយយកអំណោយ ទៅចែកជូនចាស់ជរា សម្រាប់ជាកាដូពិសេស ក្នុងថ្ងៃខួបកំណើត នាឆ្នាំនេះ ។

បើតាមតារាសម្តែងចាស់វស្សា អ្នកមេម៉ាយចាយសម្រស់ អ្នកនាង ចន ច័ន្ទលក្ខិណា បានសរសេរបង្ហោះនៅលើ Facebook ដោយភ្ជាប់មកជាមួយរូបថត ជាច្រើនសន្លឹកថា « ការធ្វើបុណ្យ ចែកទានជាទឹកចិត្ត ដែលចេញពីបេះដូងពិតៗ របស់បងស្រី យុគ ចិន្តា ក្នុងថ្ងៃខួបកំណើត បើទោះបីការងារមមាញឹកខ្លាំងប៉ុណ្ណា ក៏បងស្រីនៅតែឆ្លៀតពេលនាំយកអំណោយថ្នាំពេទ្យ សម្ភារៈផ្សេងៗ និងជូនថវិកា ដល់លោកតា លោកយាយ អ៊ំ ពូ មីង ទាំងអស់នៅភូមិត្រកៀត ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប នេះហើយជាកាដូដ៏ពិសេស ដែលបងស្រីពេញចិត្តបំផុត សម្រាប់ថ្ងៃកំណើតឆ្នាំនេះ …» ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អេ ភូថង