តែងខ្លួនមិនឆើតឆាយពេក សាមញ្ញៗ មាស ម៉ូលីណា ស្អាតយកទៅណាមិនអស់

//s9.kh1.co/2e/2e7480e5003ad41e2be161c45c5eed4cfd7a1e6d.jpg
តារា & កម្សាន្ដ

 ១៣-កុម្ភៈ-២០២២ ៣ល្ងាច · ២ ឆ្នាំមុន

ទោះមិនសូវបង្ហាញមុខក្នុងសិល្បៈច្រើនដូចមុនក្ដី តែបើមើលពីសម្រស់របស់អ្នកនាង មាស ម៉ូលីណា នៅតែស្រស់ស្អាត ក្មេងជាងវ័យដដែល។

ភ្នំពេញ៖ ច្រើនឆ្នាំមកហើយ ដែលប្រិយមិត្តបានស្គាល់តារាសម្ដែង និងពិធីការិនីសាច់សខ្ចីអ្នកនាង មាស ម៉ូលីណា ដោយបច្ចុប្បន្នតារារូបនេះលែងប្រឡូកក្នុងវិស័យសិល្បៈច្រើនដូចពេលមុនៗ ក្រោយមានកូនដែលត្រូវមើលថែ។ ពិតណាស់ បើទោះបីមិនសូវបង្ហាញមុខធ្វើជាពិធីការិនីដូចមុនក្ដី ក៏តារារូបនេះនៅតែមានអ្នកគាំទ្រចង់ដឹងឮជីវិតឯកជននាងដដែល។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ តារាស្រីកូន៣រូបនេះបានប្រើជីវិតរស់នៅយ៉ាងរីករាយ មានក្ដីសុខពេញទំហឹង ស្របពេលមានកូនៗនៅក្បែរផងនោះ។ បើនិយាយដល់ជីវភាព អ្នកនាង មាស ម៉ូលីណា មានជីវភាពធូរធាមិនខ្វះខាត មានភាពហ៊ឺហារមិនធម្មតាឡើយ បើទោះឃើញតុបតែងខ្លួនបែបសាមញ្ញៗក៏ពិតមែន។ 

មួយវិញទៀត មួយរយៈចុងក្រោយនេះ គេកត់សម្កាល់ឃើញអ្នកម្ដាយសម័យថ្មីរូបនេះ តែងតែដើរលេងតាមរមណីយដ្ខាននានាៗយ៉ាងរីករាយតែម្ដង។ ទន្ទឹមនឹងដើរលំហែកាយ តារារូបនេះបានតុបតែងខ្លួនយ៉ាងស្រស់ស្អាត លេងស្ទាយ៍សាមញ្ញៗធម្មតា មិនស៊ិចស៊ីពេក មិនឆើតឆាយពេកឡើយ តែឃើញស្រស់សោភាតែម្ដង។ ហើយគ្រប់រូបភាពដែលនាងបង្ហោះ តែងតែត្រូវបានមិត្តភក្ដិ និងហ្វេនសរសើរគ្រប់ៗគ្នាផងដែរ។ 

សូមទស្សនារូបភាពខាងក្រោម៖ 

អ្នកនាង មាស ម៉ូលីណា
អ្នកនាង មាស ម៉ូលីណា
អ្នកនាង មាស ម៉ូលីណា
អ្នកនាង មាស ម៉ូលីណា
អ្នកនាង មាស ម៉ូលីណា
អ្នកនាង មាស ម៉ូលីណា
អ្នកនាង មាស ម៉ូលីណា
អ្នកនាង មាស ម៉ូលីណា
អ្នកនាង មាស ម៉ូលីណា
អ្នកនាង មាស ម៉ូលីណា
អ្នកនាង មាស ម៉ូលីណា
អ្នកនាង មាស ម៉ូលីណា
មាស​ ម៉ូលីណា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T