ភ្នំពេញ៖ ច្រើនឆ្នាំមកហើយ ដែលប្រិយមិត្តបានស្គាល់តារាសម្ដែង និងពិធីការិនីសាច់សខ្ចីអ្នកនាង មាស ម៉ូលីណា ដោយបច្ចុប្បន្នតារារូបនេះលែងប្រឡូកក្នុងវិស័យសិល្បៈច្រើនដូចពេលមុនៗ ក្រោយមានកូនដែលត្រូវមើលថែ។ ពិតណាស់ បើទោះបីមិនសូវបង្ហាញមុខធ្វើជាពិធីការិនីដូចមុនក្ដី ក៏តារារូបនេះនៅតែមានអ្នកគាំទ្រចង់ដឹងឮជីវិតឯកជននាងដដែល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ តារាស្រីកូន៣រូបនេះបានប្រើជីវិតរស់នៅយ៉ាងរីករាយ មានក្ដីសុខពេញទំហឹង ស្របពេលមានកូនៗនៅក្បែរផងនោះ។ បើនិយាយដល់ជីវភាព អ្នកនាង មាស ម៉ូលីណា មានជីវភាពធូរធាមិនខ្វះខាត មានភាពហ៊ឺហារមិនធម្មតាឡើយ បើទោះឃើញតុបតែងខ្លួនបែបសាមញ្ញៗក៏ពិតមែន។
មួយវិញទៀត មួយរយៈចុងក្រោយនេះ គេកត់សម្កាល់ឃើញអ្នកម្ដាយសម័យថ្មីរូបនេះ តែងតែដើរលេងតាមរមណីយដ្ខាននានាៗយ៉ាងរីករាយតែម្ដង។ ទន្ទឹមនឹងដើរលំហែកាយ តារារូបនេះបានតុបតែងខ្លួនយ៉ាងស្រស់ស្អាត លេងស្ទាយ៍សាមញ្ញៗធម្មតា មិនស៊ិចស៊ីពេក មិនឆើតឆាយពេកឡើយ តែឃើញស្រស់សោភាតែម្ដង។ ហើយគ្រប់រូបភាពដែលនាងបង្ហោះ តែងតែត្រូវបានមិត្តភក្ដិ និងហ្វេនសរសើរគ្រប់ៗគ្នាផងដែរ។
សូមទស្សនារូបភាពខាងក្រោម៖