ភ្នំពេញ៖ បទចម្រៀងថ្មីមួយរបស់ លោកហ្សូណូ ដែលមានចំណងជើងថា <<បងចាំ>> បានចេញវីដេអូជាផ្លូវការហើយ ដែលពិតជាធ្វើឲ្យអង្រួនចិត្ដដល់ អ្នកគាំទ្រក៏ដូចជាអ្នកលេងសង្គមហ្វេសប៊ុកជាខ្លាំង។

<<បងចាំ>>  ដែលជាប្រភេទបទមនោសញ្ចេតនាស៊ីជម្រៅនេះ ត្រូវបានបញ្ចេញជាផ្លូវកាលពីថ្ងៃទី ១៥ កញ្ញា កន្លងទៅនេះ និងបង្ហោះនៅក្នុងយូធូប ដែលមានអ្នកចុចចូលមើលជាង ១សែនដង។ សម្រាប់បទថ្មី " បងចាំ " នេះផ្ទាល់ ត្រូវបានឲ្យដឹងថា ជាស្នាដៃផលិតទីមួយប្រចាំឆ្នាំរបស់លោក ហ្សូណូ និងរួមសហការណ៍ជាមួយនឹងក្រុមការងារ ដែលជាបទមួយដកស្រង់ចេញ ពីរឿងពិតរបស់មនុស្សម្នាក់។ អ្វីដែលកាន់តែពិសេស និងចង់ស្រក់ទឹកភ្នែក នៅនាទីចុងក្រោយនៃសាច់រឿងនោះ គឺការពិតតួស្រីមានជំងឺ ទើបនាងសុខចិត្តបង្កើតជាបញ្ហា និងបែកផ្លូវពីលោកហ្សូណូ។

គួរបញ្ជាក់ថា ក្រោយពីបទនេះចេញរួច និងមានការទស្សនា ពីអ្នកនិយមប្រើប្រាស់បណ្ដាញសង្គម មានការសង្កេតឃើញថា មានការគាំទ្រជាខ្លាំង។ សម្រាប់អ្នកមិនទាន់ទស្សនាវីដេអូដែលទើបតែចេញនេះ អាចទស្សនានៅខាងក្រោមនេះបាន៖

រូបភាព លោកហ្សូណូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហ្សូណូ