ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ ​តារាចម្រៀងស្រី កញ្ញា លី អ៊ីវ៉ាធីណា ហាក់ដូចជារាងស្ងប់ស្ងាត់ច្រើន ក្រោយរឿងរ៉ាវមួយចំនួនបានកើតឡើង។ តែយ៉ាងណាមិញកាលពីម្សិលមិញនេះដែរ កញ្ញាបានបង្ហោះរូបថតថ្មីចំនួន ៤សន្លឹក ដែលពិតជាប្លែកជាងសព្វមួយដងខ្លាំងណាស់។

នៅលើទំព័រហ្វេសប៊ុករបស់តារាស្រី លី អ៊ីវ៉ាធីណាបានទម្លាយរូបថតប៉ុន្មានប៉ុស្តិ៍ ជាមួយបុរសសាច់ដុំធំៗដ៏ស្រស់សង្ហារម្នាក់ ក្នុងកាយវិការស្និទ្ធស្នាល និងមានរូបខ្លះ  ត្រូវបានបុរសរូបនោះអោបថើបទៀតផង។

ទោះជាយ៉ាងណា បើតាមការសរសេរបញ្ជាក់ នៅលើទំព័រហ្វេសប៊ុករបស់កញ្ញា លី អ៊ីវ៉ាធីណាឲ្យដឹងថា រូបថតទាំងនេះ គ្រាន់តែជាឈុតឆាកថតបទចម្រៀងថ្មី របស់នាងប៉ុណ្ណោះ ដែលមានចំណងជើងថា «Babe I am Sorry» ។ 

អ្នកគាំទ្រជាច្រើនមានការចាប់អារម្មណ៍ ទៅលើរូបថត នៃវីដេអូចម្រៀងថ្មីរបស់នាង ដែលពិតជាស៊ិចស៊ីមិនធម្មតា ជាមួយនឹងឈុតបីគីនីរឹបរាង បញ្ចេញសាច់  ហើយថែមទាំងអោបរឹត ស្រើបស្រាបជាមួយប្រុសសង្ហារទៀត។ ចំណែកតួប្រុសដែលថតស្និទ្ធស្នាលជាមួយ កញ្ញា លី អ៊ីវ៉ាធីណា ត្រូវបានគេដឹងថា ជាអតីត Freshie Boy គឺលោក មូល សារ៉ាវ៉ាន់ ដែលបច្ចុប្បន្ន រូបលោកទទួលបានការថតសម្តែង និងវីដេអូចម្រៀងជាច្រើនតាមបណ្តាផលិតកម្មនានាផងដែរ៕

តោះទស្សនារូបថតស៊ិចស៊ីរបស់ កញ្ញា លី អ៊ីវ៉ាធីណា បន្តិចទៅមើល៍!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

លី អ៊ីវ៉ាធីណា