ភ្នំពេញ៖ តារាចម្រៀងស្រី សាច់សខ្ចីដូចបណ្តួលចេក កញ្ញា សុខ ពិសី បានហួសចិត្ត ពេលឃើញ តារាចម្រៀងស្រីក្នុងផលិតកម្មថោន កញ្ញា លី អ៊ីវ៉ាធីណា បង្ហាញអារម្មណ៍ឈ្នានីសនាង នៅកណ្តាលកម្មវិធីមួយ។

កាលពីប៉ុន្មានម៉ោងមុននេះ កញ្ញា សុខ ពិសីបានបង្ហោះវីដេអូមួយ ប្រមាណ៤០នាទី ដែលបានរៀបរាប់ថា កញ្ញា លី អ៊ីវ៉ាធីណា បានលេចចេញនូវចរិតហ្ស៊ីន នៅក្នុងកម្មវិធី«ពេញចិត្តអត់» របស់ស្ថានីយ៍ទូរទស្សន៍ MYTV។ 

នៅក្នុងវីដេអូនេះដែរ បានលឺតារាស្រីរូបនេះ និយាយថា កញ្ញា លី អ៊ីវ៉ាធីណា បានបញ្ចេញកាយវិការហាក់ដូចជាឈ្នានីសនាង ពេលកំពុងផ្តល់យោបល់ទៅកាន់បេក្ខនារីម្នាក់។ ហើយកញ្ញា សុខពិសី ក៏មិនដឹងដែរថា តើកញ្ញា លី អ៊ីវ៉ាធីណា គុំគួន និងមិនចូលចិត្តរូបនាងតាំងពីពេលណាមក។

គួរបញ្ជាក់ផងដែរ កញ្ញា សុខ ពិសី គឺជាតារាចម្រៀងម្នាក់ ដែលកម្ររិះគន់ និងឈ្លោះទាស់ទែងជាមួយនឹងតារាក្នុងសិល្បៈដូចគ្នាណាស់ គឺទើបតែពេលនេះទេ នាងបានបង្ហោះជាវីដេអូជាសារធាណៈ ប្រតិកម្មទៅលើកញ្ញា លី អ៊ីវ៉ាធីណាយ៉ាងដូច្នេះ។

ចំពោះបញ្ហាមួយនេះ ក៏មិនទាន់ឃើញ កញ្ញា លី អ៊ីវ៉ាធីណា ចេញមុខបកស្រាយ ឬប្រតិកម្មយ៉ាងណានោះដែរ ដែលហាក់ដូចជាស្ងប់ស្ងាត់នៅឡើយទេ៕ ចុះចំណែកប្រិយមិត្តយល់យ៉ាងណាដែរ? 

សូមស្តាប់ការបកស្រាយរបស់កញ្ញា សុខ ពិសី នៅក្នុងវីដេអូខាងក្រោម៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  តារាចម្រៀងផលិតកម្មសាន់ដេកញ្ញា សុខ ពិសី បានទម្លាយអារម្មណ៍របស់នាងពិត ពេលដែលបានឃើញ Fan មកចោមរោមជុំវិញនាងនិងសុំ Selfie ជាមួយគ្នាបែរជានាងមានអារម្មណ៍ខុសគេទៅវិញទៅ។

អារម្មណ៍របស់តារាចម្រៀងដ៏ល្បីរូបនេះយ៉ាងម៉េចទៅ? កញ្ញា សុខ ពិសី បានបញ្ជាក់ថា "អារម្មណ៍របស់ខ្ញុំគឺរំភើបដែលបានជួបអ្នកគាំទ្រ ដែលបានអញ្ជើញមកមកមើលខ្ញុំ។ ពួកគាត់មកជួបខ្ញុំ មានន័យថា គាត់មកគាំទ្រខ្ញុំ ក្នុងកម្មវិធីសប្បុរសធម៌ និង លើកទឹកចិត្តឱ្យខ្ញុំក៏ដូចជាសិល្បករសិល្បការិនីដ៏ទៃទៀតដែរ។ ជាពិសេសអគុណដល់បណ្តាអ្នកគាំទ្រខ្ញុំផ្ទាល់តែម្តង អគុណគាត់ខ្លាំងណាស់។

បើនិយាយរឿង selfie វិញខ្ញុំដូចជាខុសគេវិញ បើកាលណាខ្ញុំហត់នឿយពីការងារ តែពេលបានស្នាមញញឹមពីអ្នកគាំទ្រ ឬការផ្តល់កម្លាំងចិត្ត នោះ ខ្ញុំសប្បាយចិត្តវិញ។ ពេលខ្លះពួកគាត់តែងតែឃើញខ្ញុំហត់ គឺគាត់បារម្ភខ្ញុំ ហើយពេលខ្លះទៀត គាត់មកជួយបក់ខ្យល់ឱ្យទៀតកុំឱ្យខ្ញុំមានអារម្មណ៍ថាហត់ ។ ភាពកក់ក្តៅនិងកម្លាំងចិត្ត ពីពួកគាត់ផ្តល់ជូនខ្ញុំ បែរជាធ្វើឱ្យខ្ញុំធូរស្បើយទៅវិញ"។

សូមបញ្ជាក់ថា តារាចម្រៀង សុខ ពិសី ត្រូវបានឱ្យដឹងថា តារាស្រីម្នាក់ដែលតែងតែមានអ្នកគាំទ្រជាច្រើន រង់ចាំជួបនាង និងខ្លះទៀតសុខចិត្តដាច់បាយដាច់ទឹករង់ចាំក្រោយឆាកតន្ត្រីធ្វើយ៉ាងណាឱ្យបាន selfie ជាមួយនាង។

តារាចម្រៀងរបស់សាន់ដេ រូបនេះទោះបីជា ត្រូវបានដឹងថា កែសម្ផស្ស និងទម្រង់មុខ ខុសស្រឡះពីដើមកំណើត យ៉ាងណាក៏ដោយក៏នាងនៅតែទទួលបានគាំទ្រនិងការស្រលាញ់ពី Fan របស់នាងដដែល៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

លី អ៊ីវ៉ាធីណា