ភ្នំពេញ៖ វីដេអូមួយដ៏កម្របានឃើញ ដែលលោកពិធីករប្រចាំស្ថានីយ៍ទូរទស្សន៍ហង្សមាស HDTV លោក មាស ឫទ្ធី បានឡើងរាំ និងច្រៀងយ៉ាងឡូយអស់ស្ទះ នៅក្នុងកម្មពិធីខួបកំណើតមួយ ត្រូវបានបែកធ្លាយកាលពីពេលថ្មីៗនេះ។

គួរឲ្យកត់សម្គាល់ផងដែរថា កម្មវីធីជប់លៀងខួបកំណើតនោះ ត្រូវបានប្រារព្ធធ្វើឡើងនៅឯភោជនីយដ្ឋានមួយកន្លែងឈ្មោះថា «កៅដាយ០០១» ដែលត្រូវបានគេដឹងថាជារបស់តារាចម្រៀង លោក សាន ផានិត តែម្តង។ ក្នុងនោះក៏ឃើញ វត្តមានតារាចម្រៀង និង តារាសម្តែងជាច្រើនចូលរួមផងដែរ។ 

ប៉ុន្តែអ្វីដែលរឹតតែគួរចាប់អារម្មណ៍ជាងនេះទៅទៀតនោះ គឺការបង្ហាញឈុតក្បាច់រាំចាក់តុក្កតា កាច់ចង្កេះ និងកាយវិការច្រៀងរ៉េបអស់ស្ទះ របស់ លោក មាស ឫទ្ធី ដែលបានញុំាងឲ្យកម្មវិធីរឹតតែសប្បាយរីករាយ និងជាពិសេសធ្វើឲ្យ ម្ចាស់ហាងលោក សាន ផានិត រួមទាំង DJ ព្រមទាំងភ្ញៀវដែលបានចូលរួមទាំងអស់ ឡើងរាំកក្រើកហាងតែម្តង៕

ដូចនេះកុំឲ្យខាតពេលយូរ ទស្សនាវីដេអូទាំងអស់គ្នា៖   

ទស្សនាចាប់ពីនាទីទី ១ទៅ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ផានិត