ភ្នំពេញ៖ តារា​សម្ដែង ហង្ស ម៉ារីនី ត្រូវចោរឆក់កាបូបបានសម្រេច នៅមុខទីស្តីការគណៈរដ្ឋមន្ត្រី ហើយនាងបានប្រទាញប្រទង់ ដើម្បីយកកាបូបមកវិញ ប៊ិះនឹង ត្រូវរថយន្តមកពីក្រោយ បុកស្លាប់ថែមទៀតផង កាលពីថ្ងៃទី១៥ កញ្ញា ឆ្នាំ២០១៦ ខណៈកំពុងឈរចាំទទួលយក អំណោយពីសប្បុរសជន។

តារា​ស្រី​ថ្ពាល់ខួច ហង្ស ម៉ារីនី ​បាន​រៀបរាប់ពេល ជួប​ហេតុការណ៍​អាក្រក់​​ថា ម្សិលមិញ​នេះ ​នាង​ប៊ិះនឹង​ត្រូវ​ឡាន​បុក ព្រោះ​តែ​ប្រទាញប្រទង់​ជាមួយ​ចោរ។ រឿង​កើត​ឡើង​ម្សិលមិញ​នេះ​ នៅ​មុខ​ទី​ស្ដីការ​គណៈ​រដ្ឋមន្ត្រី ពេល​ដែល​ខ្ញុំ​​ចុះ​ពី​លើ​ម៉ូតូ ហើយ​ឈរ​ចាំ​​យក​អំណោយ ​ពី​សប្បុរសជន​ ដើម្បី​ចូលរួម​កម្មវិធី​មនុស្ស​ធម៌​ ថ្ងៃ​ស្អែក​នេះ ហើយ​ចោរ​ជិះ​ម៉ូតូ​មក​ឆក់​ការបូក​​ទៅ។

ម៉ារីនី ប្រាប់ទៀតថា កាបូបនាង​បាត់បង់​នោះមានសម្ភារៈ ​និងថវិកា​ផ្ទាល់​ខ្លួន​មួយ​ចំនួន។ តែ​តារា​ស្រី​លេចធ្លា​ខាង​ការងារ​មនុស្ស​ធម៌​នេះ បញ្ជាក់​ថា​នាង​​មិន​សូវ​ជា​​ភាព​ភ័យខ្លាច​​ខ្លាំងរឺស្តាយនោះទេ។ អ្វីដែលសោកស្ដាយ​ខ្លាំង​នោះ គឺ​លេខ​ទូរសព្ទ​ដែល​នាង​មាន​អ្នក​ស្គាល់​ច្រើន។​ក្នុង​នោះ​មាន​ទូរសព្ទ​ដៃ​បី​គ្រឿង និង​លុយ​កាក់​មួយ​ចំនួន តែ​ប្រាក់​មិន​សូវ​ខ្វល់​ទេ ខ្ញុំ​ខ្វល់​តែ​លេខ​ទូរសព្ទ​ទេ ព្រោះ​ខ្លាច​គេ​យក​លេខ​នោះ​ ទៅ​ប្រើប្រាស់​មិន​ត្រូវ​ត្រឹម។ 

សូមជម្រាបថា ទោះ​ជាជួប​ហេតុការណ៍​អាក្រក់​​កើត​ឡើង ​លើ​ខ្លួន​នាងរហូត​ស្ទើរ​បាត់បង់​ជីវិត ​បែបនេះ​ក្ដី ក៏​តារា​ថ្ពាល់​ខួច​រូបនេះ​ប្ដេជ្ញា ​មិន​បោះបង់​ការងារ​សប្បុរសធម៌​នេះ​ដែរ។ មិន​ត្រឹមតែ​មិន​បោះបង់​ទេ តែ​ជំរុញ​ចិត្ត​ខ្ញុំ​ឲ្យ​រឹតតែ ​ធ្វើ​ការងារ​មួយ​នេះ​បន្ត​ទៀត​ ។ គួររំលឹកថា អតីត Freshie girl ហង្ស ម៉ារីនី ​ គឺ​ជា​តារា​សម្ដែង​ដែល​មាន​អ្នក​គាំទ្រ​ ច្រើន​នៅ​លើ​បណ្ដាញ​សង្គម Facebook ហើយ​ក៏​ត្រូវ​បាន​មហាជន​ទូទៅ​តែង​ហៅ​ថា​ជា​នារី​ស្រគត់ស្រគំ។ ថ្វីត្បិតតែ​បែបនេះ​ក្ដី​ តែ​នាង​ក៏​ចូលចិត្ត​ភាព​សិចស៊ី​ដែរ តែ​បែប​សុភាព​ៗ​ ៕

ប្រភព៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

នេះមិនមែនជារឿងស៊យលើកទី១ របស់តារាស្រីនេះនោះទេ ដែលនាង​ប៊ិះ​ជួប​រឿង​ស៊យ​ធំ ចាញ់​បោក​ជន​ខិល​ខូច តាម​ទូរ​ស័ព្ទ កាលពីខែមិថុនាកន្លងទៅនេះ។

នេះបើតាមបណ្តាញសង្គមហ្វេសប៊ុក របស់តារាស្រី កញ្ញា ហង្ស ម៉ារីនី បានសរសេរបញ្ជាក់ថា «សំបូរណាស់ហ្ន៎ សំបូរអ្នកតេមកបោកម៉ាក់ខ្ញុំម្ល៉េះ ២ថ្ងៃហើយ តេមកលេខប្តូររហូត រកនេះរកនោះ មា​ន​ការប្រយ៉ាប់បន្ទាន់ ខ្លះថាពួកម៉ាក់ប៉ាខ្ញុំចង់ខ្ចីលុយ ព្រោះមានធុរៈបន្ទាន់ តែពេលខ្ញុំសួរថា ប៉ាខ្ញុំឈ្មោះអី លេខទូរស័ព្ទប៉ាខ្ញុំលេខប៉ុន្មាន ឆ្លើយមួយខ្ញុំអត់រួច!»។

កញ្ញា ហង្ស ម៉ារីនី បានបន្ត​ថា «​ពេលខ្ញុំសួរដេញដោលយូរទៅ បែរជាប្រាប់ខ្ញុំវិញថា មិនបាច់ចេះចង់ដឹងអីទេរឿងចាស់ៗទេ យីចេះនិយាយមករួច ម៉ាក់ប៉ាខ្ញុំអត់ឲ្យខ្ញុំចេះដឹងម៉េច។ ស្ទីលបោកចឹងៗហួសសម័យហើយ លោកពូ​សូមអរគុណ សូមព្យាយាមម្តងទៀត ឬព្យាយាមជាតិក្រោយម្តងទៀតទៅពូ លើសហើយពូៗៗៗ។ សូមប្រុងប្រយ័ត្ន ចំពោះលេខទូរស័ព្ទ 087 79 12 58 ទាំងអស់គ្នាណា!»។

សូមបញ្ជាក់ថា ករណីឆបោកតាមទូរស័ព្ទនេះ មិនមែនទើបតែកើតមានលើម្តាយ របស់តារាស្រី​កញ្ញា ហង្ស ម៉ារីនី នោះឡើយ ពោលគឺជារឿយៗតែងតែ កើតមានជាបន្តបន្ទាប់ លើប្រជាពលរដ្ឋស្លូតត្រង់។ ពិសេសអ្នកដែលឆាប់ជឿស្លុង លើការនិយាយលួងលោម ពីសំណាក់ជនខិលខូចទាំងនេះ តាមរយៈការផ្ញើលុយឲ្យជាថ្នូរ នឹងអ្វីមួយ ឬក៏ប្រើល្បិចខ្ចីលុយជាដើម៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហង្ស ម៉ារីនី