(ព្រះវិហារ)៖ រថយន្តដឹកប្រេងមួយគ្រឿង បានបុកម៉ូតូលក់នំប៉័ងតាមដងផ្លូវ បណ្ដាលឲ្យផ្ទុះឆាបឆេះ យ៉ាងសន្ធោសន្ធៅ នៅម៉ោង១០៖៣០នាទី​ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតភូមិត្រពាំងសង្កែរខាងលិច ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ តែសំណាងល្អ មិនមានសេចក្តីរាយការណ៍ពីអ្នករងគ្រោះនោះទេ។

មេបញ្ជាការអាវុធហត្ថខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី កង សាគុណ បានប្រាប់អង្គភាព Fresh News រហូតមកដល់ពេលនេះ ភ្លើងបានរលត់ទៅវិញ ហើយក្រោមពីមានកិច្ចអន្តរាគមន៍ ពីសំណាក់កម្លាំងសមត្ថកិច្ច និងអាជ្ញាធរ។

សេចក្តីរាយការណ៍បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឲ្យបុរសអ្នកលក់នំប័ុងរងរបួសធ្ងន់ធ្ងរកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តព្រះវិហារ៕

ប្រភព៖ Fresh News

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន  ភ្លើង​ឆេះ​ស្ថានីយ៍​ប្រេង​នៅ​ក្រុង​ច្បារមន រាលដាល​ដល់​ផ្ទះ​២​ល្វែង ។ គួររំលឹកផងដែរថា កាលពីវេលា​ម៉ោង​១២​និង​០៨​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​០១ កញ្ញា​នេះ ភ្លើង​ដែល​ឆាបឆេះ​ស្ថានីយ៍​ប្រេង​សូ​គី​ម៉ិច ស្ថិត​នៅ​ក្នុងភូមិ​ក្រាំង​ពល​ទេព សង្កាត់​រកា​ធំ ក្រុង​ច្បារមន មិន​ទាន់​រលត់​នៅឡើយ​ទេ គ្រាន់តែ​ថមថយ​ឥ​ទ្ឋិ​ពល ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា អគ្គិភ័យ​ដែល​កើតឡើង​មិន​ទាន់​ដឹង​មូលហេតុ​កាលពី​វេលា​ម៉ោង​ជិត​១១​ថ្ងៃត្រង់​ថ្ងៃ​ព្រហស្បតិ៍​ដដែល​នេះ បាន​រាលដាល​ដល់​ផ្ទះ​២​ល្វែង​ដែល​ត្រូវជា​បងប្អូន​របស់​ម្ចាស់​ស្ថានីយ៍​ប្រេង​ខាងលើ ប៉ុន្តែ​មិន​ទាន់​មាន​របាយការណ៍​ពី​ការ​ខូចខាត ឬ មនុស្ស​ណា​ម្នាក់​រង​គ្រោះ​ក្នុង​ហេតុការណ៍​នេះ​នៅឡើយ​ទេ គ្រាន់តែ​តាម​ជាក់ស្តែង​ទំហំ​នៃ​ការ​ខូចខាត​មាន​ទំហំ​ធំ​៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]