ភ្នំពេញ៖ នេះជារឿងដ៏ក្រៀមក្រំ ដែលតារាប្រុសសិល្បៈជើងចាស់ខ្មែរ លោក ហង្សផល្លីមធុរ៉ា បានលាចាកលោក កាលពីម៉ោង ៦ព្រឹកមិញនេះ ត្រូវនៅថ្ងៃទី ០១ សីហា ឆ្នាំ២០១៦ ដោយសារតែជំងឺដុះសាច់​ក្នុងខួរក្បាល នៅឯមន្ទីរពេទ្យរុស្សី។

នេះបើតាមបណ្ដាញទំនាក់ទំនងសង្គមអ្នកសិល្បៈ ដូចជា អ្នកនាង ស៊ុុន ណារីម៉ូនីកា និងអ្នកនាង ចាន់ តារាទី បានបង្ហោះជាសារ និងរូបភាពដ៏គួរឲ្យសង្វេគ ពីលោក ហង្សផល្លីមធុរ៉ា ដែលគាត់បានទទួលមរណភាពក្នុងវ័យ ៥២ឆ្នាំ។ នៅក្នុងសារក៏បានឲ្យដឹងទៀតថា នាពេលនេះ ក្រុមគ្រួសាររបស់គាត់ បានខ្វះខាតថវិកាសម្រាប់ធ្វើបុណ្យ ដែលអ្នកនាងសំណូមពរ ឲ្យបងប្អូនទាំងអស់គ្នាជួយដល់រូបគាត់ផងដែរ។

គួរបញ្ជាក់ថា លោក ហង្សផល្លីមធុរ៉ា ធ្លាប់បានរៀបការជាមួយ នារីអនិកជនអាមេរិកម្នាក់ និងបានក្លាយជាថៅកែរោងចក្រកិនស្រូវ នៅឯខេត្ដបាត់ដំបង តែបែរជាធ្លាក់ខ្លួនក្រ ក្រោយពីលែងលែះប្រពន្ធ ជាមួយនឹងបញ្ហាគ្រួសារ ដែលអ្វីកាន់តែខ្លោចចិត្ដទៀតនោះ គឺរូបគាត់គ្មានប្រាក់ព្យាបាលខ្លួន នៅពេលដែលធ្លាក់ខ្លួនឈឺ នេះបើតាមប្រភពព័ត៌មានក្នុងស្រុកបានចុះផ្សាយ៕

រូបភាពរបស់លោក ហង្សផល្លីមធុរ៉ា

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកថា កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ​កក្កដា ២០១៦កន្លងទៅនេះ អតីត​​តារា​សម្តែង​​៣​ទសវត្សរ៍អ្នកស្រី ភួង ផ​ល្លី ក៏បាន​ទទួល​មរ​ណ​​ភាព​ ដោយ​រោគាពាធ ក្នុង​ជ​ម្មា​យុ​៦៧​ឆ្នាំ​ដែលសព​របស់​​អ្នកស្រី​​ បាន​តម្កល់​ធ្វើបុណ្យ​នៅ​វត្ត​កោះ​ ក្នុងរាជធានី​ភ្នំពេញ ខណៈ​​ដែល​ក្រុម​គ្រួសារ​របស់​អ្នកស្រី​​ ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​​ដែល​ជា​សាច់ញាតិ និង​មិត្ត​ភ​ក្តិ ​ជា​អ្នក​សិ​ល្បៈ​រួម​ជំនាន់​ ចូលរួម​ឱ្យ​​បាន​ច្រើន​កុះ​ករ ​។

លោក ហ៊ុន សុ​ផា​នី ដែល​ត្រូវជា​ក្មួយ​​​​អ្នកស្រី ភួង ផ​ល្លី បាន​ស​សេរ​តាម​​ហ្វេ​ស​ប៊ុ​កថា យើងខ្ញុំ​ត្រូវជា​ស្វា​មី កូន ក្មួយ​ និង​ចៅ​មាន​ទុក្ខ​​ជា​ទម្ងន់ ​ដោយ​អ្នកស្រី ភួង ផ​ល្លី បាន​ទទួល​មរ​ណៈ​ភាព​ កាល​ព្រឹក​ថ្ងៃ​ទី​១៨ ​កក្កដា ​ដោយ​រោ​គា​ពា​ធ ហើយ​ការ​ជូន​ជា​ដំណឹង​នេះ​ ក៏​ជា​ការអញ្ជើញ​ញា​​ត្តិ​មិត្ត​​ជិត​ឆ្ងាយ​គ្រួសារ​នៃ​សព​ចូលរួម​រំលែក​ទុក្ខ​ ​។

គួររំលឹកថា អ្នកស្រី ភួង ផ​ល្លី បាន​ចូល​ប្រឡូក​វិស័យ​សិ​ល្បៈ​​តាំងពី​ទសវត្ស​​ឆ្នាំ​៦០​​មកម្ល៉េះ ពោល​គឺ​​អ្នកស្រី​បាន​ចាប់ផ្តើម​សម្តែង​តាំង​ពី​តួអង្គ​​ឯក រហូត​ដល់​តួអង្គ​ម្តាយ​ នា​ទស​វត្ស​ឆ្នាំ​៨០ និង​​៩០​ ។ ក្នុង​ទសវត្ស​​ឆ្នាំ​៩០ ទស្សនិកជន​ប្រាកដជា ​នៅ​មិន​ទាន់​ភ្លេច​នៅ​ឡើយ​​ទេ ដែល​អ្នកស្រី ភួង ផ​ល្លី បាន​ដើរតួ​ភាគច្រើន​ជា​តួ​ម្តាយ​ ដែល​មាន​អត្ត​ចរិត​​កាច​ឆ្នាស់ឆ្នើម ហើយ​កេរ្តិ៍​របស់​អ្នកស្រី​ក៏​មាន​ភាព​​ល្បីល្បាញ​ផង​ដែរ​នា​ពេល​នោះ ។

​ខណៈ​​​ដែល​ខ្សែ​រឿង​​​អ្នកស្រី​ទទួល​បានការ​គាំទ្រ​ ​នា​ឆ្នាំ​១៩៧៥​ មាន​ដូច​ជា​រឿង ទាវ​ឯក រតនា​វង្ស និង​រឿង​ថ្ងៃ​ព្រាត់ ថ្ងៃ​ជួប ​។​ល។ ​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]