(ភ្នំពេញ)៖ មានការភ្ញាក់ផ្អើល​ កាលពីពេលថ្មីៗនេះ បន្ទាប់ពីមាន Account Facebook មួយ​ដែលមានឈ្មោះថា Vandy Prum បានចេញមុខបកអាក្រាតចំៗ ទៅលើអតីតសង្សារ​របស់តារាចម្រៀង វ៉ាន់ នីឡា គឺលោក កុយ សិទ្ធិសក្តិ ដែលមានឋានៈជាមន្ត្រី ប៉ូលីសពាក់ស័ក្តិ៤កន្លះ បំរើការងារនៅអគ្គនាយកដ្ឋាន ពន្ធនាគារក្រសួងមហាផ្ទៃ ថាបានជំពាក់ប្រាក់ចំនួន៣រយ ដុល្លារ មិនព្រមសង ដោយបុគ្គលរូបនេះ បានគេចវេសរហូត ធ្វើឲ្យម្ចាស់ Facebook ខាងលើទ្រាំលែងបាន ក៏ទម្លាយចេញតែម្ដង។

ម្ចាស់ Facebook ឈ្មោះ Vandy Prum បានសរសេរថា «លោក គុយ សិទ្ធិសិក្តិ ( fb name Sitthisak Sky ) មន្ត្រី ប៉ូលិសពាក់ស័ក្តិ៤កន្លះ បំរើការងារនៅអគ្គនាយកដ្ឋាន ពន្ធនាគារក្រសួងមហាផ្ទៃ ដែលត្រូវជាកូនលោក ឧត្តមសេនីយឯក គុយ ប៊ុនសន អតីតអគ្គពន្ធនាគារ ហើយគ្រប់គ្នា​ក៏ស្គាល់ថា ជាអតីតសង្សារ កញ្ញា វ៉ាន់ នីឡា កំពុងមានបញ្ហារឿងបង្ហោះរូបអាក្រាត រកមុខអ្នកបង្ហោះមិនទាន់ឃើញ! បានខ្ចីលុយពីខ្ញុំ ចំនួន៣០០ដុល្លារ តាំងពីថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ២០១៥ ហើយសន្យាថា ស​ង ម្តងថ្ងៃ​នេះ​​ម្តងថ្ងៃនោះ ដោយគេចវេសមិនចង់សង រហូតដល់ឥឡូវ ហើយក៏មានមនុស្សជាច្រើននាក់ ប្រាប់មកខ្ញុំថា លោក គុយ សិទ្ធិសក្តិ ក៏បានខ្ចីលុយពីពួកគាត់ ហើយបានសន្យា សងម្តងថ្ងៃនេះម្តងថ្ងៃនោះ ដូចគ្នាដែរ!»

​ម្ចាស់Facebook ដដែល បានសរសេរបន្ថែមទៀតថា «ដោយការយោគយល់ ទើបខ្ញុំចេះតែពន្យាពេលឲ្យរហូត តែពេលនេះ គឺទ្រាំនឹងការកុហក​លែងបានហើ​យ​.. វាពិតជា​គួរឲ្យ​អស់​សំណើចណាស់ ដែល​ថ្នាក់ដល់ទៅកូនលោកឧត្តមសេនីយ ហើយ មើលទៅរស់នៅក្នុងភាពហ៊ឺហារ ប៉ុន្តែបែរជារកលុយ៣០០ដុល្លារ សងមិនបាន ដល់ថ្នាក់ប្រាប់ថា ដើប្រមូលលុយ និងចងការប្រាក់គេមិនទាន់បាន។ សូម Share ឲ្យបានគ្រប់គ្នា ដើម្បីឲ្យភ្ញាក់ខ្លួន ឆាប់យកលុយមកសង និងឈប់ធ្វើបែបនេះទៀត !!! Please share it !»

ទោះបីជាយ៉ាងណា គេនៅមិនឃើញការបញ្ចេញប្រតិកម្ម ពីសំណាក់អតីតសង្សារតារាចម្រៀង វ៉ាន់ នីឡា គឺលោក គុយ សិទ្ធិសក្តិ នៅឡើយទេ រហូតមកដល់ពេលនេះ ខណៈដែលរូមលោក ក៏កំពុងតែជាប់មន្ទិលសង្ស័យថា បានទម្លាយរូបស្រាតរបស់ វ៉ាន់ នីឡា នាពេលកន្លងមកផងដែរ ។ ជាមួយគ្នានេះ កញ្ញា វ៉ាន់ នីឡា ក៏បានដាក់ពាក្យប្ដឹងជនអនាមិក ទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីចាត់វិធានការណ៍តាមផ្លូវច្បាប់ ចំពោះទង្វើអសីលធម៌នេះទៀតផង៕

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  វ៉ាន់ នីឡា ចេញទៅច្រៀង​និង​ដើរកម្សន្ត​នៅអូស្ត្រា​លីរយៈ​ពេល៥​សប្តាហ៍​ ក្រោ​យផ្ទុះ​រឿង​អា​ស្រូវ គួររំលឹកផងដែរថា ខណៈដែលរឿងរ៉ាវអាស្រូវនៃការបែកធ្លាយរូបអាក្រាតកាយរបស់តារាចម្រៀងស្រីកញ្ញា វ៉ាន់ នីឡា ហាក់កំពុងមានភាពស្ងប់ស្ងាត់បន្តិចហើយនោះថ្មីៗនេះត្រូវបានប្រធានសមាគមន៍ខ្មែរនៅអូស្ត្រាលីបានចេញមុខធានាស្រីស្រស់ នីឡា ចេញយកទៅសម្តែងនឹងច្រៀងនៅទីនោះពេល៥សប្តាហ៍ដោយមានវត្តមានតារាប្រុស-ស្រីរបស់ខ្មែរ៤ដួងទៀតចេញទៅជាមួយផងដែរ

ថ្លែងប្រាប់អ្នកសាព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញកញ្ញា វ៉ាន់ នីឡា បាននិយាយថា «នេះជាលើកទីមួយរបស់ខ្ញុំ ដែលបានចេញទៅច្រៀងនៅលើទឹកដីប្រទេសអូស្ត្រាលីជាលើកទី១ ហើយការចេញទៅនេះគឺមានគ្នាចំនួន៥នាក់មាន៖នាងខ្ញុំ, កញ្ញា អេមមី, លោក អាន គុន្ធកូឡា, លោក អេឡិច ចិន្ត្រា និងកញ្ញា ធីតា»។

កញ្ញា វ៉ាន់ នីឡា បានបញ្ហាញក្តីរំពឹងថា ក្រោយពេលនាងធ្វើដំណើរទៅដល់ទីនោះនឹងទទួលបានការគាំទ្រស្វាគមន៍ពីសំណាក់បងប្អូនខ្មែររស់នៅទីនោះ។ ម្យ៉ាងទៀតក៏មានអាណិកជនខ្មែររស់នៅទីនោះជាច្រើនបានទន្ទឹងរង់ចាំវត្តមានរបស់នាងក្នុងការចេញទៅច្រៀងនៅទីនោះផងដែរ។ ចំពោះបទចម្រៀងដែលកញ្ញា វ៉ាន់ នីឡា ត្រៀមសម្រាប់ច្រៀងនៅលើទឹកដីប្រទេសអូស្ត្រាលីភាគច្រើនជាបទប្រពៃណីជាតិ។

ដោយឡែកងាកមករឿងក្តីរបស់កញ្ញា វ៉ាន់ នីឡា ជុំវិញការទម្លាយរូបអាក្រាតពីសំណាក់ជនអនាមិកវិញ ត្រូវបាននាងបញ្ជាក់ថា បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការងារនេះហើយរឿងនេះក៏បានដំណើរការបានខ្លះៗផងដែរតែមិនទាន់សម្រេចបាន១០០ភាគរយទេ។ ដូច្នេះសាមីខ្លួនកញ្ញា វ៉ាន់ នីឡា សង្ឃឹមថារឿងក្តីនេះនឹងទទួលបានលទ្ធផលនឹងយុត្តិធម៌ឆាប់ៗនេះដោយហេតុថា ទាំងនាង ប៉ូលិស្តិ៍ នឹងមេធាវីកំពុងធ្វើកិច្ចការនេះយ៉ាងសរស្រាក់ស្រាំចំពោះរឿងនេះហើយក៏មានការកោះហៅចំនួន២លើករួចមកហើយដែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា