ភ្នំពេញ៖ វាសនារបស់តារាសម្តែងស្រី គង់ ចាន់ស្រីមុំ ពិតជាមើលមិនឃើញមែន ក្រោយពីរូបនាងរៀបការរួច ទាំងការងារទាំងសិល្បៈ  និងជំនួញរបស់នាង បានឡើងស្រឺតៗ ដែលជាឱកាសដ៏ល្អបំផុតសម្រាប់រូបនាងក្នុងការក្តាប់យក។

ថ្មីៗនេះ គេសង្កេតឃើញថា អ្នកនាង គង់ ចាន់ស្រីមុំ តែងតែចំណាយលុយ លើសម្ភារៈនិយមជាច្រើន ហើយជាពិសេសនាងបានធ្វើដំណើរកម្សាន្តជារឿយៗ ជាមួយស្វាមី តាមប្រទេសបណ្តានានា។

ក្នុងនោះដែរអ្នកនាង គង់ ចាន់ស្រីមុំ បានដើរលេងទៅប្រទេសជិតខាង មិនតិចជាង៦ប្រទេសនោះទេ ដូចជា ប្រទេសថៃ ជប៉ុន កូរ៉េ សឹង្ហបុរី កោះម៉ាឌីវ(ឥណ្ឌា) និងថ្មីៗនេះ នាងថែមទាំងទៅប្រទេសចិនទៀត។

នេះសបញ្ជាក់ឃើញថា ចំណូលរបស់អ្នកនាង គង់ ចាន់ស្រីមុំ ក្នុងមួយខែៗ ក៏មិនណយដែរ ដែលអាចធ្វើឲ្យរូបនាង ហ៊ានដើរលេង ចាយលុយហ៊ឺហារបែបនេះ។ ហើយជាពិសេស អ្នកគាំទ្រ ក៏បានសរសើរនាងដែលមានវាសនា បានដើរលេង៦ប្រទេសជាប់ៗគ្នា មិនដល់មួយឆ្នាំស្រួលបួលផង៕

តោះមើលរូបស្អាតៗ របស់អ្នកនាង គង់ ចាន់ស្រីមុំ ពេលរូបនាងទៅដើរលេងប្រទេសជិតខាង ទាំងអស់គ្នា៖ 

១) ប្រទេសជប៉ុន
២) ប្រទេស សឹង្ហបុរី
៣) កោះម៉ាឌីវ(ឥណ្ឌា)
៤) ប្រទេសថៃ
៥) ប្រទេស កូរ៉េ
៦) ប្រទេសចិន

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  អ្នកនាង គង់ ចាន់ស្រីមុំ បានបង្ហាញអារម្មណ៍អាណិតទៅកាន់ស្វាមីជាទីស្រឡាញ់ ដែលសុខចិត្តចាំនាងថតរហូត ពេញមួយថ្ងៃ។

ក្រោយពីរៀបការរួច តារាសម្តែងស្រី គង់ ចាន់ស្រីមុំ ហាក់ដូចជាឡើងយីអ៊ុនខ្ពស់ ក្នុងការងារ ដែលមើលទៅ នាងពិតជាមមាញឹកយ៉ាងខ្លាំង ស្ទើរតែគ្មានពេលសម្រាកមើលថែខ្លួនផង។

បើក្រឡេកមើលរូបថតជាច្រើនសន្លឹក ដែលតារាស្រីរូបនេះ តែងបង្ហោះក្នុងបណ្តាញសង្គមជារឿយៗ បានឲ្យឃើញថា រូបនាងកំពុងតែព្យាយាមកើបលុយ គ្រប់ផ្លូវច្រកល្ហកតែម្តង មិនថា មុខជំនួញរបស់នាង និងការងារសិល្បៈ ថតសម្តែងជាដើម។ ប៉ុន្តែទោះបីជា នាងហត់កាយយ៉ាងណា ក៏មានស្វាមីជាទីស្រលាញ់របស់នាង នៅក្បែររូបនាងជានិច្ច ដែលនេះជាកម្លាំងចិត្តមួយ ដែលជំរុញឲ្យនាង មានអារម្មណ៍ចង់ធ្វើការបន្ថែមទៀត។

មិនតែប៉ុណ្ណោះ អ្នកនាង គង់ ចាន់ស្រីមុំ បានបង្ហាញរូបថត ស្វាមីរបស់នាង លោក គឹម សីហា អង្គុយបែរខ្នង ហើយនាងបានសរសេរសារខាងលើរូបថា "សូមជួយរកមុខសញ្ញាផង អាណិតណាស់អង្គុយចាំប្រពន្ធថត តាំងពីព្រឹករហូតដល់យប់"។

ចំពោះរូបថតមួយសន្លឹកនេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ច្រណែនលើអ្នកនាង គង់ ចាន់ស្រីមុំ ជាពន់ពេក ដែលមានស្វាមីសុខចិត្តចំណាយពេលអង្គុយរង់ចាំនាងថត រហូតដល់ចប់។ ហើយជាពិសេស ក៏មានមនុស្សមួយចំនួនបាននិយាយដែរថា ស្រីមុំ ពិតជាសំណាងដែលមានស្វាមី ចាំមើលថែ មិនឲ្យផុតពីកន្ទុយភ្នែកបែបនេះ៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ