ភ្នំពេញ៖ បទចម្រៀងមួយបទ "ទាល់តែយូរទើបស៊ីអូនបាន" ត្រូវបានក្លាយជាប្រធានបទដ៏ក្តៅគគុកមួយ ក្នុងបណ្តាញសង្គម ដែលមហាជន បានលើកមកពិភាក្សា បែបន័យរិះគន់ គ្រាន់តែបទនេះចេញភ្លាម។

ចំពោះបទចម្រៀង "ទាល់តែយូរទើបស៊ីអូនបាន" ដែលច្រៀងដោយ កញ្ញា ម៉ាលីសនេះដែរ បានរងការវាយប្រហារ ពីសំណាក់អ្នកគាំទ្រយ៉ាងខ្លាំង ដែលពួកគេបាននិយាយដៀលថា យកបទចម្រៀងស្រុកគេមកច្នៃ ថែមទាំងអត្ថន័យអាក្រក់ស្តាប់ និងសំលេងមិនពិរោះទៀត។ 

ក្នុងនោះដែរ មិនត្រឹមតែអ្នកលេងបណ្តាញសង្គម បានរិះគន់ សូម្បីតារាចម្រៀងប្រុសម្នាក់ លោក ទិត្យ វិច្ឆិកា ក៏មិនអាចនៅស្ងៀម  មិនមាត់ចំពោះបញ្ហាមួយនេះ បាននោះទេ ដែលរូបលោកបាននិយាយចំៗថា "ដែលគិតអំពីសីលធម៌ជាខ្មែរខ្លះទេ ? សូមលោកជំទាវរដ្ឋមន្រ្តី និងសមាគមន៍សិល្ប:ជួយកែសម្រួលប៉ារ៉ូលគាត់ផង ។ ហើយលោក អ្នក ដែលជាអ្នកនិពន្ធបទនេះ មានគិតខ្លះទេ អំពីកិត្តិយសរបស់អ្នកសិល្ប: នឹងវប្បធម៌ជាតិ ? ហើយថ្ងៃណាបានឈប់យកបទរបស់គេមកច្រៀងទៀត ? ល្មមឈប់ហើយ ប្រទេសជិតខាងមើលងាយសិល្ប:ខ្មែរច្រើនពេកហើយ អំពីបញ្ហាលួចបទគេមកច្រៀងគ្រប់ពេលបែបនេះ"

គួររំលឹកផងដែរថា បទចម្រៀងមួយបទ "ទាល់តែយូរទើបស៊ីអូនបាន" នេះ ត្រូវបានមហាជនដឹងលឺថា ចម្លងទំនុកភ្លេងពីបទដើមរបស់ថៃ មានចំណងជើងថា «Sai Va Si Bo Thim Kan ។ ហើយមិនតែប៉ុណ្ណោះ បទចម្រៀងមួយទៀត ដែលច្រៀងដោយ លោកកែវ វាសនា ចំណងជើងថា "ស៊ីបានចេះតែស៊ីទៅ" ក៏ទទួលបានការរិះគន់ មិនចាញ់ បទចម្រៀង របស់កញ្ញា ម៉ាលីសប៉ុន្មានដែរ៕ 

តើប្រិយមិត្តយល់ឃើញយ៉ាងណាដែរ?

តារាចម្រៀង ទិត្យ វិច្ឆិកា

ចំណាប់អារម្មណ៍ខ្មែរឡូត៖

គួរបញ្ជាក់ផងដែរ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦ តារាចម្រៀងប្រុស កែវ វាសនាត្រូវបានអ្នកគាំទ្រតារាចម្រៀងថៃ ជេរដៀលថា «ថោកទាប» ព្រោះចម្លងបទគេយកមកច្រៀង។

តារាចម្រៀងប្រុស មានសំណាងជាងគេក្នុងសិល្បៈ បានប្រពន្ធជាកូនសេដ្ឋីស្រុកមង្គលបូរី លោក កែវ វាសនា ត្រូវបានគេកោតសរសើរ នៅសំណាងដ៏ល្អរបស់លោក មិនតិចទេ ព្រោះអ្នកសិល្បៈប្រុសភាគច្រើន សំណាងមិនសូវជាល្អបែបនេះទេ។ បន្ទាប់ពីផ្ទុះដំណឹងដោយពាក្យចចាមអារ៉ាម ថា មានការលែងលះជាមួយភរិយាទើបរៀបការ ហើយលោកបានចេញមុខប្រឆាំងដាច់ខាតថា ពុំមែនជាការពិតរួចមក ថ្មីៗនេះលោកបានទទួលរងព្រនង់នៃការរិះគន់មួយទៀត ជុំវិញការលួចចំឡង ពីបទចម្រៀង ដ៏ល្បីរបស់ថៃ ដែលមានអ្នកទស្សនា ដល់ទីរាប់លាននាក់ក្នុងយូធូប។

តារាចម្រៀង កែវ វាសនា ជួបរឿងក្ដៅចិត្តមិនតិចទេ នៅពេលមានពួកអ្នកសរសេរព័ត៌មានថា លោកលែងលះប្រពន្ធរបស់ខ្លួន ខណៈដែលលោកនឹងក្លាយជាឪពុកគេ ក្នុងពេលឆាប់ៗនេះ ក្រៅពីទទួលបានគ្រួសារដ៏កក់ក្ដៅ ការងារសិល្បៈរបស់លោក ក៏រីកចំរើនមិនធម្មតាដែរ ព្រោះបទចម្រៀងហាក់ទទួលបានការចាប់អារម្មណ៍ខ្លាំង នៅពេលលោកចូលក្នុងផលិតកម្ម ថោន តែបទចម្រៀងមួយបទមានចំណងជើងថា «ស៊ីបានចេះតែស៊ីទៅ» បានទទួលការរិះគន់ខ្លាំង ព្រោះបានលួចចំលងពីបទចម្រៀងដ៏ល្បីរបស់ថៃ ដែលមានអ្នកទស្សនា រាប់លានក្នុងបណ្ដាញ You Tube។

បទចម្រៀងដើមរបស់លោក កែវ វាសនា មានចំណងជើងថា«ไสว่าสิบ่ถิ่มกัน -សៃវ៉ាសិបបធីបកាន់» (សន្យាហើយថាមិនចោលគ្នា ) ច្រៀងដោយ ก้องหล้า ยอดจำปา (កងឡាយ យតចាំប៉ា) ដែលបទចម្រៀងនេះ និយាយពីជីវិតស្នេហាគូសង្សា ស្រុកស្រែ ដែលបានសន្យាថា មិនចោលគ្នា ។ តែទីបំផុតក៏ចោលគ្នា ហើយវាជារឿងពិត ហើយល្បីជាប់លេខ១ នៅប្រទេស បានវាបានផ្លាស់ប្ដូរជីវិតកម្មករម្នាក់ ក្លាយជាតារាល្បី មិនខុសអីពីលោក សាពូន មីដាដា ច្រៀងរឿងរ៉ាវជិវិតពិត រួចក៏ក្លាយជាតារាចម្រៀងល្បីម្នាក់។

ក្រោយពីបទចម្រៀង កែវ វាសនា បានចេញលក់ ក្រុមអ្នកគាំទ្រតារាចម្រៀងថៃ បាននាំគ្នារិះគន់ កែវ វាសនា មិនសំចៃដៃ ព្រោះមិនមែនលើកទី១ទេ ដែលតារាចម្រៀងខ្មែរ យកបទចម្រៀងល្បីៗថៃ មកច្រៀង គេបានដៀលលោក កែវ វាសនាថា «ថោកទាប» ដែលលួចចំឡងបទចម្រៀងគេ។ អ្នកខ្លះបាននិយាយថា លួចចំឡងទៀតហើយ លួចឲ្យច្រើនៗទៅ កុំបាច់មានខួរធ្វើបទថ្មីអី។

លោក កែវ វាសនា មិនអាចសុំការបំភ្លឺ ទាក់ទងនឹងការដៀលត្មិះពីសំណាក់ អ្នកគាំទ្រថៃបានទេ ។ តែបទចម្រៀងនេះ ត្រូវបានសរសេរទំនុកជាថ្មី ដោយលោក ងួន សុបិន អ្នកនិពន្ធ និង ដឹកនាំសម្ដែង ព្រមទាំងជាតារាកំប្លែងផងដែរ ។ ថ្វីត្បិតតែលោកច្រៀងបានពីរោះ សំឡេងល្អ តែប្រជាជនខ្មែរហាក់មិនសូវសាទរលោកទេ ព្រោះជាទង្វើអាប់ឱនដល់សិល្បៈខ្មែរ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ វាសនា