(ភ្នំពេញ)៖ មហាជនជាច្រើន​​ នៅតាមបណ្តាញទំនាក់ទំនងសង្គម បានសម្ដែងការរិះគន់យ៉ាងខ្លាំង និងដៀលចំៗឥតសំចៃមាត់ ចំពោះបទចម្រៀងថ្មី ដែលមានចំណងជើងថា «ទាល់តែយូរទើបស៊ីអូនបាន» ច្រៀងដោយតារាចម្រៀងវ័យក្មេងគឺ កញ្ញា ម៉ាលីស។

ប្លែកពីបទចម្រៀង របស់តារាចម្រៀងផ្សេងៗ គ្រាន់តែធ្វើការផ្សព្វផ្សាយភ្លាម មានការគាំទ្រ ប៉ុន្តែចម្លែកត្រង់បទ «ទាល់តែយូរទើបស៊ីអូនបាន» ពេលចេញូភ្លាម ត្រូវអ្នករិះគន់ជាច្រើន​បានលើកឡើងថា បទចម្រៀងមួយនេះ​ បានចម្លងពីបរទេស ដោយយកសាច់ភ្លេង ហើយបានប្រែសម្រួលអត្ថន័យបទផ្សេង ដែលធ្វើឲ្យមហាជន​ មានការរិះគន់ថា «សាច់ភ្លេងយកពីគេហើយ អត្ថន័យមិនសមរម្យទៀត»។ ការលើកឡើងរបស់មហាជន ពិតជាចង់សម្ដៅឲ្យក្រសួង ​ពាក់ព័ន្ធមានវិធានការណ៍ ធ្វើយ៉ាងណា ចំពោះបទចម្រៀងថ្មីមួយនេះ ព្រោះស្ដាប់ទៅ អត្ថន័យអាចប៉ះពាល់ដល់ តម្លៃរបស់ស្រ្តីខ្មែរទៀតផង។

អ្នករិះគន់ម្នាក់ បានលើកឡើងថា តារាចម្រៀងថ្មី កញ្ញា ម៉ាលីស មិនគួរច្រៀងបទនេះទេ ព្រោះវាបានធ្វើឲ្យអ្នកទស្សនា មានការខ្មាស់អៀន ហើយបទនេះ ពិតជាមិនឲ្យតម្លៃស្រ្តីខ្មែរទាល់តែសោះ។ នាងបានសរសរថា​ « កោតតែច្រៀងទៅរួច ពិបាកស្តាប់ជាងក្មេងមតេយ្យទៀត»។

អ្នកគាំទ្រវិស័យសិល្បៈម្នាក់ បានលើកឡើងថា ពាក្យថា «ស៊ីអូនបាន» ពាក្យនេះដូចជាមិនសមរម្យទេ សម្រាប់មនុស្សស្រី វាប្រៀបបានមនុស្សស្រីជាម្ហូប ឬ ជានំសម្រាប់មនុស្សបុ្រសញ៉ាំលេង។ ការប្រៀបមនុស្សស្រីម្នាក់ ទៅរបស់ញុំាលេងបែបនេះ ត្រូវបានមហាជនផ្សេងៗទៀតគិតថា វាពិតជាមិនសមរម្យទាល់តែសោះ។

អ្វីដែលមហាជនជាច្រើន ចង់បាននោះ គឺចង់ឲ្យ​ក្រសួងដែលពាក់ព័ន្ធ មានចំណាត់ការចំពោះបទនេះ ។ លើសពីនេះ ក៏សូមឲ្យក្រសួងវប្បធម៌ជួយពិនិត្យឡើងវិញ ចំពោះអ្នកនិពន្ធបទចម្រៀង​ ព្រោះថា តារាចម្រៀងពួកគាត់ បានត្រឹមតែច្រៀង តែអ្វីដែលសំខាន់នោះ គឺអ្នកនិពន្ធឲ្យច្រៀង ហេតុដូចនេះ ក្រសួងគួរតែមានវិធានការមួយ ដ៏ល្អប្រសើរដើម្បីជៀសវាងការិះតិះតៀន ពីមហាជនកាន់តែច្រើន។

សូមបញ្ជាក់ថា កាលពីថ្ងៃទី ០៤ កក្កដា ឆ្នាំ២០១៦ ម្សិលមិញនេះ ក៏មាន​តារាចម្រៀងថ្មីរបស់ ផលិតកម្ម ថោន លោក កែវ វាសនា ត្រូវបានមហាជនមានការរិះគន់ខ្លាំងៗផងដែរ ជុំវិញការចម្លងបទពីបទបរទេសយកមកច្រើង ដោយបទនៅមានចំណងជើងថា​ «​ស៊ីបានចេះតែស៊ីទៅ» ​ដែលចម្លងទំនុកភ្លេងពីបទដើម​​របស់ថៃ មានចំណងជើងថា «Sai Va Si Bo Thim Kan (ไสว่าสิบ่ถิ่มกัน)»៕

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនិងសិល្បៈ ផ្នែកចម្រៀងនេះ គួររំលឹកផងដែរថា តារាចម្រៀងប្រុស មានសំណាងជាងគេ​​ក្នុងសិល្បៈ ​បានប្រពន្ធជាកូនសេដ្ឋីស្រុកមង្គលបូរី លោក កែវ វាសនា ​ត្រូវបានគេកោតសរសើរ នៅសំណាងដ៏ល្អ​របស់លោក មិនតិចទេ ព្រោះអ្នកសិល្បៈប្រុសភាគច្រើន សំណាងមិនសូវ​ជា​ល្អបែបនេះ​ទេ។ បន្ទាប់ពីផ្ទុះដំណឹងដោយពាក្យចចាមអារ៉ាម ថា មានការលែងលះជាមួយភរិយាទើបរៀបការ ហើយលោកបានចេញមុខប្រឆាំងដាច់ខាតថា ពុំមែនជាការពិតរួចមក ថ្មីៗនេះលោកបានទទួលរងព្រនង់នៃការរិះគន់មួយទៀត ជុំវិញការលួចចំឡងពីបទចម្រៀង ដ៏ល្បីរបស់ថៃ ដែលមានអ្នកទស្សនា ដល់ទីរាប់លាននាក់ក្នុងយូធូប។

បទចម្រៀងដើមរបស់លោក កែវ វាសនា មានចំណងជើងថា«ไสว่าสิบ่ถิ่มกัน​ -សៃវ៉ាសិបបធីបកាន់» (សន្យាហើយថា​មិនចោលគ្នា ) ច្រៀងដោយ ก้องหล้า ยอดจำปา (កងឡាយ យតចាំប៉ា) ដែលបទចម្រៀងនេះ និយាយពីជីវិតស្នេហាគូសង្សា ស្រុកស្រែ ដែលបានសន្យាថា មិនចោលគ្នា ។ តែទីបំផុតក៏ចោលគ្នា ហើយវាជារឿងពិត ហើយល្បីជាប់លេខ១ នៅប្រទេស បានវាបានផ្លាស់ប្ដូរជីវិតកម្មករម្នាក់ ក្លាយជាតារាល្បី មិនខុសអីពីលោក សាពូន មីដាដា ច្រៀងរឿងរ៉ាវជិវិតពិត រួច​ក៏ក្លាយជា​តារាចម្រៀងល្បីម្នាក់។

ក្រោយពីបទចម្រៀង កែវ វាសនា បានចេញលក់ ក្រុមអ្នកគាំទ្រតារាចម្រៀងថៃ បាននាំគ្នារិះគន់ កែវ វាសនា មិនសំចៃដៃ ព្រោះមិនមែនលើកទី១ទេ ដែលតារាចម្រៀងខ្មែរ យកបទចម្រៀងល្បីៗថៃ មកច្រៀង គេបានដៀលលោក កែវ វាសនាថា «ថោកទាប» ដែលលួចចំឡង​បទចម្រៀងគេ។ អ្នកខ្លះបាននិយាយថា លួចចំឡងទៀតហើយ លួចឲ្យច្រើនៗទៅ កុំបាច់មានខួរធ្វើបទថ្មីអី។

លោក កែវ វាសនា មិនអាចសុំការបំភ្លឺ ទាក់ទងនឹងការដៀលត្មិះពីសំណាក់ អ្នកគាំទ្រថៃបានទេ ។ តែបទចម្រៀងនេះ ត្រូវបានសរសេរទំនុកជាថ្មី ដោយលោក ងួន សុបិន អ្នកនិពន្ធ និង ដឹកនាំ​សម្ដែង ព្រមទាំងជាតារាកំប្លែងផងដែរ ។ ថ្វីត្បិតតែលោកច្រៀងបានពីរោះ សំឡេងល្អ តែប្រជាជនខ្មែរហាក់មិនសូវសាទរលោកទេ ព្រោះជាទង្វើអាប់ឱន​ដល់សិល្បៈខ្មែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ វាសនា