(ក្រចេះ)៖ បាតុភូតធម្មជាតិខ្យល់កន្រ្តាក់ បានបង្កឲ្យខូចខាតវត្ត សាលារៀន និងផ្ទះប្រជាពលជាច្រើនខ្នង ថែមទាំងជម្លង់ម្រេចជាច្រេីនដើម នៅល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ នៅភូមិក្រញូងសែនជ័យឃុំឃ្សឹម និងឃុំ២ធ្នូ ស្រុកស្នួលខេត្តក្រចេះ។

នាយករដ្ឋបាលសាលាស្រុកស្នួល លោក អ៊ូ ដានីបានឲ្យដឹងថា ការខូចខាតនោះរួមមាន វត្តសម្រងស្រែស្រាយ របេីកដំបូលសាលាឆាន់ទាំងស្រុង ហើយបន្ទុប់អនាមយ័ខូចទាំងស្រុង ព្រះវិហាររបេីកដំបូលសាលារៀនក្នុងវត្ត១ខ្នង ខូចខាតទាំងស្រុងនិងមនុស្សម្នាក់រងរួបជេីងខាងស្ដាំ ខណ:ផ្ទះប្រជាពលរដ្ឋនៅឃុំឃ្សឹមចំនួន៤០ខ្នង ក្នុងនោះ១២ខ្នងរងការខូចខាតទាំងស្រុង ឃុំ២ធ្នូចំនួន១៧ខ្នងរបេីកដំបូលនិងម្រេចចំនួន១៩៥០ជន្លង់។

លោកនាយករដ្ឋបាលបានបន្ដទៀតថា ក្រោយពេលបាតុភូតនេះ កេីតឡេីងអាជ្ញាធរស្រុក ក្រោមការបញ្ជាផ្ទាល់អភិបាលស្រុក គឹម គន់នី បាននឹងកំពុងចុះទៅត្រួតពិនិត្យដេីម្បីជួយសង្រ្គោះពួកគាត់ហើយសាខាកាកបាតក្រហមខេត្តក្រចេះកំពុងត្រៀមចុះទៅជួយពួកគាត់ផងដែរ។ 

ប្រភព៖ freshnews

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកផងដែរថា កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ចាប់ពីខែមីនាដល់ខែកក្កដា ឆ្នាំ២០១៦ ប្រទេសកម្ពុជា នឹងមានផ្គរ រន្ទះ ខ្យល់កន្រ្តាក់ កើតឡើងច្រើន ហើយក្រសួងក៏បានអំពាវនាវ ឲ្យពលរដ្ឋមានការប្រុង ប្រយ័ត្នផងដែរ។

យោងតាមគេហទំព័រ របស់ក្រសូងធនធានទឹក បានឲ្យដឹងនៅថ្ងៃទី ១៥ ខែមីនានេះថា “នៅក្នុងឆ្នាំ ២០១៦ នេះ ពិសេសចាប់ពីខែមីនា ដល់ខែកក្កដា បាតុភូតធម្មជាតិ ដូចជា ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ នឹងកើតមានច្រើន ហើយកម្ពុជាតែងតែ មានមនុស្សស្លាប់និង របួសដោយសារ ផ្លេកបន្ទោរ ផ្គរ និងរន្ទះ ប្រមាណជាង៥០នាក់ ជារៀងរាល់ឆ្នាំផងដែរ”។ ព្រមជាមួយគ្នានេះដែរ ក្រសួងក៏បានសហការ ជាមួយទីភ្នាក់ងារ សហប្រតិបត្តិការ អន្តរជាតិជប៉ុន (JICA) ដើម្បីជួយបង្ការ គ្រោះថ្នាក់ ធម្មជាតិផ្សេងៗ ជូនដល់ប្រជាពលរដ្ឋកម្ពុជា។

ក្រសួងក៏បានអំពាវនាវ ឲ្យពលរដ្ឋ ចេះចៀសវាងពេលមាន ផ្លេកបន្ទោរ ផ្គរ និងរន្ទះ រួមមាន មិនត្រូវនិយាយ ទូរស័ព្ទនៅពេល ឮសំលេងផ្គរ មិនត្រូវជិះម៉ូតូ ឬកង់ ពេលមេឃមានរន្ទះ, មិនត្រូវអង្គុយក្នុងតង់ ពេលមានផ្គរ រន្ទះ, មិនត្រូវអង្គុយនៅ ក្រោមចំដើមឈើ ត្រូវអង្គុយបន្ទន់ខ្លួន ដោយរក្សាចំងាយ ៤ម៉ែត្រពីមែកឈើ។

ក្រសួងបានផ្តាំផ្ញើ ពលរដ្ឋថា ពេលមាន ផ្លេកបន្ទោរ ផ្គរ រន្ទះ ត្រូវបន្ទន់ខ្លួនដោយ បញ្ឈរជង្គង់ទាំងពីរជិតគ្នា និងយកដៃខ្ទប់ ត្រចៀក ទាំងខាង, ត្រូវរត់ចេញ ពីទឹក ឬស្រែ, នៅខាងក្នុង ឬរត់ចូលនៅ ក្នុងផ្ទះជាប្រញាប់, ក្នុងរថយន្តមាន សុតវត្ថិភាព តែមិនត្រួវប៉ះចង្កូត ឬទ្វារ, ត្រូវបន្ទន់ខ្លួន អោបក្បាលជង្គង់ និងបិទត្រចៀកសងខាង នៅក្រោមបង្គោលភ្លើង, ត្រូវអង្គុយក្នុងតំបន់ មានសុវត្ថិភាពក្នុងផ្ទះ, ដកឌុយដោតភ្លើង ឬឌុយទូរស័ព្ទទុក ចំងាយ ១ម៉ែត្រ ពីប្រភពចរន្តអគ្គិសនី៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]