(ភ្នំពេញ)៖ តារាសម្តែង និងជាពិធីការិនីរូបស្រស់ កញ្ញា សារ៉ាយ ព្រះកាយច័ន្ទ ថ្មីៗនេះបានធ្លាក់ខ្លួនឈឺធ្ងន់ ត្រូវបានក្រុមគ្រួសារប្រញ៉ាប់បញ្ជូន ទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យឯកជនមួយកន្លែង នាក្រុងតាខ្មៅ ប៉ុន្តែដោយសារស្ថានភាពជំងឺ មានអារៈធ្ងន់ធ្ងរ ក៏ត្រូវបញ្ជូនបន្តទៅសង្គ្រោះ នៅមន្ទីពេទ្យកាល់ម៉ែត្រ។

ប្រភពពីរង្វង់អ្នកសិល្បៈ សិទ្ធិស្នាលស្គាល់គ្នា ជាមួយតារាស្រីកញ្ញា សារ៉ាយ ព្រះកាយច័ន្ទ បានបង្ហើបប្រាប់ឲ្យដឹងថា កាលពីម្សិលមិញព្រះកាយច័ន្ទ បានធ្លាក់ខ្លួនឈឺត្រូវគ្រួសារបញ្ជូនសង្រ្គោះបន្ទាន់ នៅមន្ទីពេទ្យកាល់ម៉ែត្រ ដោយសាបញ្ហាជំងឺបេះដូង ធ្វើទុក្ខខ្លាំង។ 

ប្រភពដដែលបានបន្តថា ដំបូងឡើយតារាស្រី កញ្ញាព្រះកាយច័ន្ទ ត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីពេទ្យឯកជនមួយកន្លែង នៅទីក្រុងតាខ្មៅ តែដោយគ្រូពេទ្យ នៅមន្ទីពេទ្យនោះបានប្រាប់ ដោយបន្ទាន់ថា មិនអាចនៅបន្តទៀតបានទេ ត្រូវតែបញ្ជូនមកមន្ទីពេទ្យកាល់ម៉ែត្រ ឬពេទ្យលោកសង្ឃជាបន្ទាន់ ធ្វើឲ្យមានការព្រួយបារម្ភ ពីសុវត្ថិភាពក្រុមក្រួសារ ក៏បញ្ជូនមកមន្ទីពេទ្យកាល់ម៉ែត្រ តែម្តង។

ក្រោយពីទទួលបាន ការព្យាបាលយ៉ាងចិត្តទុកដាក់ ពីសំណាក់ក្រុមគ្រូពេទ្យបច្ចុប្បន្ន ស្ថានភាពជំងឺរបស់ កញ្ញា សារ៉ាយ ព្រះកាយច័ន្ទ បានធូស្បើយបន្តិចហើយ។ បន្ទាប់ពីទទួលបានដំណឹង នៃការធ្លាក់ខ្លួនឈឺរបស់ កញ្ញាព្រះកាយច័ន្ទ ភ្លាមៗនោះ ក៏មានវត្តមានតារាសម្តែងប្រុស លោក អ៉ឹម ជីវ៉ា និងតារាសម្តែងលោកយាយប្រជ្រុយ និងកញ្ញា នីតា បានទៅជួបសួរសុខទុក្ខ នៅមន្ទីរពេទ្យផងដែរ។ នេះបើតាមប្រភពខាងលើបញ្ជាក់បន្ថែម៕ 

ប្រភព៖ khmertalking

កំណត់ហេតុខ្មែរឡូត៖

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦  តារាសម្តែង និងជាពិធីការិនីកញ្ញា ព្រះកាយច័ន្ទ ត្រូវបានក្រុមគ្រួសារ បញ្ជូនមក សង្គ្រោះមន្ទីពេទ្រ កាល់ម៉ែត្រ ដោយសារបញ្ហាបេះដូង។

បើតាម page Facebook របស់ សិល្បករខ្មែរ បានឲ្យដឹងថា " ពេលនេះ មោ៉ងនេះ តារាសម្តែង និងជាពិធីការនី កញ្ញា ព្រះកាយច័ន្ទ កំពុងសង្រ្គោះបន្ទាន់ នៅមន្ទីពេទ្យកាល់ម៉ែត្រ ដោយបញ្ហាបេះដូង ! នាងត្រូវបានជំងឺធ្វើទុក្ខភ្លាមៗ ហើយត្រូវបាន ក្រុមគ្រួសារយកមកសង្រ្គោះ បន្ទាន់នៅមន្ទីពេទ្យកាល់ម៉ែត្រ ដោយដំបូងឡើយ នាងត្រូវបានយកទៅ ព្យាបាលនៅមន្ទីពេទ្យឯកជន នៅទីក្រុងតាខ្មៅតែ ដោយគ្រូពេទ្យនៅមន្ទីពេទ្យនោះ បានប្រាប់ដោយបន្ទាន់ថា មិនអាចនៅបន្តទៀតបានទេ ត្រូវតែបញ្ជូនមកមន្ទីពេទ្យ កាល់ម៉ែត្រ ឬពេទ្យលោកសង្ឃជាបន្ទាន់ !"។

ប្រភពដដែលបាន ប្រាប់ឲ្យដឹងទៀតថា "ដោយ ការព្រួយបារម្មណ៍ ពីសុវត្ថិភាពក្រុមគ្រួសារ ក៏បញ្ជូនមកមន្ទីពេទ្យកាលម៉ែត្រ ! ឥឡូវនេះនាង បានធូស្បើយបន្តិចហើយ ដោយមានការយកចិត្តទុក្ខដាក់ ព្យាបាលពីសំណាក់លោកវេជ្ជបណ្ឌិត ! ភ្លាមៗនោះក៏មានវត្តមាន តារាសម្តែង លោក អ៊ឹម ជីវ៉ា និងតារាសម្តែង លោកយាយប្រជ្រុយនិងកញ្ញា នីតាមកដល់មន្ទីពេទ្យ ដើម្បីសួរសុខទុក្ខភា្លមៗផងដែរ"៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រះកាយច័ន្ទ